លោក យ៉ង់ សាំង​កុមារ: “មាន​អ្នក​បបួលខ្ញុំ​ឲ្យ​ចូលរួម​ពហិកា​ការបោះឆ្នោត”​

407
លោក​យ៉ង់ សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូល​ល​ដ្ឋា​ន

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​យ៉ង់ សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូល​ល​ដ្ឋា​ន (GDP) បាន​ថ្លែង​ឲ្យ​ដឹងថា មាន​អ្នក​បបួល​លោក ឲ្យ​ចូលរួម​ពហិកា​ការបោះឆ្នោត ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ​។ តែ​លោក​បាន​ចោទសួរ​ទៅកាន់​អ្នក​បបួល​លោក​ថា តើ​ការទាមទារ​នេះ ត្រូវការ​ពេល​ប៉ុន្មាន​ដែរ​? ហើយ​ចុះបើ​ទាមទារ​អត់​បាន តើ​ត្រូវធ្វើ​អ្វី​ទៀត​?

​លោក​បញ្ជាក់ថា បើ​មិនអាច​ឆ្លើយ​សំណួរ​នេះ​បានទេ ឈប់​នាំ​លោក​ទៅធ្វើ​អ្វីដែល​គ្មាន​ភាពច្បាស់លាស់ ហើយ​កុំ​ពហិកា​ដើម្បី​ពហិកា​។ តែ​ទោះជា​យ៉ាងណាក៏ដោយ លោក​គោរព​សិទ្ធិ​ក្នុងការ​ធ្វើពហិកា​នេះ​។ លោក​យល់​ពី​ការឈឺចាប់​របស់លោក​អ្នក តែ​ពេលខ្លះ​គួរតែ​ចេះ​កែប្រែ​ការឈឺចាប់​នេះ ទៅជា​សកម្មភាព​វិជ្ជមាន ក្នុងការ​នាំខ្លួន​យើង​ទៅមុខទៀត​។​

​លោក យ៉ង់ សាំង​កុមារ មិនបាន​បញ្ចេញ​ឈ្មោះ​អ្នក ដែល​បបួល​លោក​ចូលរួម​ពហិកា​ការបោះឆ្នោត​នោះទេ​។

​សូមជម្រាបថា គណបក្សនយោបាយ​ចំនួន​៥ គឺ​គណបក្ស​សិទ្ធិមនុស្ស គណបក្ស​ភ្លើងទៀន គណបក្ស​អំណាច​ខ្មែរ គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និង​គណបក្ស​ជាតិនិយម បានប្រកាស​មិន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រ​ព្រ​ព្រឹ​ត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​៕ ល​