លោក យើ​ហ្គេ​ន ក្លប់ ច្រានចោល​ការលើកឡើង​ថា ប្រ​វ​តិ្ត​សាស្ត្រ​តាម​លង​ក្រុម​លី​វឺ​ភូ​ល

565
ចែករម្លែក

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​ច្រាន​ចោលការ​លើកឡើងថា ប្រវត្តិសាស្ត្រ កំពុង​នឹង​តាម​លង​ក្រុម លី​វឺ​ភូ​ល​(Liverpool )​ហើយ​ថា ទីបំផុត​ក្រុម​របស់លោក​នឹង បំបាត់​នូវ​សំណាងអាក្រក់​ទាំងនោះ ដើម្បី​លើក​ពាន​ជើងឯក​។​
​ ​
គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម​រូបនេះ​បាន​និយាយថា វា​គ្មាន​ន័យ​ទាល់តែសោះ​ក្នុងការ​សួរថា តើ​ក្រុម​កំពូល​តារាង​នៃ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​នឹង​បោះបង់​ចោលការ​នាំមុខ​៤​ពិន្ទុ​ដែល​ពួកគេ​រកបាន​នេះ​។

​ផ្ទុយទៅវិញ​លោក​ចង់​ឲ្យ​គ្រប់គ្នា​រីករាយ​និង​ឈប់​បារម្ភ​ពី​បញ្ហា​ប្រជែង​ផ្សេងៗ​ដែល​ការព្យាយាម​បញ្ចប់​ក្តីសង្ឃឹម​និង​ការរង់ចាំ​លើក​ពាន​ក្នុង​រយៈពេល​២៨​ឆ្នាំនេះ​។​
​ ​
​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ មានតែ​ពីរលើក​ប៉ុណ្ណោះ​ដែល​ក្រុម​ឈរ​នៅ​ចំណាត់ថ្នាក់ កំពូល​តារាង​អំឡុង​ថ្ងៃបុណ្យ​ណូអែល​ខកខាន​មិនបាន​បន្ត​លើក​ពាន​ជើងឯក​។​បរាជ័យ​ទាំងពីរ លើក​នោះ​គឺ​ក្រុម លី​វឺ​ភូ​ល​នេះ​តែម្តង​។​
​ ​
អំឡុង​រដូវ​កាល​ឆ្នាំ​២០០៨-០៩ ពួកគេ​បានបញ្ចប់​ត្រឹម​លេខ​រៀង​ទី​២​បន្ទាប់ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​នៅ​រដូវ​កាល​ឆ្នាំ ២០១៣-១៤​ពួកគេ​របូត​ពិន្ទុ​និង​ក្លាយជា​ជើងឯក​រង បន្ទាប់ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
តាមពិត នេះ​គឺជា​លើក​ទី​៤​ហើយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដែល​ក្រុម​ហង្ស​ក្រហម​បាន​ឈរ នៅលើ​កំពូល​តារាង អំឡុង​ថ្ងៃបុណ្យ​ណូអែល ប៉ុន្តែ​ពួកគេ​មិនដែល​មានឱកាស​ក្លាយជា ជើងឯក​នោះទេ​។​
​ ​
បើទោះជា​យ៉ាងណា លោក ក្លប់ បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​លើកឡើងថា ក្រុម Liverpool នឹង​ជួប​សំណាងអាក្រក់ ហើយ​លោក​បាន​ប្រើប្រាស់​សម្តី​យ៉ាង​ប៉ិនប្រសប់ ដើម្បី​បដិសេធ​ការលើកឡើង​បែបនេះ ស្របពេល​លោក​ទទូច​ឲ្យ​អ្នកគាំទ្រ​ក្រុម Liverpool កុំ​ឲ្យ​បាត់បង់​ភាពក្លាហាន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp)