លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច ម្ចាស់​ក្លិប​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​នឹង​ខ្សែប្រយុទ្ធ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី​

334
ចែករម្លែក

ក្លិប​ឆេ​ល​ស៊ី​កំពុង​បន្ត​ឃ្លាំមើល​កីឡាករ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi) របស់ ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) ស្របពេល​ម្ចាស់​ក្លិប​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich) ចាប់អារម្មណ៍​នឹង​ខ្សែប្រយុទ្ធ​រូបនេះ​។​

​ម្ចាស់​ក្លិប​តោ​ខៀវ​រូបនេះ​កំពុងតែ​ទទួលខុសត្រូវ​លើ​ផែនការ​កសាង​ក្លិប​ឡើងវិញ ហើយ​ចាប់ អារម្មណ៍​ខ្លាំង​លើ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​រូបនេះ​។​by
​ ​
លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ជា​គ្រូបង្វឹក​បង្គោល​ចង់បាន​ខ្សែប្រយុទ្ធ​ថ្មី ស្របពេល​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ធ្វើ​មិនសូវ​បានល្អ​ក្នុងការ​ប្រកួត​។​
​ ​
កីឡាករ ខា​ឡុ​ម (Callum Wilson) បាន​ក្លាយជា​គោលដៅ​ផ្ទេរ​នៅ​ខែ​នេះ ប៉ុន្តែ​ក្លិប ប៊ូ​ណេ​មូ​ន (Bournemouth) អះអាងថា ពួកគេ​គ្មាន​បំណង​អនុញ្ញាត​ឲ្យ​ខ្សែប្រយុទ្ធ​អង់គ្លេស​រូបនេះ ចាកចេញ​ទេ​។​
​ ​
​ប៉ុន្តែ​នៅពេលនេះ អ៊ី​កា​ឌី ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​នោះ ស្ថិតក្នុង​បញ្ជី​កីឡាករ​ជា​គោលដៅ របស់​ឆេ​ល​ស៊ី​។​
​ ​
ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) នឹង​ផ្តល់​លក្ខខណ្ឌ​ប្រសើរ​ជាង​នេះ​ដល់​ប្រធាន​ក្រុម​រូបនេះ ខណៈ​ពួកគេ​អន្ទះសា​ចង់​ជំនួស​លក្ខខណ្ឌ​ទិញ​ផ្តាច់​បច្ចុប្បន្ន​ក្នុង​កិច្ចសន្យា​ចាស់​របស់ អ៊ី​កា​ឌី​។​
​ ​
អ៊ី​កា​ឌី បាន​បន្ត​កិច្ចសន្យា​កាលពី​ឆ្នាំ​២០១៦ ហើយ​លក្ខខណ្ឌ​ចែងថា កីឡាករ​រូបនេះ​អាច​ចាកចេញ ពី​ពហុ​កីឡដ្ឋាន San Siro ទៅកាន់​ក្លឹប​នៅក្រៅ​អ៊ីតាលី​ក្នុងតម្លៃ​១០០​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi)