លោក យើ​ហ្គេ​ន ក្លប់ ទទួលស្គាល់​កំហុស​និង​ការពិន័យ ចំពោះ​ឥរិយាបថ មិន​សមរម្យ​

314

​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​ទទួលយក​ការចោទប្រកាន់​របស់​ស​ហ​ព័ន្ធ បាល់ទាត់​និង​ការពិន័យ​ប្រាក់​៨.០០០​ផោន​ដោយសារតែ​កាយវិកា​អបអរ​និង​ត្រេកត្រអាល​ហួសហេតុ​លើ​ទីលាន​ប្រកួត បន្ទាប់ពី​ក្រុម​លី​វឺ​ភូ​ល​( Liverpool )​ដណ្តើមបាន​ជ័យជម្នះ​លើ​ក្រុម អេ​វឺ​តុ​ន​(Everton) ។

​គ្រូបង្វឹក​អាល្លឺម៉ង់​រូបនេះ​ខកខាន​មិនបាន​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​និង​រត់​ចូល​ទីលាន​ប្រកួត ខណៈពេល​អ្នកគាំទ្រ​ពេញ​ពហុកីឡាដ្ឋាន​អបអរ​កងរំពង​ជាមួយ​គ្រាប់​បាល់​ចុង​ម៉ោង​របស់​កីឡាករ ឌី​វ៉ុ​ក អូ​រី​ហ្គី (Divock Origi) ។

​លោក ក្លប់ បាន​ទទួលយក​ទណ្ឌកម្ម​នេះ ហើយ​សហព័ន្ធ​បាល់ទាត់​ក៏បាន​ព្រមាន​ចំពោះ ការប្រព្រឹត្តិ មិន​សមរម្យ​នាពេល​អនាគត​ផងដែរ​។

​លោក ក្លប់ គ្រូបង្វឹក​ក្រុម Liverpool បាន​ចេញពី​តំបន់​គ្រូបង្វឹក​និង​រត់​ចូល​ទីលាន​ប្រកួត ហើយ​ឱប អ្នកចាំទី អា​លី​សិន បេ​ក​ឃ័​រ (Alisson Becker) ។

​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​និយាយថា “​ខ្ញុំ​ត្រូវតែ​សូម​អភ័យទោស​ពីព្រោះ​ខ្ញុំ មិន​ចង់បង្ហាញ​ភាពខ្វះ​ការគោរព​នោះទេ ប៉ុន្តែ​ខ្ញុំ​មិនអាច​ឃាត់​ខ្លួនឯងបាន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp)