លោក យើ​ហ្គេ​ន ក្លប់ បដិសេធ​សំណើ​របស់ ជូ​វេន​ទុ​ស​ដើម្បី​ជំនួស​លោក អាល​ឡេ​ហ្គ្រី

767
ចែករម្លែក

​តាម​ព័ត៌មាន​ថា ការព្យាយាម​របស់​ក្លិប ជូ​វេន​ទុ​ស​(Juventus) ក្នុងការ​ទាក់ទង​នាំយក លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) គ្រូបង្វឹក​ក្លិប លី​វឺ​ភូ​ល​(Liverpool) ត្រូវបាន បដិសេធ​។

​ក្លឹប​យក្ស​អ៊ីតាលី​មួយ​នេះ​កំពុង​ស្វែងរក​គ្រូបង្វឹក​ថ្មី បន្ទាប់ពី​ខ្លួន​បានប្រកាសថា លោក ម៉ា​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) នឹង​បញ្ចប់​ការងារ​ជាមួយ​ខ្លួន បន្ទាប់ពី​ចំណាយពេល​៥​ឆ្នាំ​។

​តាម​សេចក្តីរាយការណ៍​របស់​កាសែត​អ៊ីតាលី Tancredi Palmeri បាន​ឲ្យ​ដឹងថា ក្លិប ជូ​វេន​ទុ​ស ចង់​តេស្ត​មើល​លទ្ធភាព​នាំយក​លោក ក្លប់​។

​បច្ចុប្បន្ន លោក ក្លប់ នៅសល់​កិច្ចសន្យា​ជាមួយ​ក្លិប​លី​វឺ​ភូ​ល រហូតដល់​ឆ្នាំ​២០២២ ហើយ​លោក​កំពុង​ត្រៀម​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​ជា​លើក​ទី​២​ជាប់​គ្នា​។

​កាលពី​រដូវ​កាល​មុន ក្រុម លី​វឺ​ភូ​ល ចាញ់​ក្រុម រៀល​ម៉ា​ឌ្រី​ត ៣-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​សង្ឃឹមថា នឹង​អាចធ្វើ​បានល្អ​នៅពេល​ជួប​ជាមួយ​ក្រុម​ស្ពឺរ នៅ​ថ្ងៃទី​១​ខែមិថុនា ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ដដែល​នៅ​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ