លោក រ៉​យ ហាច​សិន ប្រកាសថា ហ្សា​ហា អាច​នឹង​ចាកចេញ​នៅ​ខែមករា​

148

​លោក រ៉​យ ហាច​សិន (Roy Hodgson) បដិសេធ​មិន​ធានាថា វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) នឹង​បន្ត​នៅ​ជាមួយ​ក្លិប Crystal Palace នៅ​ដំណាច់​ខែមករា​នេះ​ឬ​យ៉ាងណាទេ​។​
​ ​
​តាម​ព័ត៌មាន​ថា ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ឆេ​ល​ស៊ី និង​អា​សេណ​ល កំពុង​ប្រកួតប្រជែង​គ្នា​ដើម្បី​ផ្ទេរ វី​ល​ហ្វ្រី​ដ ដែលមាន​តម្លៃ​ខ្លួន​ផ្ទេរ​៤០​លាន​ផោន ហើយ​កំពុងមាន​ឥទ្ធិពល​ក្នុង​ក្រុម​នាពេល​ថ្មីៗ​នេះ​។​
​ ​
​លោក ហាច​សិន បានផ្តល់​ឱកាស​ឲ្យ ហ្សា​ហា បង្ហាញ​មុខជា​អន្តរជាតិ​លើកដំបូង​កាលពី​ឆ្នាំ​២០១២ នៅពេល​លោក​ជា​គ្រូបង្វឹក ហើយ​គេ​ដឹង​អំពី​ចំណាប់អារម្មណ៍​លើ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​។​
​ ​
​លោក ហាច​សិន បាន​និយាយថា “​ខ្ញុំ​មិន​គិតថា ក្នុងនាម​ជា​អ្នកចាត់ការ អ្នក​អាច​ធានា​អ្វី​នោះទេ​”​។ លោក​បន្តថា “​វា​គឺជា​កិត្តិយស​របស់​ក្លឹប ហើយ​មាន​ក្លឹប​ជាច្រើន​ចាប់អារម្មណ៍​នឹង ហ្សា​ហា ។ យើង​គួរ​រីករាយ​ចំពោះ​ការចាប់អារម្មណ៍​នេះ ពីព្រោះ​វា​មានន័យថា ហ្សា​ហា កំពុង​លេង​ល្អ​”​។​
​ ​
​លោក ហាច​សិន និយាយថា “​គាត់​ជួយ​យើង​ឲ្យ​ឈ្នះ​ការប្រកួត ហើយ​ប្រាកដ​ណាស់​ថា គាត់​នឹង​បន្តធ្វើ​បែបនេះ​រហូតដល់​ថ្ងៃ​ដែល​គាត់​មិនអាច​ធ្វើបាន​សម្រាប់​យើង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha)