លោក យើ​ហ្គេ​ន ក្លប់ មានសង្ឃឹម ខណៈពេល រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ​វិល​ត្រឡប់មក​ហ្វឹក ហាត់​វិញ

834
ចែករម្លែក

កីឡាករ រ៉ូ​បឺ​តូណ ហ្វឺ​មី​ណូ (Roberto Firmino) បាន​វិលត្រឡប់​មកកាន់​ការហ្វឹកហាត់ ជាមួយ​ក្រុម​លី​វឺ​ភូ​ល​( Liverpool)​ខណៈពេល​កីឡាករ​រូបនេះ​កំពុង​ស្តា​ទម្រង់​លេង​របស់ ខ្លួន​ឡើងវិញ បន្ទាប់ពី​មាន​បញ្ហា​របួស​។

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ខកខាន​មិនបាន​ចូលរួម​បី​ប្រកួត​របស់​ក្រុម​លី​វឺ​ភូ​កល នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក និង​ការប្រកួត​ជើង​ទី​២​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​ជាមួយ​ក្រុម បា​សេ​ឡូ​ណា​។

​ប៉ុន្តែ​ហ្វឺ​មី​ណូ ទំនងជា​អាច​វិល​ត្រឡប់មក​ទាន់ពេល​ស​ម្រា​ប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ឆេ​ម​ពាន លី​ក​ជាមួយ​ក្រុម តូ​តិ​ន​ហេម​(Tottenham)​នៅ​ថ្ងៃទី​១​ខែមិថុនា​នៅ​ទីក្រុង​ម៉ា ឌ្រី​ត​។

​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បច្ចុប្បន្ន កំពុង​ស្ថិតនៅ​ទីក្រុង​ម៉ា បែ​ល​ឡា​(Marbella) សម្រាប់​ការហ្វឹកហាត់​សមជា​មួយ​អាកាសធាតុ​ក្តៅ​នៅមុន​ការ ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ ហ្វី​មី​ណូ​បាន​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ទីនោះ កាលពី​ថ្ងៃ​អង្គារ​។
​ ​
​វា​នឹង​ក្លាយជា​កម្លាំងចិត្ត​ដ៏​ធំ​មួយ​សម្រាប់​លោក ក្លប់ ដែល​ខ្សែប្រយុទ្ធ​សំខាន់​រូបនេះ​បាន វិលត្រឡប់​មកវិញ​។ ហ្វឺ​មី​ណូ​រកបាន​១៦​គ្រាប់​និង​បង្កើត​ឱកាស​៨​លើក​នៅ​គ្រប់ការ ប្រកួត​នៅ​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

#