លោក យ៉ូ​ឃីម ឡូ ដក​កីឡាករ ឡឺ​រ៉​យ សេន ចេញពី​ក្រុម​ជម្រើស​វើ​ល​ខាប់​

743
ចែករម្លែក

​លោក យ៉ូ​ឃីម ឡូ (Joachim Low) គ្រូបង្វឹក​ជម្រើសជាតិ​អាល្លឺម៉ង់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង នៅពេល​លោក​បាន​ជម្រុះ​កីឡាករ​វ័យក្មេង ឡឺ​រ៉​យ សេន (Leroy Sane) ចេញពី​ក្រុម​ជម្រើសជាតិ​។​
​ ​
​ខ្សែបម្រើ​ស្លាប​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​រូបនេះ​មិនត្រូវ​បាន​រាប់បញ្ចូល​ទេ ហើយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​កីឡាករ ជូ​លៀន ប្រ៊ែ​ន (Julian Brandt) របស់​ក្លិប Bayer Leverkusen ត្រូវបាន​ផ្តល់ឱកាស ដោយ​លោក ឡូ បាន​សារភាពថា​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​មិនទាន់​ឈានដល់​កម្រិត​អន្តរជាតិ នៅឡើយ​ទេ​។​
​ ​
​អ្នកចាំទី ម៉ា​នូ​អែល នូ​អ័​រ (Manuel Neurer) ជា​អ្នកចាំទី​ម្នាក់​ក្នុងចំណោម​បី​រូប​ហើយនឹង​ដឹកនាំ ក្រុម ដើម្បី​ការពារ​តំណែង​ជើងឯក​វើ​ល​ខាប់​។​
​ ​
​ការចូលរួម​របស់ នូ​អ័​រ ស្ថិតក្នុង​ភាព​មន្ទិល បន្ទាប់ពី​អ្នកចាំទី​ក្លិប Bayern Munich រូបនេះ​រងរបួស ស្ទើរ​ពេញ​មួយ​រដូវ​កាល ប៉ុន្តែ​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​ធ្វើ​បានល្អ​អំឡុងពេល​ក្រុម​អាល្លឺម៉ង់ យកឈ្នះ​ក្រុម​អូទ្រីស អំឡុង​ប្រកួត​មិត្តភាព​កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
​ការ​លុបឈ្មោះ សេន ចេញ​បាន​ក្លាយជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្វើ​បានល្អ ជាមួយ​ក្រុម​ស៊ី​ធី​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​

​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​រកបាន​១៤​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤៩​លើក​សម្រាប់​ក្រុម​ជើងឯក​ស៊ី​ធី​ហើយ​លើក​ពាន​កីឡាករ​ឆ្នើម​វ័យក្មេង​ប្រចាំឆ្នាំ​ផងដែរ​។​
​ ​
​សេន ចាប់ផ្តើម​ការប្រកួត​កាលពី​ចុង​សប្តាហ៍​ដោយ​ចាញ់​ក្រុម​អូទ្រីស ហើយ សេន លេង​បាន​៦៧ នាទី ប៉ុន្តែ​មិនបាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ​ស្លាប ឡឺ​រ៉​យ សេន (Leroy Sane)