លោក រ័ត្ន ស្រ៊ាង បាន​ធានា​ជួយ​ដល់​គ្រួសារ សព​អតីត​:​សកម្មជន​គណបក្ស​CNRP​ម្នាក់ នៅ​សង្កាត់​ព្រែកកំពឹស​

154
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ជា​អនុប្រធាន​ទី​១​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រែកកំពឹស រួមជាមួយ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​បក្ស​ខណ្ឌ និង​ជា​អភិបាល​នៃ​គណ​:​អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​ក្រុមការងារ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​លោក ប៉ាន់ ប៉ន ចៅសង្កាត់រង​ទី​២ សង្កាត់​ព្រែកកំពឹស (​ជា​អតីត​:​សកម្មជន​គណបក្ស​CNRP ដែល​បានមក​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី ២៧-១១-២០១៧)​។

​ជាការ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នៃ​សព លោក រ័ត្ន ស្រ៊ាង បាន​នាំយក​សម្ភារ​: ថវិកា​ចូល​បុណ្យ​រួមមាន :

  • ថវិកា​សរុប​ចំនួន​០៥​លាន ០៣​សែន​រៀល (​ក្នុងនោះ​មាន​ថវិកាលោក រ័ត្ន ស្រ៊ាង​ផ្ទាល់​និង​ក្រុមការងារ រួមជាមួយ ថវិកា​លោក នុត ពុធ​ដា​រ៉ា និង​ក្រុមការងារ គណ​:​បក្ស​ខណ្ឌ​, សង្កាត់ និង ភូមិ​) ។​
  • អង្ករ​ចំនួន ០៥​កា​រ៉ុង​
  • ទឹក​ភេសជ្ជ​:​សរុប​ចំនួន ២០​កេស​
  • ទឹកត្រី​ទឹកស៊ីអ៊ីវ​ចំនួន ០២​យួរ ។​

​តាមរយ​:​ការ​សំណេះសំណាល​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​បាន​ឲ្យ​ដឹងថា​មាន​ចៅប្រុស​ម្នាក់​របស់​សព​លោក ប៉ាន់ ប៉ន ឈ្មោះ សល់ ធា អាយុ​១៩​ឆ្នាំ​កំពុងតែបន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ ហើយ​អាច​នឹង​មិនបាន​រៀន​តទៅទៀត​ដោយសារ​លោក ប៉ាន់ ប៉ន​ស្លាប់​ទៅហើយ​គ្មាន​អ្នក​ជួយ​ផ្គត់ផ្គង់​ឲ្យ​បន្ត​ការសិក្សា ។ ដោយ​មើលឃើញ​ពី​ការខ្វះខាត​របស់​ក្រុមគ្រួសារ​នៃ​សព លោក រ័ត្ន ស្រ៊ាង បាន​ធានា​ជួយឧបត្ថម្ភ​បង់ថ្លៃ​សិក្សា​ឲ្យ​យុវ​និស្សិត​ឈ្មោះ សល់ ធា ចាប់ពី​ឆ្នាំ​សិក្សា​ទី​២​រហូតដល់​បញ្ចប់​មហា​វិទ្យាល័យ ថោ​យ​មិន​ឲ្យ​អាកខាន​ការសិក្សា​ឡើយ​៕​B/