លោក សុខ ទូច និង​អេង ឆៃអ៊ាង ឆ្លើយឆ្លង​គ្នា​រឿង ការប្រើ​ពាក្យ «​សង្គ្រោះ និង បដិវត្តន៍​»

1223
ចែករម្លែក
  • 259
    Shares

(​ភ្នំពេញ​) ៖ អនុប្រធាន​រាជបណ្ឌិតសភា​កម្ពុជា និង​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក សុខ ទូច លើកឡើងថា​បច្ចុប្បន្ន​មានការ​​ប្រើប្រាស់​ពាក្យ​មួយចំនួន​ខុស​នឹង​ស្ថានភាព​នយោបាយ​ដូចជា ពាក្យ​សង្គ្រោះ និង បដិវត្តន៍​ជាដើម​។​
​ ​
​នៅក្នុង​វេទិកា​តុមូល​ស្តីពី​ទស្សនៈ ជុំវិញ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ កាលពី​ម្សិលមិញ លោក សុខ ទូច លើកឡើងថា កម្ពុជា​បច្ចុប្បន្ន​មិន​ស្ថិតនៅក្នុង​ស្ថានភាព​សង្គ្រោះ ឬ ត្រូវធ្វើ​បដិវត្តន៍​អ្វី​នោះទេ គឺ​ត្រូវ​ប្រើពាក្យ​ការធ្វើកំណែទម្រង់​។
​ ​
​លោក​បន្តថា លោក​ចង់​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ពិនិត្យ​លើ​ការប្រើប្រាស់​ពាក្យសម្តី​ទាំងអស់នេះ​បន្ថែមទៀត​ដោយសារ​“…​កន្លែង​ខ្លះ​ខ្ញុំ​ចង់​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​លើ​ការប្រើប្រាស់​ពាក្យ​ទៀត​…​ពាក្យ​បដិវត្តន៍ ពាក្យ​សង្គ្រោះ សូម្បីតែ​សម័យ​តេ​ជោ​ហ្នឹង សម្តេចនាយក​បើ​លោក​ប្រើពាក្យ​សង្គ្រោះ​គឺ​ខុស​តែម្តង តែបើ​សម្តេច​តេ​ជោ និយាយ​ពី​សម​មិត្ត ហ៊ុន សែន និយាយ​ពីស​ង្គ្រោះ​អាហ្នឹង​ត្រូវ ព្រោះ​សម័យ​សម​មិត្ត ហ៊ុន សែន និយាយ​ពី​សាមគ្គី​សង្គ្រោះ ព្រោះ​សង្គ្រោះ កំពុងតែ​គ្រោះ​ងាប់​ទាំងអស់គ្នា​…”​។​
​ ​
​លោក សុខ ទូច បន្តថា បើ​បច្ចុប្បន្ន​ច្បាប់​មិន​រីកចម្រើន​ត្រូវ​កែទម្រង់​ច្បាប់ វិស័យ​កសិកម្ម​មិន​រីកចម្រើន​ធ្វើកំណែទម្រង់​រួមទាំង​ការ​​អភិវឌ្ឍន៍​ពង្រីក​ផ្លូវ​ជាដើម លោក​ថា គេ​មិន​ប្រើប្រាស់​ពាក្យ​បដិវត្តន៍​ឬ​សង្គ្រោះ​នោះទេ​។​
​ ​
​យ៉ាងណា​ម៉េ​ញ ឆ្លើយតប​ករណីនេះ លោក អេង ឆៃអ៊ាង ថ្លែងថា ការហាម​ពលរដ្ឋ​មិន​ឲ្យ​ប្រើពាក្យ “​ខ្មែរ​” ដូច​លោក សុខ ទូច​នោះ​គួរតែ​​ធ្វើ​ច្បាប់​លុបអក្សរ​សាស្ត្រ​ខ្មែរ​ដែល​បង្កើត​និង​រៀបចំ​ដោយ​សម្តេច​សង្ឃរាជ ជួន ណាត ចេញទៅ ហើយ​ឲ្យ​លោក សុខ ទូច​បង្កើត​អក្សរសាស្ត្រ​​ថ្មី យកមកប្រើ​វិញ​។​
​ ​
​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ លោក អេង ឆៃអ៊ាង​នៅ​ថ្ងៃ​២០ កក្កដា នេះ បាន​ឲ្យ​ដឹងថា “​បើ​គាំទ្រ​ឲ្យ​ធ្វើ​ច្បាប់​ហាម​ពលរដ្ឋ​ខ្លួនឯង​មិន​​ឲ្យ​ប្រើពាក្យ ខ្មែរ​មួយចំនួន ដូច​លោក សុខ ទូច និយាយ​មែន​នោះ គួរតែ​ធ្វើ​ច្បាប់​លុបអក្សរ​សាស្ត្រ​ខ្មែរ​ដែល​បង្កើត និង​រៀបចំ​ដោយ សម្តេច​សង្ឃរាជ ជួន ណាត ចេញទៅ ហើយ​ឲ្យ​លោក សុខ ទូច បង្កើត​អក្សរសាស្ត្រ​ថ្មី យកមកប្រើ​តែ​ម៉​ង​ទៅ​”​។​

​បច្ចុប្បន្ន​ពាក្យ​បដិវត្តន៍ គេ​សង្កេតឃើញថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក ខឹម វាសនា កំពុង​ប្រើ ដូច​ជ​ពាក្យ​ប​ដិ​​វត្ត​ន៍​ផ្នត់គំនិត ចំណែក​ពាក្យ​សង្គ្រោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រើ​ដូចជា សង្គ្រោះ​ប្រទេសជាតិ ឬ ប្រើពាក្យ​សង្គ្រោះ បម្រើ ការពារ​​ជាដើម​៕ដោយ៖វិបុល-វាសនា

​លោក សុខ ទូច​៖ ​បើ​បច្ចុប្បន្ន​ច្បាប់​មិន​រីកចម្រើន​ត្រូវ​កែទម្រង់​ច្បាប់ វិស័យ​កសិកម្ម​មិន​រីកចម្រើន ធ្វើកំណែទម្រង់ រួមទាំង​ការអភិវឌ្ឍន៍​ពង្រីក​ផ្លូវ​ជាដើម​។​គេ​មិន​ប្រើប្រាស់​ពាក្យ​បដិវត្តន៍​ឬ​សង្គ្រោះ​នោះទេ​
#