លោក សាម អាល​ឡា​ឌី​ស​:​ផូ​ល ប៉ុក​បា មិនទាន់​ល្អ​គ្រប់គ្រាន់​សម្រាប់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ទេ​

875
ចែករម្លែក

លោក សាម អាល​ឡា​ឌី​ស (Sam Allardyce) គិតថា ផូ​ល ប៉ុក​បា (Paul Pogba) មិនទាន់​លេង​ស៊ីសង្វាក់​គ្រប់គ្រាន់​សម្រាប់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ទេ ហើយ​លោក​បាន រិះគន់​ការបង្ហាញ​សមត្ថភាព​របស់​តារា​វើ​ល​ខាប់​បារាំង​រូបនេះ​។​
​ ​
​ប៉ុក​បា រកបាន​គ្រាប់​បាល់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅពេល​ក្រុម​បារាំង​យកឈ្នះ​ក្រុម​ក្រូ​អាស៊ី ដើម្បី​លើក ពាន​ជើងឯក​វើ​ល​ខាប់​ជា​លើក​ទី​២​កាលពី​រដូវក្តៅ ប៉ុន្តែ​បន្ទាប់ពី​វិលត្រឡប់​មកពី​វើ​ល​ខាប់​វិញ ប៉ុក​បា ត្រូវបាន​គេ​កោតសរសើរ​ច្រើន ខណៈពេល​យូ​ណាយ​ធី​ត​ចាញ់​ពីរ​ប្រកួត​ក្នុងចំណោម បី​ប្រកួត​បើកឆាក​ដំបូង​។​
​ ​
​ការខូចខាត​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺ​បរាជ័យ​ដោយសារ​ក្រុម Tottenham ក្នុង​ទឹកដី​របស់ខ្លួន​កាលពី យប់​ថ្ងៃ​ច័ន្ទ នៅពេល ហ៊ែ​រី ខេន (Harry Kane) រកបាន​គ្រាប់​បាល់​បើកឆាក​និង​កីឡាករ លូ​កាស ម៉ូ​រ៉ា បន្ត​រកបាន​ពីរ​គ្រាប់​បន្ថែម​ជួយ​ឲ្យ​ក្រុម Spurs ឈ្នះ​៣-០ ហើយ​លទ្ធផល​នេះ រឹតតែ​ធ្វើ​ឲ្យ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) រង​សម្ពាធ​កាន់តែខ្លាំង​ឡើង​។ ចំណែក​លោក អាល​ឡា​ឌី​ស វិញ​បាន​បដិសេធ​មិន​រិះគន់​គ្រូបង្វឹក​ស​ញ្ជ​តិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ទេ​ផ្ទុយទៅវិញ លោក​បាន​រិះគន់ ប៉ុក​បា​។​
​ ​
​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​និយាយថា “​អ្នកគាំទ្រ​របស់​យូ​ណាយ​ធី​ត​រង់ចាំ កម្រិត លេង​ស៊ីសង្វាក់​របស់ ផូ​ល ប៉ុក​បា យូរពេក​ហើយ​មកទល់ពេលនេះ​។ តើ​កីឡាករ​រូបនេះ មាន​ភាពចាស់ទុំ​គ្រប់គ្រាន់​ឬ​នៅក្នុង​វ័យ​២៥​ឆ្នាំ​។ អ្នក​ត្រូវតែ​លើកដៃ​ឡើង​ហើយ​និយាយថា អ្នក​មិនទាន់​ទទួលបាន​អ្វីដែល​ខ្លួន​រំពឹង​នៅឡើយ​ទេ​”​។​
​ ​
​លោក​បន្តថា “​គ្រប់គ្នា​និយាយថា ប៉ុក​បា ធ្វើ​បានល្អ​សម្រាប់​ក្រុម​បារាំង​នៅ​វើ​ល​ខាប់ ប៉ុន្តែ​ខ្ញុំ​មើល មិនឃើញ​បែបនេះ​ទេ​។ ខ្ញុំ​ត្រូវតែ​មានគំនិត​ទុទិដ្ឋិនិយម​។​នៅពេល​អ្នកជា​មេដឹកនាំ​អ្នក​ត្រូវតែ ដឹកនាំ​គេ​រៀងរាល់​សប្តាហ៍​។ ទម្រង់​លេង​របស់​អ្នក​មិនអាច​ឡើង​ចុះ​ទៅតាម​សប្តាហ៍​នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba)