លោក រ៉ា​ហ្វា បេ​នី​តេស ៖ កីឡាករ Newcastle គួរ​កុំ​យកចិត្តទុកដាក់​នឹង​ការពិភាក្សា រឿង​ដូរ​ម្ចាស់​ក្លឹប​

784
ចែករម្លែក

លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) សង្ឃឹមថា ការពិភាក្សា​ជុំវិញ​ការប្តូរ​ម្ចាស់​ក្លឹប​ថ្មី នឹងមិន​ប៉ះពាល់​ដល់​ទឹកចិត្ត​កីឡាករ​ទេ ប៉ុន្តែ​លោក​ជឿថា មាន​អ្នកទិញ​ជាច្រើន​ចាប់អារម្មណ៍ នឹង​ក្លឹប​នេះ​។

​លោក ម៉ា​យ អា​ស្លី (Mile Ashley) ម្ចាស់​ក្លឹប​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការចរចា​លក់ ក្លឹប​នេះ ស្ថិតក្នុង​ដំណាក់កាល​ជឿនលឿន ប៉ុន្តែ​កាលពី​មួយ​ឆ្នាំមុន ចំណាប់អារម្មណ៍​របស់ អា​ម៉ាន​ដា ស្តា​វ៉េ​លី (Amanda Staveley) កើតមាន​គាប់​ជួន​នឹង​ដំណើរការ​មិនល្អ​របស់​ក្រុម Newcastle ដែល​រកបាន​ត្រឹម​១​ពិន្ទុ​គត់ ក្នុងចំណោម​ពិន្ទុសរុប​២៧​។

​លោក បេ​នី​តេស បាន​និយាយថា “​ខ្ញុំ​សង្ឃឹមថា វា​នឹងមិន​ប៉ះពាល់​អារម្មណ៍​កីឡាករ​ទេ​។ ហេតុអ្វីៗ ពីព្រោះ​កីឡាករ​ដឹងថា ពួកគេ​ត្រូវតែ​ប្រកួត​។ បទពិសោធ​របស់ខ្ញុំ​គឺ​មិន​គិត​អំពី​ថា ប្រហែលជា​ត្រូវមាន​នេះ ឬ​អ្នកនឹង​អត់​នោះទេ​”​។

​ក្លិប Newcastle បាន​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ មី​ហ្គែ​ល អាល​មី​រ៉ុ​ន (Miguel Almiron) សញ្ជាតិ​ប៉ា​រ៉ា​ហ្គា​យ​ពី​ក្លឹប Atlanta United ប៉ុន្តែ​កំពុង​រង់ចាំ​ការចុះ​កិច្ចព្រមព្រៀង លើ​កិច្ចសន្យា​នេះ​។

​លោក បេ​នី​តេស បន្តថា លោក​នឹង​ជំរុញ​ផែនការ​ផ្ទេរ​កីឡាករ​នៅ​ខែក្រោយ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez)