លោក យើ​ហ្គេ​ន ក្លប់ បង្ហើប​ប្រាប់ថា លោក​នឹង​យក​ពេល​សម្រាក​ពី​បាល់ទាត់រយៈពេល​មួយឆ្នាំ​

220
ចែករម្លែក

​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) គ្រូបង្វឹក​ក្លិប លី​វឺ​ភូ​ល​(Liverpool) បាន​និយាយ កាលពី​ថ្ងៃ​ចន្ទ​ថា លោក​រំពឹងថា នឹង​សម្រាក​ពី​អាជីព​បង្វឹក ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ប្រសើរ ឡើងវិញ នៅពេល​លោក​ចង់​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប Liverpool ។​
​ ​
​លោក ក្លប់ បាន​ចូលរួម​ជាមួយ​ក្លិប Liverpool កាលពី​ឆ្នាំ​២០១៥ ហើយ​នៅសល់​កិច្ច សន្យា ដល់​ឆ្នាំ ២០២២ និង​បាន​ដឹកនាំ​ឲ្យ​ក្រុម Liverpool លើក​ពាន​ជើងឯក​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​ស្របពេល​ឈរ​នៅ​លេខ​រៀង​បន្ទាប់ពី​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​លោក ក្លប់ បាន​និយាយថា “​ខ្ញុំ​នៅមាន​ថាមពល​។ ប៉ុន្តែ​ខ្ញុំ​មាន​បញ្ហា​មួយ​។ ខ្ញុំ​នឹងមិន​ធ្វើ ការងារ​បន្តិចបន្តួច ប៉ុន្តែ​ខ្ញុំ​អាចធ្វើ​ទាំងអស់​ឬ​អត់​ទាំងស្រុង​តែម្តង​។ នៅពេលណា​ខ្ញុំ សម្រេច​ថា មិនអាច​ធ្វើ​តទៅទៀត នោះ​ខ្ញុំ​នឹង​យក​ពេល​សម្រាក​មួយឆ្នាំ​”​។​
​ ​
​លោក ក្លប់ បាន​ចូលរួម​ជាមួយ​ក្លឹប Liverpool បន្ទាប់ពី​ទទួលបាន​ជោគ ជ័យ​ជាមួយ​ក្រុម Borussia Dortmund ទី​ដែល​លោក​លើក​ពាន​ជើងឯក​លី​ក​ពីរលើក និង​ពាន Germain Cup ស្របពេល​ក្រុម​របស់លោក​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាល ឆ្នាំ​២០១៣​។​
​ ​
​ក្រុម Liverpool ដែល​មិនទាន់​លើក​ពាន​ជើងឯក​លី​ក​តាំងពី​ឆ្នាំ ១៩៩០​នោះ បច្ចុប្បន្ន ឈរ​នៅលើ​កំពូល​តារាង ដោយមាន​ពិន្ទុ​ពេញ​ឆ្លងកាត់​បី​ប្រកួត​ដោយ​នាំមុខ​ក្រុម​ស៊ី​ធី​២ ពិន្ទុ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​