លោក យើ​ហ្គេ​ន ក្លប់ : ក្លិប​លី​វឺ​ភូ​ល មិនត្រូវ​ការចំណាយ​ច្រើន​ដូច​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី នោះទេ​

172
ចែករម្លែក

​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​អះអាងថា ក្លិប​លី​វឺ​ភូ​ល​( Liverpool) មិន​ចាំ បាច់​ចំណាយ​ច្រើន​ដូច​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​នៅ​រដូវក្តៅ​នេះ​ដើម្បី​ប្រជែង​យកពាន​ជើងឯក ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នោះទេ​។​
​ ​
​ក្លិប​ជើងឯក​ឆេ​ម​ពាន​លី​ក​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ហា​វី អេ​លី​យ៉ូ​ត (Harvey Elliott) ពី​ក្លិប​ហ្វូ​ល​ហេម​( Fulham) កីឡាករ សេប វ៉ាន ដេ​ន បឺ​ក (Sepp van den Berg) ពី​ក្លិប PEC Zwolle និង​ភ្នាក់ងារ អេ​ឌ្រា​ន នៅមុន​យុទ្ធនាការ​ឆ្នាំ​២០១៩-២០ ប៉ុន្តែ​អ្នក គាំទ្រ​ខ្លះ​បាន​រិះគន់​ចំពោះ​ផែនការ​ផ្ទេរ​កីឡាករ​របស់​ក្លិប Liverpool ។​
​ ​
​ទោះបីជា​យ៉ាងណា ក្លិប Liverpool​មានការ​ជឿជាក់​ពី​ក្រុម​បច្ចុប្បន្ន​របស់លោក​ក្នុង​បង្កើត ភាពជោគជ័យ​ជាថ្មីទៀត​នៅ​រដូវ​កាល​ថ្មី​។​
​ ​
​លោក ក្លប់ បាន​និយាយថា “​ប្រសិនបើ​អ្នក​អង្គុយ​បន្តិច ហើយ​គិត​មើល​ក្នុង​ក្រុម យើង​ពិតជា​ត្រូវការ​កីឡាករ​បន្ថែម​? គ្រប់គ្នា​និង​និយាយថា បែបនេះ យើង​ត្រូវការ កីឡាករ បម្រុង​សម្រាប់​ជំនួស សា​ឌី​អូ ម៉េ​ន (Sadio Mane) និង ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) ។
​ ​
​លោក ក្លប់ បាន​បន្តថា “​វា​គ្រាន់តែ​ថា បើ​មាន​កីឡាករ​ថ្មី វា​ហាក់ដូចជា​រាង​រំភើប​រីករាយ​។ វា​ប្រៀបដូចជា​រថយន្ត​ថ្មី​ចឹ​ង​។ រថយន្ត​ចាស់​របស់​អ្នក​គឺ​ពិតជា​គួរ​ឲ្យ​ជឿជាក់​បាន ប៉ុន្តែ​អ្នក ចង់បាន​កីឡាករ​ថ្មី​ម្នាក់​និង​ពីរ​សប្តាហ៍​ក្រោយ​វា​ខូច​។ វា​មើលទៅ​ល្អ ប៉ុន្តែ​ប្រាកដ​ណាស់ វា​ពិតជា​មិនល្អ​ទេ​”​។​

​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បានកត់សម្គាល់​ពី​កម្រិត​នៃ​ការចំណាយ​របស់​ក្លឹប Liverpool ផងដែរ​កាលពី​រដូវ​កាល​មុន ដោយ​លើកឡើងថា វា​បាន​ក្លាយជា​រឿង​លំបាក ដើម្បី​ធ្វើ​ឲ្យ​ក្លឹប​ទទួលបាន​ជោគជ័យ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​