លោក យើ​ហ្គេ​ន ក្លប់ ជឿថា Liverpool អាច​យក​ឆ្នះ​ក្រុម​ឆ្នើម​ក្នុង​ពិភពលោក បន្ទាប់ពី​យកឈ្នះ ក្រុម​ស៊ី​ធី​

458

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) មានជំនឿថា ក្រុម​លី​វឺ​ភូ​ល​( Liverpool) របស់លោក អាច​យកឈ្នះ​ក្រុម​ល្អ​បំផុត​ក្នុង​ពិភពលោក​បាន បន្ទាប់ពី​យកឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ទាំងពីរ ជើង​ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ក្រុម​ហង្ស​ក្រហម Liverpool បានគេច​ផុតពី​ការព្យាយាម​វាយបក​របស់​ក្រុម​ស៊ី​ធី ហើយ​ពួកគេ​បន្ត​យកឈ្នះ​ការប្រកួត​ជើង​ទី​២​ក្នុង​លទ្ធផល​២-១ នៅ​ពហុ​កីឡដ្ឋាន Etihad Stadium​។​
​ ​
​គ្រាប់​បាល់​ដំបូង​របស់ ហ្គា​ប្រ៊ី​ល ជេ​ស៊ូ​ស (Gabriel Jesus)​បានធ្វើ​ឲ្យ​ក្រុម​ស៊ី​ធី​មានសង្ឃឹម ឡើងវិញ ប៉ុន្តែ​បន្ទាប់ពី​អាជ្ញាកណ្តាល​បដិសេធ​មិន​ផ្តល់​បាល់​របស់​កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane) ក្រុម​ម្ចាស់ផ្ទះ​ចាប់ផ្តើម​មាន​អារម្មណ៍​នឿយណាយ​នៅ​វគ្គ​ទី​២ ហើយ​បាត់បង់​ទម្រង់​លេង បន្ទាប់មក​ខ្សែប្រយុទ្ធ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) និង រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) របស់​លី​វើ​ភូ​ល​រកបាន​ម្នាក់​មួយគ្រា​ប់​។​
​ ​
​លោក ក្លប់ បាន​និយាយថា​”​ខ្ញុំ​ពិតជា​គិតថា ពួកគេ​គឺជា​ក្រុម​ល្អ​បំផុត​ក្នុង​ពិភពលោក​នៅពេលនេះ ប៉ុន្តែ​ខ្ញុំ​ដឹងថា យើង​អាច​យកឈ្នះ​ពួកគេ​។ យើង​ស័ក្តិសម​នឹង​ឆ្លង​ចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ ព្រ័ត្រ​”​។​
​ ​
​លោក ក្លប់ បន្តថា “​អ្នក​អាច​គិតថា លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា មិន​សប្បាយចិត្ត​ទេ​ពេល​អាជ្ញា កណ្តាល​បដិសេធ​គ្រាប់​បាល់ ប៉ុន្តែ​យើង​រកបាន​៥​គ្រាប់ ហើយ​របូត​តែ​១​គ្រាប់​ទេ​។ តាម​ធម្មតា តួលេខ​នេះ​មិនអាច​ទៅរួច​ទេ​”​។​
​ ​
​ក្រុម​ស៊ី​ធី​បាន​បង្កើន​ការ​វាយ​សម្រុក​ដោយ​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​ល្អ​នៅ​ជើង​ទី​២ ប៉ុន្តែ Liverpool អាច​ទប់ស្កាត់​និង​រារាំង​សម្ពាធ​ទាំងនេះ​។​
​ ​
​ក្រុម Liverpool នឹងមិន​ប្រឈម​មុខជា​មួយក្រុម Barcelona នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ទេ បន្ទាប់ពី​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នេះ​ភ្លាត់ស្នៀត​ត្រូវ​ក្រុម Roma ទាត់​ចូល​៣​គ្រាប់​នៅលើ​ទឹកដី របស់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp)