លោក វី​ទ័​រ ភើ​រ៉េ​រ៉ា ដកខ្លួន​ចេញពី​ការ​ប្រជែង​សម្រាប់​តំណែង​គ្រូបង្វឹក​នៅ​ក្លិប​អេ​វឺ​តុ​ន

190
ចែករម្លែក

លោក វី​ទ័​រ ភើ​រ៉េ​រ៉ា (Vitor Pereira) បាន​ដកខ្លួន​ចេញពី​ការ​ប្រជែង​សម្រាប់​តំណែង​អ្នកចាត់ការ បន្ទាប់​នៅ​ក្លិប អេ​វឺ​តុ​ន​(Everton) មាន​ន័​ថា បំណង​របស់លោក ហ្វា​ហាដ ម៉ូ​ស៊ី​រី (Farhad Moshiri) ដើម្បី​តែងតាំង​គ្រូបង្វឹក​ថ្មី​នៅ​សប្តាហ៍​នេះ​មើលទៅ​ហាក់ដូចជា​ស្រអាប់​មែនទែន​។

​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ដែល​បច្ចុប្បន្ន​កំពុងធ្វើកា​រងារ​នៅ​ប្រទេស​ចិន​ជាមួយ​ក្រុម Shanghai SPG បាន​ក្លាយជា​បេក្ខភាព​នាំមុខ​សម្រាប់​តំណែង​នៅ​ទំនេរ​នេះ ចាប់តាំងពី​លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) ត្រូវបាន​ក្លឹប​នេះ​បណ្តេញចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ហើយ​ក្លិប Everton បាន​ពិភាក្សា​ជាមួយ​ទីប្រឹក្សា​របស់លោក ភើ​រ៉េ​រ៉ា កាលពី​ចុង​សប្តាហ៍​មុន​។

​លោក ភើ​រ៉េ​រ៉ា ដែល​កន្លងមក​ធ្លាប់​ត្រូវបាន​សម្ភាស​សម្រាប់​តំណែង​គ្រូបង្វឹក​របស់​ក្លិប Everton កាលពី​ឆ្នាំ ២០១៣ នោះបាន​ទទួលយក​សំណើ​ពី​ក្លិប Shanghai ទី​ដែល​លោក​រកបាន​ចំណូល ១៩​លាន​ផោន​ក្នុង​មួយ​រដូវ​កាល​។

​លោក​មិនទាន់​បន្ត​កិច្ចសន្យា​របស់លោក​ជាមួយ​ក្លិប​ចិន​នេះ​នៅឡើយ​ទេ ហើយ​កំពុង​ថ្លឹងថ្លែង ពី​ជម្រើស​ទាំងនេះ ខណៈ​លោក​ក៏ត្រូវ​បាន​ក្លិប អា​សេណ​ល ពិចារណា​ផងដែរ​។

​លោក ភើ​រ៉េ​រ៉ា បាន​និយាយថា “​វា​គឺជា​កិត្តិយស​មួយ ហើយ​ខ្ញុំ​ពិតជា​ដឹងគុណ​ដែល​គេ​បាន បញ្ចូល​ខ្ញុំ​នៅលើ​បញ្ជី​ឈ្មោះ​របស់​ក្លឹប​មួយ​ដែល​ខ្ញុំ​មានការ​គោរព​។ នៅពេលនេះ​ខ្ញុំ​នៅ​ជា​គ្រូបង្វឹក របស់​ក្លិប SIPG នៅឡើយ ហើយ​ជា​ក្លិប​ស្ថិតក្នុង​ចិត្ត​របស់ខ្ញុំ​”​។

​លោក ភើ​រ៉េ​រ៉ា បន្តថា “​បច្ចុប្បន្ន​ខ្ញុំ​មិនបាន​សន្យា​បន្ត​អនាគត​នោះទេ​។ ខ្ញុំ​មិនអាច​សម្រេចចិត្ត​នៅ ពេលនេះ​បានទេ​។ ខ្ញុំ​ត្រូវការ​ពេលវេលា​គិត​និង​រៀប​ផែនការ​អនាគត​របស់ខ្ញុំ ដោយ​ត្រូវ​ពិនិត្យ មើល​គ្រប់​ជម្រើស​ដែល​ខ្ញុំ​មាន​។​វា​គឺ​ជាលី​ក​ដែល​ខ្ញុំ​ពេញចិត្ត​។ ប្រាកដ​ណាស់ ខ្ញុំ​នឹង​ពិចារណា ឱកាស​នាពេល​អនាគត​”​។

​លោក ម៉ូ​ស៊ី​រី ដែលជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លិប Everton ពិតជា​ចង់​តែង តាំង​គ្រូបង្វឹក​ម្នាក់ ឆាប់ៗ​នេះ ស្របពេល​គ្រូបង្វឹក​បណ្តោះអាសន្ន ឌុន​គែន ហ្វឺ​ហ្គូ​សិន (Duncan Ferguson) ត្រូវ​ដឹកនាំ​បណ្តោះអាសន្ន សម្រាប់​ជំនួប​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។

​បេក្ខភាព​សម្រាំង​ដែល​ត្រូវ​ជំនួស​លោក ស៊ី​ល​វ៉ា រួមមាន​លោក រ៉ា​ហ្វ រែង​នី​ក (Ralph Rangnick) លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettinho) លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) និង​លោក អេ​ដ​ឌី ហូ (Eddie Howe)៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក វី​ទ័​រ ភើ​រ៉េ​រ៉ា (Vitor Pereira)