លោក រ៉ា​ហ្វា បេ​នី​តេស ក្លាយជា​គ្រូបង្វឹក​ក្លិប​ចិន Dalian Yifang ជាមួយ​ប្រាក់​ឈ្នួល ១២​លាន​ផោន​ក្នុង​មួយឆ្នាំ​

386
ចែករម្លែក

​លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) ត្រូវបាន​បង្ហាញ​មុខជា​អ្នកចាត់ការ​ថ្មី​របស់​ក្លិប Dalian Yifang នៅ​ក្របខណ្ឌ Chinese Super League បន្ទាប់ពី​លោក​ចាក​ចេញពី​ក្លិប Newcastle United នាពេល​ថ្មីៗ​នេះ​។​

​លោក បេ​នី​តេស មិន​ប្រើពេល​យូរ​ទេ​ក្នុងការ​សម្រេចចិត្ត​ពី​គោលដៅ​ថ្មី​របស់លោក បន្ទាប់ពី​លោក​យល់ព្រម​ផ្ទេរ​មក​ដឹកនាំ​ក្លឹប​នៅ​អាស៊ី​នេះ​ជាមួយនឹង​ប្រាក់​ឈ្នួល​ច្រើន​សន្ធឹកសន្ធាប់​។​

​គ្រូបង្វឹក​ដែលមាន​ប្រវត្តិ​លើក​ពាន​ឆេ​ម​ពាន​លី​ក​រូបនេះ​បាន​ចុះកិច្ចសន្យា​ដែលមាន​ប្រាក់​ឈ្នួល​១២​លាន​ផោន​ក្នុង​មួយឆ្នាំ​ជាមួយ​ក្លឹប​ដែល​ចាត់ទុក​លោក​គឺជា​គោលដៅ​លេខ​១​។​

​ដោយសារតែ​លោក បេ​នី​តេស ចាក​ចេញពី​ក្លិប Newcastle បន្ទាប់ពី​ចប់​កិច្ចសន្យា ហើយ​គ្មាន​ការបង់​សំណង​ណាមួយ​ទៅ​ក្លឹប​នោះទេ​។​
​ ​
រឿងរ៉ាវ​បាន​វិ​វ​ឌ្ឍ​ឆាប់រហ័ស​ណាស់ ត្រឹម​តែមួយ​សប្តាហ៍​កន្ល​ង​ទៅនេះ​ប៉ុណ្ណោះ បន្ទាប់ ពី​ក្លិប Newcastle ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ច័ន្ទ ទី​២៤​ខែមិថុនា ដោយ​បញ្ជាក់ ថា លោក បេ​នី​តេស នឹង​ចាកចេញ​នៅពេល​លោក​ចប់​កិច្ចសន្យា​។​
​ ​
ដំណឹង​នេះ​បានធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​មិន​សប្បាយចិត្ត ហើយ​ពួកគេ​បាន​រិះគន់​ម្ចាស់ ក្លឹប​លោក ម៉ា​យ អា​ស្លី (Mike Ashley) ។ ជាថ្មី​ម្តងទៀត ពួកគេ​មាន​ចម្ងល់​អំពី​មហិច្ឆតា របស់​ក្លិប​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​