លោក ម៉ូ​រី​ស៊ី​យ៉ូ សារី ប្រឈមមុខ​នឹង​ការតាមដាន​ពី​ថ្នាក់ដឹកនាំ ជុំវិញ​ការប្រព្រឹត្ត​មកលើ​កីឡាករ ខា​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ​

416
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) កំពុង​ប្រឈម​នឹង​ការតាមដាន​ពី​ថ្នាក់ដឹកនាំ ក្លិប​ឆេ​ល​ស៊ី​ជុំវិញ​ការដោះស្រាយ​បញ្ហា​របស់​កីឡាករ កា​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson-Odoi) ។​
​ ​
ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​៦-០ ហើយ​វា​បង្កើន​សម្ពាធ​កាន់តែខ្លាំង​ឡើង លើ​លោក សារី​។​
​ ​
មានការ​បារម្ភ​និង​អារម្មណ៍​មិន​សប្បាយ​ចិត្តខ្លាំង​ឡើង​ជុំវិញ​ការប្រព្រឹត្ត​របស់​គ្រូបង្វឹក​អ៊ីតាលី​រូបនេះ​មកលើ​ខ្សែបម្រើ​ស្លាប ហ៊ូ​ដ​សិន អូដ​យ ។​
​ ​
ក្លិប​ឆេ​ល​ស៊ី​បាន​បដិសេធ​សំណើសុំ​ផ្ទេរចេញ​របស់ ហ៊ូ​ដ​សិន អូដ​យ កាលពី​ខែ​មុន​ដោយ​សង្ឃឹមថា លោក សារី នឹង​ផ្តល់​ពេលវេលា​ច្រើន​ទៀត​សម្រាប់​កីឡាករ​រូបនេះ ដើម្បី​អូសទាញ​ឲ្យ​បន្ត នៅ​យូរ​ទៀត ស្របពេល​កិច្ចសន្យា​បច្ចុប្បន្ន​នឹង​ចប់​នៅ​ឆ្នាំ​២០២០​។​
​ ​
ចំពេល​មាន​ចំណាប់អារម្មណ៍​ពី​ក្លិប បៃ​យឺន មូ​និ​ច​(Bayern Munich) លើ​កីឡាករ​វ័យ​១៨​ឆ្នាំ រូបនេះ ។ លោក សារី និង​ជំនួយការ ហ្គៀ​ន​ហ្វ្រ​ង់​កូ ហ្សូ​ឡា (Gianfranco Zola) ស្ថិតក្នុង ចំណោម​អ្នក​ដែល​កោតសរសើរ ហ៊ូ​ដ​សិន អូដ​យ​ក្នុង​បំណង​អូសទាញ​កីឡាករ​រូបនេះ​ឲ្យ​បន្ត អនាគត​វែងឆ្ងាយ​ជាមួយ​ពហុ​កីឡដ្ឋាន Stamford Bridge ។​
​ ​
ហ៊ូ​ដ​សិន​គ្មាន​មុខ​ក្នុងចំណោម​ក្រុម​ជម្រើស​អំឡុងពេល​ប្រកួត​ចាញ់​ក្រុម Bournemouth ៤-០ និង​លេង​បាន​ត្រឹម​១៣​នាទី អំឡុងពេល​ឈ្នះ​ក្រុម Huddersfield ៥-០ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) និង​កីឡាករ កា​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson-Odoi)