លោក ម៉ែន វិបុល ៖ ការ​ប្រារព្វ​ទិវា​អន្តរជាតិ​នារី ៨​មីនា ជា​រៀងរាល់ឆ្នាំ គឺមាន​គោលបំណង​រំលឹក​ដល់​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​រប​ស់បុ​ព្វបុរស​ជា​ស្ត្រី​ទូទាំង​សកលលោក ដើម្បី​សិទ្ធិសេរីភាព និង​តួនាទី​ស្មើ ភាព​គ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​

330
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ចន្ទ​១៣​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​មាន​ប្រសា​ស​ន៍​ថា ការ​ប្រារព្វ​ទិវា​អន្តរជាតិ​នារី ៨​មីនា ជា​រៀងរាល់ឆ្នាំ គឺមាន​គោលបំណង​រំលឹក​ដល់​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​រប​ស់បុ​ព្វ បុរស​ជា​ស្ត្រី​ទូទាំង​សកលលោក ដើម្បី​សិទ្ធិសេរីភាព និង​តួនាទី​ស្មើ ភាព​គ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​។​

​លោក​អភិបាលខេត្ត​ស្វាយរៀង​បាន​មាន​ប្រសា​ស​ន៏​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​និង​លោកស្រី ឈុន ណា​រី តំណាង​លោកជំទាវ​កិត្តិ​សង្ហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ទិវា​អន្តរជាតិ​៨​មីនា ខួប​អនុស្សាវរីយ៍​លើក​ទី​១០៨ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ លើក​កម្ពស់​​សមភាព​យែ​ន​ឌ័​រ និង​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង ។​

​​លោក​អភិបាលខេត្ត​ស្វាយរៀង​បានលើកឡើង​ទៀតថា បញ្ហា​ដែល​សំខាន់​ជាងនេះទៅ​ទៀត ទិវា​នេះ​បាន​ឆ្លុះបញ្ចាំង និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេច​បាន​ដោយ​ការចូលរួម​របស់ ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​នយោបាយ ព្រមទាំង​ដើម្បី​រៀបចំ​ផែនការ​សម្រាប់ អនុវត្ត​បន្ត​នៅ​ឆ្នាំ បន្តបន្ទាប់​ទៀត ឆ្ពោះទៅ​លើកកម្ពស់​សមភា​ព​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។

​លោក ម៉ែន វិបុល បាន​បន្តថា ខួប​លើក​ទី ១០៨ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩​នៅ​ឆ្នាំនេះ រាជរដ្ឋាភិបាល​បានជ្រើសរើស​យក​ប្រធានបទ​“​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​”​ក្នុង​គោលបំណង​រំលេច​ឲ្យ​ឃើញ​កាន់តែច្បាស់​ថែមទៀត​ពី​ផែនការ​សកម្មភាព​គន្លឹះ ការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និង​ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ធានា​ឲ្យ​មាន ចូលរួម​ពី​គ្រប់​ស្ថាប័ន អង្គភាព ក្នុង​កិច្ច​គាំពារ​សង្គម និង​លើកកម្ពស់​ការចូលរួម​របស់​ស្ដ្រី​ដែលជា​ដៃគូ​មិនអាច​ខ្វះ​បាន​នៅក្នុង​គ្រប់​ដំណើរការ​នៃ​សកម្មភាព​សង្គម រួមទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ ធនធានមនុស្ស​ផងដែរ ។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ក៏បាន​សំណូមពរ​ដល់​បងប្អូន​មន្ត្រីរាជការ​កង កម្លាំងប្រដាប់អាវុធ​ជា​ស្ត្រី​ទាំងអស់ បើទោះបី​ជាប់រវល់ និង​មមាញឹក​បំពេញភារកិច្ច​ការងារ​យ៉ាងណា ក៏ដោយ​ក៏ប៉ុន្តែ​សូមកុំ​ភ្លេច​ត្រូវ​ឆ្លៀត​ពេលវេលា​ជួយ​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ សាច់ញាតិ ឲ្យ​ក្លាយ ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន អំពើហិង្សា និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕B/