លោក យ៉ង់ សាំង​កុមារ ជាប់​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​

1105
ចែករម្លែក
លោក​យ៉ង់ សាំង​កុមារ ត្រូវបាន​អង្គសមាជ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (រូប៖ មុនីរ័ត្ន)

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​យ៉ង់ សាំង​កុមារ ប្រធាន​គណកម្មកា​រនា​យក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវបាន​អង្គសមាជ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។

​បេក្ខជន​នាយករដ្ឋមន្ត្រី​ចំនួន​០៥​រូប ដែល​គណៈកម្មការ​នាយ​ក​ជ្រើសរើស​រួមមាន​៖ ១.​លោក យ៉ង់ សាំង​កុមារ ២.​លោក សាម អ៊ី​ន ៣.​លោក​ឃុន សាវឿន ៤.​លោក យ៉េ​ង វិ​រៈ និង​លោកស្រី ប្រុក វ​ន្នី​។ ប៉ុន្តែ​លោក យ៉េ​ង វិ​រៈ និង​លោកស្រី ប្រុក វ​ន្នី បានស្នើ​សុំ​មិន​ឈរឈ្មោះ​នោះទេ​។ ដូច្នេះ​បេក្ខជន​នាយករដ្ឋមន្ត្រី គឺ​នៅសល់ ៣​រូប តែប៉ុណ្ណោះ​។​

​ជា​លទ្ធផល នៃ​ការបោះឆ្នោត គឺ​លោក យ៉ង់ សាំង​កុមារ ជាប់ឆ្នោត​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដោយ​ទទួលបាន​សំឡេង​១២៧​សំឡេង​។ រីឯ​លោក សាម អ៊ី​ន ទទួលបាន​១២​សំឡេង និង​លោក ឃុន សាវឿន ទទួលបាន​៧​សំឡេង​។​

​លោក យ៉េ​ង វិ​រៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ថ្លែងថា បេក្ខជន​តំណាងរាស្ត្រ​១២៥​រូប ជា​អ្នកបោះឆ្នោត​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​។ បេក្ខជន​នាយករដ្ឋមន្ត្រី​ជា​អ្នកមាន​សមត្ថភាព​។ បេក្ខជន​នាយករដ្ឋមន្ត្រី ត្រូវបាន​ជ្រើសរើស​ពី​ថ្នាក់​ខេត្ត​។ លោក​បាន​បញ្ជាក់ថា នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ធ្វើតាម​តំណាងរាស្ត្រ គឺ​មិនមែនជា​ចៅហ្វាយ​រាស្ត្រ​ទេ​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដាក់​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ​ទាំង​២៥ រាជធានី ខេត្ត​៕ ល​