លោក លៀក លីដា ផលិត​រឿង​ខ្មោច​ថ្មី​មួយ​ប្រើ​បច្ចេកទេស​ស្តង់ដារ​កម្រិត​អន្តរជាតិ

477
ចែករម្លែក

​ភ្នំពេញៈ​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង​”​នាឡិកា​ដាស់​វិញ្ញាណ​”​ដែលជា​ភាពយន្ត​បណ្តាក់ទុន​ផលិត​ទ្រង់ទ្រាយ​ធំ​លើកដំបូង​របស់​ផលិតកម្ម​អិ​ល​ឌី ភី​ច​ឆ័​រ​(LD Picture) ។​លោក លៀក លីដា ជា​ថៅកែ បាន​ប្រើ​សុទ្ធតែ​បច្ចេកទេស​កម្រិតស្តង់ដា​រ​អន្តរជាតិ ដូច​រឿង​បរទេស​ធ្វើឱ្យ​ទាំង​គុណភាព និងសាច់រឿង​ល្អ​។

​រឿង “​នាឡិកា​ដាស់​វិញ្ញាណ​”​នឹង​ត្រៀម​ចាក់​បញ្ចាំង​នៅ​គ្រប់​រោងភាពយន្ត​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី ២១​ខែវិច្ឆិកា​ខាងមុខ ខណៈ​អិ​ល​ឌី​ធ្វើឡើង​ដោយមាន​គុណភាព​កម្រិត​អន្តរជាតិ​ដើម្បី​ត្រៀមខ្លួនចេញទៅ​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​អន្តរជាតិ​យ៉ាងតិច​ប្រាំមួយ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ានផងដែរ​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​កាលពី​រាត្រី​ថ្ងៃទី ១៥ ខែវិច្ឆិកា​នេះ ចាងហ្វាង​ផលិតកម្ម អិ​ល​ឌី ភី​ច​ឆ័​រ លោក លៀក លីដា បាន​និយាយថា រឿងនេះ​នឹងធ្វើ​ឱ្យមាន​ការភ្ញាក់ផ្អើល និង​សាទរ​ចំពោះ ផលិតករ​កម្ពុជា​ព្រោះ បាន​សម្រិតសម្រាំង​ស្នាដៃ​។​ពិសេស​រហូត​បណ្តា​រោងភាពយន្ត​ជាច្រើន ប្រទេស​មានការ​ចាប់អារម្មណ៍ បើកទ្វារ​ស្វាគមន៍​ភាពយន្ត​របស់​កម្ពុជា ។

​លោក​បន្តថា​កន្លងមក​ផលិតកម្ម​របស់លោក​បាន ផលិត​ភាពយន្ត​ប្រមាណ​ជិត​៣០​រឿង​រួចមក ហើយ ដែល​ភាគច្រើន​ទទួលបាន​ជោគជ័យ​លើ​ទីផ្សារ​ក្នុងស្រុក​។ លោក​បាន​សន្សំ​ថវិកា​ដែល ទទួលបាន​ពី​ការផលិត​ភាពយន្ត​កន្លងមក​មក បណ្តាក់ទុន​ផលិតភាព​យន្ត​ខ្នាត​ធំ​លើកដំបូង សម្រាប់​ផលិតកម្ម​របស់លោក​។​

​លោក​បាន​បន្តថា ការចំណាយ​ពេល​ក្នុង​ការផលិត​សរុប​រយៈពេល​ជាង​មួយឆ្នាំ​ភាពយន្ត​នេះ​ត្រូវ បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ដើម្បី​គុណភាព​ខ្ពស់​មួយ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទីផ្សារ​ក្រៅ​ស្រុក​។​ភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ ដូចជា ប្រទេស ថៃ ឡាវ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី សិង្ហបូរី និង​ព្រុយ​ណេ ជាដើម ។ ក៏មាន​បណ្តា​ប្រទេស​មួយចំនួន ទៀត បាន​នឹង​កំពុងស្ថិត​ក្នុង​ការចចា​រ​នៅឡើយ​។ លោ​កថា​ចាយ​ទុន​ជាង​បួន​សែន​ដុល្លារ អាម៉េរិក​។ លោក​ថា បើ​ពឹង​លើ​ចំណូល​ក្នុងស្រុក​គឺ​នឹង​ខាត​ច្រើន ហើយ​ការចេញ​ចាក់​បញ្ចាំង នៅលើ ទីផ្សារ​ក្រៅ​ស្រុក​ពេលនេះ​ក៏​លោក​នៅ​រង់ចាំ​លទ្ធផល​នៅឡើយ​។

​លោក​បាន​បញ្ជាក់ថា​ឱកាស​នេះ​គឺជា​ការបើកផ្លូវ​មួយ​សម្រាប់​ផលិតករ​ក្នុងស្រុក​ដ៏ទៃទៀត​ដែល​ចង់បាន​បទពិសោធន៍​ថ្មី​លើ​ទីផ្សារ​ក្នុងស្រុក​ដែល​លោក​ថាបើ​ទោះបីជា​ខាតបង់​ច្រើន​លើ​ការផលិត​នេះ​ក៏​លោក​នៅតែ​បន្ត​ចិញ្ចឹមចិត្ត​បន្ត​ផលិតភាព​យន្ត​ថ្មី​ខ្នាត​ធំ​មាន​គុណភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់​តាមរយៈ​ការ​សន្សំ​ថវិកា​ចំណេញ​ពី​ការផលិត​ភាពយន្ត​បន្តទៀត​។​

​ក្រោយ​ទស្សនា​ភាពយន្ត​ខាងលើ​ចប់ អ្នកនិពន្ធ និង​ដឹកនាំ​រឿង លោក ហ៊ុយ យ៉ា​ឡេង និង​លោក លី ម៉េង បាន​ថ្លែង​ការកោតសរសើរ​ខ្លាំង​ចំពោះ​ការខិតខំ​ផលិត​យ៉ាង​សម្រិតសម្រាំង និង​ការ លះបង់​ខ្ពស់​ទាំង​កម្លាំងកាយ​ចិត្ត និង​ទុន របស់​ផលិតកម្ម LD Picture​។ ផលិតករ​ទាំង​ពីរបាន លើកឡើងថា នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ផលិតករ​ដទៃ​ដកស្រង់​បទពិសោធន៍ ។ ការចំណាយ ទុន​ច្រើន​នេះ​ក៏​សមល្មម ឬ​ប្រហាក់ប្រហែល​ទៅនឹង​ការចំណាយ​របស់​ផលិតករ​ក្នុង​តំបន់ ដើម្បី បង្កើត​ភាពយន្ត​មានគុណ​ភាព មាន​បច្ចេកវិទ្យា​ផលិត​ទំនើប​ស្របតាម​ស្តង់ដារ​ទំនើប​។
​លោក​រំពឹងថា​ទស្សនិកជន​ពិតជា​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ស្នាដៃ​ថ្មី​មួយ​នេះ ដែល​មិន​ចាញ់​ភាពយន្ត​របស់​ប្រទេសជិតខាង​៕ ដោយៈ បូ​រិ​ន​