លោក យើ​ហ្គេ​ន ឃ្លី​ន​ស្មាន់ ចាក​ចេញពី​ក្លិប Hertha Berlin បន្ទាប់ពី​ដឹកនាំ​បាន​៧៦​ថ្ងៃ

95
ចែករម្លែក

លោក យើ​ហ្គេ​ន គ្លី​ន​ស្មាន់ (Jurgen Klinsmann) បាន​បោះបង់​តួនាទី​របស់ខ្លួន​ជា​អ្នក​ចាត់ ការ​ក្លិប Hertha Berlin បន្ទាប់បី​ដឹកនាំ​បានត្រឹមតែ​៧៦​ថ្ងៃ​។​
​ ​
អតីត​អ្នកចាត់ការ​ក្លិប​អាល្លឺម៉ង់​រូបនេះ ដែល​ទើបនឹង​ឈ្នះ​បី​ក្នុង​១០​ប្រកួត​ក្នុងនាម​ជា​គ្រូបង្វឹកបានលើកឡើង​ពី​កង្វះ​ការជឿជាក់​និង​ការគាំទ្រ​ពីក្រោយ​ចំពោះ​ការសម្រេចចិត្ត​ចាកចេញ​ពី​តំណែង​នេះ​។​
​ ​
លោក ឃ្លី​ន​ស្មាន់ បាន​និយាយថា “​ក្នុងនាម​ជា​គ្រូបង្វឹក​បង្គោល ខ្ញុំ​ត្រូវការ​ការជឿជាក់​លើ​អ្នកអនុវត្ត​ការងារ​។ ជាពិសេសសម្រាប់​ក្រុម​ដែល​គ្មាន​សណ្តាប់ធ្នាប់​និង​ស្ថិតក្នុង​តំបន់​កាត់ចេញហើយ​ផ្តោតលើ​មូលដ្ឋាន​សំខាន់ៗ​។ ប្រសិនបើ​គ្មាន​ការធានា​។ ខ្ញុំ​មិនអាច​ពឹងផ្អែក​តែ​លើសមត្ថភាព​ក្នុងឋានៈ​ជា​គ្រូបង្វឹក ហើយ​វា​គឺជា​ការទទួលខុសត្រូវ​របស់ខ្ញុំ​ទាំងស្រុង​”​។​
​ ​
លោក គ្លី​ន​ស្មាន់ បាន​ចាក​ចេញពី​ក្រុម Berlin ដែល​បច្ចុប្បន្ន​ស្ថិតនៅ​តំបន់​កាត់ចេញ ហើយឈរ​នៅ​លេខ​រៀង​ទី​១៤​និង​នៅសល់​១៣​ប្រកួត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក យើ​ហ្គេ​ន គ្លី​ន​ស្មាន់ (Jurgen Klinsmann)