លោក វង សូត ទទួល​ការគាំទ្រ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ស្បេ​ស្បា​ល់​អូឡាំពិក​កម្ពុជា​បន្តទៀត​

1210
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា / ភ្នំពេញ​៖ លោក វង សូត បានទទួល​ការគាំទ្រ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ស្បេ​ស្បា​ល់​អូឡាំពិក​កម្ពុជា អាណត្តិ​ទី​៤​ឆ្នាំ​២០១៨-២០២២ បន្តទៀត តាមរយៈ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៣ និង​បន្ត​អាណត្តិ​ទី​៤ នា​ព្រឹក​ថ្ងៃទី​២៧​មីនា​។​

​សូមបញ្ជាក់ថា មហាសន្និបាត​នេះ មានការ​ចូលរួម​ធ្វើជា​សាក្សី​ពី​សំណាក់​លោក ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​កីឡា​ក្រសួង​អប់រំ យុវជន និង កីឡា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី​មាន​១៥​រូប លោក វង សូត ប្រធាន​គណៈកម្មាធិការ​ជាតិ​ស្បេ​ស្បា​ល់​អូឡាំពិក​កម្ពុជា លោក សែម សុខា និង​លោក មាស សារិន ជា​អនុប្រធាន លោក ឃ្លាំង ច​ន្ធូ អគ្គលេខាធិការ​អណ​ត្តិ​ថ្មី​បន្តទៀត លោក ចាប រតនា អគ្គហិរញ្ញិក ឯ​សមាជិក​ប្រតិបត្តិ​ដ​ទឿ​ទៀត​នោះ​មាន​លោក ហឿង សុ​ផុន លោក យៀប ម៉ាលី​ណូ លោក ឯម ហៀ​ង លោក ងិន សុខ​គ្រវ៉ារ លោក មាស សារ៉េត លោក អ៊ុង សារ៉ាន់ លោក សឺ​ន សុ​ផា​រិ​ទ្ធ លោក ផេង រ៉ាវី លោក ឯក អមរា លោក ហ៊ួ​យ ហ៊ួ​ង​។​

​ក្នុង​អាណត្តិ​ទី​៣​កន្លងមក កីឡាករ​កីឡាការិនី​ខ្សោយ​បញ្ញា​របស់​ស្ប៉េ​ស្យ៉ា​ល់​អូឡាំពិក ដណ្តើមបាន​មេដាយ​ទាំងអស់​៥៤​គ្រឿង ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ ក្នុង​អាណត្តិ​ទី​៣​កន្លងមក​នេះដែរ គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យ៉ា​ល់​អូឡាំពិក​កម្ពុជា បាន​បង្កើត​អនុគណៈកម្មាធិការ​ស្ប៉េ​ស្យ៉ា​ល់​អូឡាំពិក​រាជធានី​-​ខេត្ត បាន​ចំនួន​១៣ គឺ​រាជធានី​ភ្នំពេញ សៀមរាប កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង តាកែវ​ខេត្ត​ព្រះសីហនុ កណ្ដាល ព្រៃវែង កំពង់ស្ពឺ និង​ខេត្តកំពង់ចាម​។​

​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បានចេញ​គោ​ការណ៍​លើកទឹកចិត្ត ផ្ដល់ប្រាក់​រង្វាន់​ដល់​ជ័យលាភី​ខ្សោយសតិ​បញ្ញា គ្រូបង្វឹក គ្រូ​ជំនួយ និង អ្នក​ថែទាំ​ក្នុងការ​ចូលរួម​ប្រកួត​កីឡា​ស្ប៉េ​ស្យ៉ា​ល់​អូឡាំពិក ថ្នាក់​ពិភពលោក​រដូវក្ដៅ រដូវរងារ ស្ប៉េ​ស្យ៉ា​ល់​អូឡាំពិក​អាស៊ី​ប៉ាស៊ីហ្វិក និង​អនុតំបន់​ទន្លេមេគង្គ​ជាដើម​៕L