លោក យើ​ហ្គេ​ន ក្លប់ ព្រមាន​គូប្រជែង​ផ្សេងៗ​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក បន្ទាប់ពី​យកឈ្នះ​ក្រុម Bayern

124
ចែករម្លែក

​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​សាទរ​ចំពោះ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ ហើយ​អះអាងថា ក្រុម Liverpool​បាន​វិលត្រឡប់​មកកាន់​វេទិកា​ធំ​បំផុត​ក្នុង​វិស័យ​បាល់ទាត់វិញ​ហើយ​។​
​ ​
គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម​រូបនេះ​ជឿថា ជ័យជម្នះ​ធំធេង​នៅ​ទីក្រុង​មូ​នី​កបាន​ជួយ​ក្រុម​របស់លោកឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ និង​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតក្នុង​ចំណោម​ក្រុម​ដែលមាន​ការប្រកួត​ដ៏​អស្ចារ្យបំផុត​។​
​ ​
គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​និយាយថា “​វា​ពិតជា​គួរ​ឲ្យ​សប្បាយចិត្ត​តើ​យើង​លេង​ខ្លាំងប៉ុនណានៅ​តង់​ទី​២​។ តើ​យើង​មាន​ភាពចាស់ទុំ​ប៉ុនណា​។ យើង​មាន​បាល់​លេង​ច្រើន​កម្រិតណា​។ Bayern គឺជា​ក្រុម​ដែលមាន​គុណភាព ហើយ​យើង​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​ហើយ​វា​គឺជា​រឿង​អស្ចារ្យណាស់​”​។​
​ ​
​លោក​បន្តថា “​ការរកបាន​៣​គ្រាប់​នៅទីនេះ​គឺជា​រឿង​ធំធេង​ណាស់​និង​ជាការ​បោះជំហាន​ដ៏​វែង​មួយ សម្រាប់​យើង​។ យើង​នឹង​រង់ចាំ​មើលថា តើ​យើង​អាចធ្វើ​អ្វី​បាន​ទៀត ​ប៉ុន្តែ​វា​គឺជា​សញ្ញា​ដ៏​រីករាយមួយ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​/Ha

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp)