លោក រ៉ា​ហ្វា បេ​នី​តេស ជា​គោលដៅ​ដែល​ត្រូវ​នាំយកមក​ដឹកនាំ​ក្លិប​ញូ​វ​ខេ​សល ជាថ្មី ប្រសិនបើ​ក្លិប​នេះ​មានការ​ដោះដូរ​ម្ចាស់

120
ចែករម្លែក

​ក្លិប​ញូ​វ​ខេ​សល​( Newcastle) កំពុង​ផ្តោត​គោលដៅ​នាំយក​លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) ត្រឡប់មកវិញ ប្រសិនបើ​សំណើ​ទិញ​ក្លិប ៣៤០​លាន​ផោន​របស់​ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី សា​អូឌីត ត្រូវបាន​ឯកភាព​មែន​នោះ​។​
​ ​
ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េ​ដ ប៊ី​ន សាល​ម៉ាន (Mohammed bin Salman) ចាប់អារម្មណ៍​ចង់​ទិញក្លិប​នេះ ហើយ​បច្ចុប្បន្នកំពុង​ចរចា​មួយ​លោក ម៉ា​យ អា​ស្លី (Mike Ashley) ។​
​ ​
តាម​សេចក្តីរាយការណ៍​របស់​កាសែត the Sun ថា ម្ចាស់​ក្លឹប​ថ្មី​ចង់បាន​លោក បេ​នី​តេស ត្រឡប់មក​ដឹកនាំ​ជាថ្មី ជាជាង​បន្តធ្វើ​ការងារ​ជាមួយ​លោក ស្ទី​វ ប្រ៊ូ​ស​។​
​ ​
លោក ប្រ៊ូ​ស បាន​ដឹកនាំ​ក្រុម Newcastle ឡើងមក​កាន់​រដូវ​កាល​ដ៏​រឹងមាំ​ហើយ​ពួកគេ​ឈរ​នៅ លេខ​រៀង​ទី​១៤​នៅលើ​តារាង​ពិន្ទុ​។ ប៉ុន្តែ​លោក បេ​នី​តេស នៅតែ​ជា​គ្រូបង្វឹក​ដែល​ពួកគេ ចង់បាន​។ លោក​បាន​ចាកចេញ​កាលពី​រដូវក្តៅ បន្ទាប់ពី​ដឹកនាំ​បាន​៣​ឆ្នាំ​ដើម្បី​ទៅ​ដឹកនាំ​ក្លឹប​នៅ ក្របខណ្ឌ​បាល់ទាត់​ចិន​។​
​ ​
ថៅកែ​ក្រុមហ៊ុន Saudi Public Investment Fund មាន​ផែនការ​ធំ​សម្រាប់​ក្លឹប Newcastle ។​
​ ​
មានការ​ចរចា​ច្រើន​កន្លងមកហើយ​អ្នកគាំទ្រ​មួយចំនួន​ប្រហែលជា​បារម្ភ​ថា​នេះ​គឺជា ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាថ្មីទៀត​សម្រាប់​ក្លិប Newcastle ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez)