លោក សាម អា​ឡា​ឌី​ស លើកឡើង​ពី​មូលហេតុ​ដែល​ក្រុម លី​វឺ​ភូ​ល​មិនអាច​ឈ្នះ​ពាន​ជើងឯក​លី​ក​

368
ចែករម្លែក

លោក សាម អាល​ឡា​ឌី​ស (Sam Allardyce) បាន​រិះគន់​ចំៗ​លើ​មហិច្ឆតា​លើក​ពាន​របស់​ក្រុម លី​វឺ​ភូ​ល​(Liverpool) ដោយ​អះអាងថា ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ខ្លាច​ការលើក​ពាន​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។

​ក្រុម​ហង្ស​ក្រហម​បាត់បង់​តំណែង​កំពូល​ទៅ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កាលពី​ចុង​សប្តាហ៍​ខណៈ​ពួកគេ ប្រកួត​ស្មើ​ជាមួយ​ក្រុម អេ​វឺ​តុ​ន​(Everton )​ស្របពេល​ក្រុម​ស៊ី​ធី​យកឈ្នះ​ក្រុម​ប៊ឺ​ណេ​មូ​ន (Bournemouth) ។

​ក្រុម​របស់លោក ក្លប់ នៅពេលនេះ​មានតែ​រង់ចាំ​ឲ្យ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​ភ្លាត់ស្នៀត​របូត​ពិន្ទុ​តែ ប៉ុណ្ណោះ ខណៈ​ឱកាស​ហាក់ដូចជា​របូត​ពី​ដៃ​របស់​ពួកគេ​ជា​បន្តបន្ទាប់​។

​ក្រុម Liverpool ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ ចាប់តាំងពី​ឈាន​ចូលឆ្នាំថ្មី ដោយ​ចាញ់​ក្រុម​ស៊ី​ធី និង​បន្ត​ស្មើ​ជាមួយ​ក្រុម Leicester , West Ham , Manchester United និង​ក្រុម Everton ។

​លោក អា​ឡា​ឌី​ស អតីត​អ្នកចាត់ការ​ក្លិប Everton មិន​ជឿថា ក្រុម Liverpool​មិនមាន​ស្មារតី រឹងមាំ​គ្រប់គ្រាន់ ដើម្បី​លើក​ពាន​ជើងឯក​ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ​១៩៩០​នោះទេ​។

​លោក អា​ឡា​ឌី​ស បាន​និយាយថា “​មាន​សម្ពាធ​កាន់តែខ្លាំង​។ ក្រុម Liverpool ទើប​ចាញ់​១ ប្រកួត​ទេ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​មើលទៅ​ហាក់ដូចជា​ខ្លាច​ការលើក​ពាន​ជើងឯក​លី​ក​ហើយ​ដូចជា កាល​នៅ​ជាមួយ​លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Brendon Rodgers) កាលពី​ពីរ​បី​ឆ្នាំមុន​ដែរ​” ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ក្រុម Liverpool
#