លោក សាម អាល​ឡា​ឌី​សៈ​អេ​វឺ​តុ​ន កំពុងធ្វើដំណើរ​ឆ្ពោះទៅរក​ក្រុម​កំពូល​ទាំង​បួន​

768
ចែករម្លែក

​លោក សាម អាល​ឡា​ឌី​ស (Sam Allardyce) ជឿថា មានការ​ផ្លាស់ប្តូរ​ច្រើន​ហើយ​នៅ​ក្លិប អេ​វឺ​តុ​ន​(Everton) ហើយ​លោក​នឹង​ដឹកនាំ​ក្រុម​នេះ​ឆ្ពោះទៅកាន់​តំណែង​ក្រុម​កំពូល​ទាំង​បួន​។​
​ ​
​គ្រូបង្វឹក​រូបនេះ​រង​ការរិះគន់​កាន់តែខ្លាំង​ឡើង​ពី​ក្រុម​អ្នកគាំទ្រ ដែល​មិន​ពេញ​ចិត្តនឹង​ទម្រង់​លេង របស់លោក​។​
​ ​
​អ្នកគាំទ្រ​ជាច្រើន​ពាន់​នាក់​បាន​ដើរចេញ​មុន​ម៉ោង អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Southampton កាលពី​ចុង​សប្តាហ៍​ជាជាង​រង់ចាំ​អបអរ​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​រដូវ​កាល នៅ​ពហុ​កីឡដ្ឋាន Goodison ។​
​ ​
​មានការ​បកស្រាយ​ជាទូទៅ​ថា នេះ​គឺជា​តវ៉ា​ចំពោះ​ម្ចាស់​ក្លឹប ហ្វា​ហាដ ម៉ូ​ស៊ី​រី (Farhad Moshiri) និង​ភាពស្ទាក់ស្ទើរ​របស់លោក​មិន​ព្រមស្តាប់​អ្នកគាំទ្រ​ដែល​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ នៅ​រដូវក្តៅ​នេះ​។​
​ ​
​ទោះបីជា​យ៉ាងណា​លោក អាល​ឡា​ឌី​ស ជឿថា ការប្រែប្រួល​បានកើត​មាន​ជាមួយ​ក្លឹប Everton រួចហើយ ។ ក្លឹប​នេះ​បានសម្រេច​កសាង​ពហុកីឡាដ្ឋាន​ថ្មី​មួយ​ដែល​នឹង​ជួយ​ជំរុញ​ក្លិប​នេះ​បោះ ជំហាន​ទៅមុខ​បន្ថែមទៀត​។​
​ ​
​នៅពេល​សួរនាំ​ថា តើ​ក្លិប​ត្រូវការ​ការកែប្រែ​ច្រើន​ទេ លោក​បាន​ឆ្លើយតប​ថា “​មានការ​កែប្រែ ច្រើន​ហើយ​។ មានការ​កែប្រែ​ច្រើន​ទាក់ទិន​ភាពជា​ម្ចាស់​កម្មសិទ្ធិ​និង​ទិសដៅ​ដែល​ក្លឹប​ត្រូវ​ទៅ​”​។​
​ ​
​មាន​ក្រុម​ជាច្រើន​ជួប​បញ្ហា​នៅពេល​ផ្ទេរ​ទៅកាន់​ពហុ​កីឡដ្ឋាន​ថ្មី​។ ក្លិប West Ham មាន​បញ្ហា បន្ទាប់ពី​ពួកគេ​ចាក​ចេញពី​ពហុកីឡាដ្ឋាន Upton Park ទៅកាន់​ពហុ​កីឡដ្ឋាន Wembley ។​
​ ​
​ប៉ុន្តែ​លោក អាល​ឡា​ឌី​ស ជឿថា ស្របពេល​ក្លិប Everton ខិត​ទៅរក​ទីលាន​ប្រកួត​ថ្មី​នៅ Bramley Moore Dock ដែល​គ្រោង​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២២ នោះ​វា​នឹង​ជួយ​ក្លឹប​បាន​ច្រើន ក្នុងការ​ទាក់ទាញ​កីឡាករ​ថ្មីៗ​និង​បង្កើត​ក្រុម​ជ័យជម្នះ​មួយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​គ្រូបង្វឹក សាម អាល​ឡា​ឌី​ស (Sam Allardyce)