លោក វី​សេន​តេ ឌែ​ល បូស និយាយថា លោក​នឹងមិន​យក នី​ម៉ា ត្រឡប់មកវិញ​ទេ បើសិន​លោក​ជា​គ្រូបង្វឹក​ក្លិប បា​សេ​ឡូ​ណា​

214
ចែករម្លែក

លោក វី​សេន​តេ ឌែ​ល បូស (Vicente del Bosque) អតីត​គ្រូបង្វឹក​ជម្រើសជាតិ អេ​ស្ប៉ា​ញ​និយាយថា លោក​នឹង​មិនបាន​នាំយក​កីឡាករ នី​ម៉ា (Neymar) ត្រឡប់ មក​ក្របខ័ណ្ឌ La Liga វិញ​ទេ ប្រសិនបើ​លោក​ជា​គ្រូបង្វឹក​របស់​ក្លិប​បា​សេ​ឡូ​ណា (Barcelona) ឬ រៀល ម៉ា​ឌ្រី​ត​(Real Madrid) បើទោះបី​លោក​ទទួលស្គាល់​ទេព កោសល្យ​របស់​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ក៏ដោយ​។​
​ ​
​ក្លិប Barcelona រៀបចំ​ជំនួប​ច្រើនលើក​មកហើយ​ជាមួយ​ក្លិប Paris Saint Germain ដើម្បី​នាំយក​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ត្រឡប់មក​ពហុ​កីឡដ្ឋាន Camp Nou រយៈពេល ពីរ​ឆ្នាំ បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​ផ្ទេរ​ទៅកាន់​រាជធានី​បារាំង​ក្នុងតម្លៃ​១៩៨​លាន​ផោន​។​

​ប៉ុន្តែ​ក្លិប​ទាំងពីរ​ខកខាន​មិនបាន​សម្រេច​កិច្ចព្រមព្រៀង​មុន​រដូវ​កាល​ទិញដូរ​បិទទ្វារ​កាលពី​ថ្ងៃទី​២​ខែកញ្ញា​នោះទេ ស្របពេល​លោក ឡេ​អូ​ណា​ដូ (Leonardo) ប្រធាន បច្ចេកទេស​ក្លឹប PSG អះអាងថា ក្លិប Barcelona ខកខាន​មិនបាន​ឆ្លើយតប​នឹង​តម្លៃ ទាមទារ​របស់​ក្លិប PSG​។​
​ ​
លោក ឡេ​អូ​ណា​ដូ ក៏​ទទួលស្គាល់​ផងដែរ​ថា ក្លឹប​របស់លោក​ក៏បាន​ជជែក​ជាមួយ នឹង​ក្លឹប Real Madrid ជុំវិញ​ខ្សែប្រយុទ្ធ​រូបនេះ​ផងដែរ​។​
​ ​
​នី​ម៉ា រកបាន​៥១​គ្រាប់​សម្រាប់​ក្លឹប PSG ប៉ុន្តែ​ពីរ​រដូវ​កាល​ជាមួយ​ក្លឹប PSG នី​ម៉ា មាន​បញ្ហា​របួសធ្ងន់​ជា​បន្តបន្ទាប់​។ កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ក៏មាន​ជម្លោះ​ជាមួយ មិត្ត​រួម​ក្រុម អេ​ឌិន​សិន កា​វ៉ា​នី (Edinson Cavani) ផងដែរ​ជុំវិញ​ការទា​ត់បាល់ ប៉េ​ណា​ល់​ទី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​