លោក សាម អាល​ឡា​ឌី​ស បដិសេធ​ការវិលត្រឡប់​ទៅ​ដឹកនាំ​ក្លិប ញូ​វ​ខេ​សល វិញ​

121
ចែករម្លែក

តាម​ព័ត៌មាន​ថា លោក សាម អាល​ឡា​ឌី​ស (Sam Allardyce) បាន​ច្រាន​ចោលការ វិលត្រឡប់​ទៅកាន់​អតីត​ក្លិប​ញូ​វ​ខេ​សល​( Newcastle) វិញ​បន្ទាប់ពី​ត្រូវបាន​ផ្តល់​តំណែង នៅ​ទំនេរ​នេះ​។

​កន្លងមក គ្រូបង្វឹក​វ័យ​៦៤​ឆ្នាំ​រូបនេះ​បាន​ដឹកនាំ​ត្រឹម​មួយរយៈ​ខ្លី​នៅ​រដូវ​កាល​ឆ្នាំ​២០០៧-០៨ ហើយ​ឮថា មានការ​ទាក់ទង​ឲ្យ​លោក​មក​ដឹកនាំ​ជាថ្មី​។

​ម្ចាស់​ក្លិប Newcastle លោក ម៉ា​យ អា​ស្លី (Mike Ashley) បានចាត់ទុក​លោក អាល​ឡា​ឌី​ស គឺជា​បេក្ខភាព​ដែល​ត្រូវ​ជំនួស​តំណែង​លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) ដោយសារ​លោក​នៅ​ទំនេរ​នៅពេលនេះ​។

​លោក អាល​ឡា​ឌី​ស ត្រូវបាន​ផ្តល់​ការងារ​នេះ​កាលពី​ចុង​សប្តាហ៍​មុន បន្ទាប់ពី​ចរចា​ជា មួយ​នាយក​ក្លិប Newcastle ប៉ុន្តែ​គេ​និយាយថា លោក អាល​ឡា​ឌី​សបាន​ច្រានចោល ឱកាស​នេះ​។

​គេ​ជឿថា ការ​មិនបាន​ឈានទៅរក​កិច្ចព្រមព្រៀង ដោយសារតែ​លោក អាល​ឡា​ឌី​ស ទាមទារ​គ្រប់គ្រង​លើ​កិច្ចការ​ទិញដូរ​កីឡាករ ដោយសារ​លោក​បារម្ភ​លោក​មាន​សិទ្ធិ តិចតួច​ក្នុង​យុទ្ធសាស្ត្រ​ជ្រើសរើស​កីឡាករ​។​

​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​គ្មាន​ការងារ​ធ្វើ​ជាង​មួយឆ្នាំ​ហើយ បន្ទាប់ពី ចាក​ចេញពី​ក្លិប អេ​វឺ​តុ​ន កាលពី​ខែឧសភា​ឆ្នាំ​២០១៨៕ ប្រែ​សម្រួល​: ពិសិដ្ឋ