លោក ម៉ូ​រី​ស៊ី​យ៉ូ សារី នឹងត្រូវ​បណ្តេញចេញ ប្រសិនបើ​ក្រុម​ឆេ​លស​ស៊ី​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​ក្របខណ្ឌ Carabao Cup

281
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) កាន់តែ​ខិត​ទៅរក​ការបណ្តេញចេញ​ហើយ​អាច​នឹង ចាកចេញ ប្រសិនបើ​ក្រុម​ឆេ​ល​ស៊ី​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​ក្របខណ្ឌ Carabao Cup ។

​មានការ​បារម្ភ​កាន់តែខ្លាំង​ឡើង​ក្នុងចំណោម​ថ្នាក់ដឹកនាំ​របស់​ក្លិប​ឆេ​ល​ស៊ី​បន្ទាប់ពី​មាន​លទ្ធផល មិន​ល្អជា​បន្តបន្ទាប់ និង​ទំនាក់ទំនង​មិនល្អ​របស់លោក សារី ជាមួយ​អ្នកគាំទ្រ​ជាពិសេស​ក្រោយ ពេល​លោក​សារភាពថា លោក​មិន​ខ្វល់​ង្វី​ដែល​ពួកគេ​គិត​នោះទេ បន្ទាប់ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ទម្លាក់​ឆេ​ល​ស៊ី​ចេញពី​ក្របខណ្ឌ FA Cup ។

​លោក សារី នៅពេលនេះ​ទំនងជា​មនុស្ស​ទាល់ច្រក​ដែល​កំពុង​ត្រាច់ចរ​នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន Stamford Bridge ហើយ​លោក​ជិត​អស់​ពេល​ហើយ ខណៈ​ពួកគេ​ត្រូវ​ប្រឈម​មុខជា​មួយក្រុម ម៉ា​ល់​ម៉ូ​(Malmo) នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ក្របខណ្ឌ Europa League ជួប​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ Wembley នៅ​ថ្ងៃអាទិត្យ​និង​ក្រុម ស្ពឺរ​(Spurs) នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​។

​ស្ថិតក្រោម​សម្ពាធ លោក សារី ដឹង​ច្បាស់​ថា អនាគត​របស់លោក​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ហើយ​ប្រសិនបើ​ទទួលបាន​លទ្ធផល​មិនល្អ​ទៀត​នោះ​ពួកគេ​ប្រាកដជា​ត្រៀម​ផ្លាស់ប្តូរ និង​ត្រៀម​រក​អ្នក​ជំនួស​ហើយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri)​