លោក យើ​ហ្គេ​ន ក្លប់ កោតសរសើរ​កីឡាករ​ថា ពួកគេ​មាន​ទំនុកចិត្ត​ជាង​ឆ្នាំមុន​នៅមុន ការប្រកួត​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​

795
ចែករម្លែក

​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​បញ្ចេញ​វោហា​សាស្ត្រ មុន​ការប្រកួត​នៅ​វគ្គ ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​អះអាងថា ក្រុម​ហង្ស​ក្រហម លី​វឺ​ភូ​ល​(Liverpool) មាន​ស្មារតី​រឹងមាំ​ជាង​ឆ្នាំមុន​ទៅទៀត​។​

​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​អះអាងថា កូនក្រុម​របស់លោក​គឺជា​ក្រុម​ឆ្នើម​បំផុត ដែល​លោក​មិន​ធ្លាប់​ជួប ហើយ​ជឿថា ក្រុម Liverpool ត្រៀមខ្លួន​រួចរាល់ ដើម្បី​បំបាត់ ស្លាកស្នាម​ដែល​បន្សល់ទុក​ឲ្យ​ដោយសារ​ក្រុម​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) កាលពី ឆ្នាំ​ចាស់​។​
​ ​
​លោក ក្លប់ បាន​ពិនិត្យមើល​កូនក្រុម​របស់លោក ស្របពេល​លោក​ធ្វើដំណើរ​ទៅកាន់ ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ដឹង​ច្បាស់​ថា ពួកគេ​នឹង​ឈាន​ជើង​ចូល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ប្រកបដោយ​ទំនុកចិត្ត​។
​ ​
​លោក ក្លប់ បាន​និយាយថា “​នេះ​គឺជា​ក្រុម​ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​។ កាលពី​ឆ្នាំមុន យើង​របូត​គ្រាប់​បាល់​ទាំង​មិន​អស់ចិត្ត​។ វា​មិន​ទាក់ទិន​នឹង​ទម្រង់​លេង​នោះទេ​។ បី​គ្រាប់ នោះ​គឺ​មិន​អស់ចិត្ត​សោះ​”​។​
​ ​
​គ្រូបង្វឹក​វ័យ​៥១​ឆ្នាំ​រូបនេះ​លើកឡើងថា ព្រឹត្តិការណ៍​លើក​នេះ​អាច​វ៉ា​ដាច់​ភាពជោគជ័យ កាលពី​ឆ្នាំ​២០០៤ ដែល​ពេលនោះ​លោក​បាន​ជួយ​ក្រុម Mainz ឡើងមក​ក្របខណ្ឌ​កំពូល Bundesliga ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​