លោក ល្វី​ស វ៉ាន ហ្គា​ល់​រិះ គន់​ថា​លោក អូ​ឡេ ហ្គា​ន់​ណា​សូល ស្យែ​រ ប្រើ​យុទ្ធសាស្ត្រ​ចត​ឡាន ក្រុង​មុខ​ទី​

256
ចែករម្លែក

​លោក ល្វី​ស វ៉ាន ហ្គា​ល់ (Louis van Gaal)​បាន​រិះគន់​ជាថ្មី​លើ​យុទ្ធសាស្ត្រ របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)​គ្រូបង្វឹក​របស់ ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដោយ អះអាងថា លោក សូល​ស្យែ​រ ប្រើ​យុទ្ធសាស្ត្រ​ចត​ឡានក្រុង​មុខ​ទី​ចាប់​តាំង ពី​ចូលកាន់​តំណែង ។​
​ ​
​លោក វ៉ាន ហ្គា​ល់ អតីត គ្រូបង្វឹក ក្លឹប​យូ​ណាយ​ធី​ត​បានចាប់ផ្តើម​និយាយ​ជា​ចំហ​កាន់តែខ្លាំង​ឡើង លើ​អតីត​ក្លឹប របស់លោក​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង ក្រោយនេះ ។​
​ ​
​លោក សូល​ស្យែ​រ ដឹងខ្លួន​ថា ត្រូវបាន​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ រិះគន់​កន្លងមក​ដែរ នៅពេល​លោក វ៉ាន ហ្គា​ល់ ផ្តល់​បទសម្ភាសន៍​ជាមួយ ទូរទស្សន៍ BBC ថា ទម្រង់​លេង​របស់ យូ​ណាយ​ធី​ត​គ្មានអ្វី​ខុសប្លែក​ទេរ​វាង ទម្រង់​លេង​របស់​គ្រូបង្វឹក​សញ្ជាតិ ន័​រ​វ៉ែ​សរូប​នេះ​និង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)​។
​ ​
​លោក វ៉ាន ហ្គា​ល់ បាន​រិះគន់​ជា ថ្មី​ទៀត​ដោយ​អះអាងថា លោក សូល ស្យែ​រ ប្រើ​យុទ្ធសាស្ត្រ ចត​រថយន្តក្រុង នៅមុខ​ទី នៅពេល​ប្រកួត​ជាមួយ​ក្រុម​ធំៗ ហើយ​ថា ខ្សែការពារ​របស់លោក​ឈរ ណែន​ពេញ​នៅមុខ ដេវីដ ដឺ ហ្គៀ (David de Gea)​ជាជាង​នៅ​តំបន់​មុខ​ទី​។​
​ ​
​ក្រុម​របស់លោក សូល​ស្យែ​រ ប្រកួត​ចាញ់​ក្រុម​Barcelona ៣-០ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​នៅ ពហុ​កីឡដ្ឋាន Nou Camp នៅ​ជើង​ទី​២ នៃ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ ឆេ​ម​ពាន​លី​ក ៕ ប្រែ​សម្រួលៈ​ពិសិដ្ឋ​

​លោក ល្វី​ស វ៉ាន ហ្គា​ល់ និង​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ​