លោក សុខ ឥ​សាន្ត ៖ រពឹសដៃ​និង​មាត់ ជាប់​ខ្នោះ​

1659
ចែករម្លែក

(​ភ្នំពេញ​) ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន្ត បាន​ថ្លែង​ឲ្យ​ដឹងថា សង្គម​បច្ចុប្បន្ននេះ​មនុស្ស​មួយចំនួន​ច្រើនតែ​​រពឹសដៃ​ខុស​រឿង ទើប​នាំទុក្ខ​ទោស​ដល់​ខ្លួន​រាប់​តាំងពី​អតីត​មេដឹកនាំ​បក្សប្រឆាំង និង​មន្ត្រី​របស់ខ្លួន​ក៏ដូចជា​មនុស្ស​មួយចំនួន​​ទៀត​ដែល​ចូលចិត្ត​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​បង្ក​ឲ្យ​មាន​ចលាចល​សង្គម​ជាដើម​។ ដូច្នេះ​ការ​រពឹសដៃ និង​មាត់​បែបនេះ​គឺមាន​តែ​ជាប់​​ខ្នោះ​។​
​ ​
​លោក សុខ ឥ​សាន្ត បាន​រៀបរាប់​ក្នុង​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​នៅ​ថ្ងៃទី​២៣ កក្កដា ថា “​ពាក្យចាស់​ពោលថា រពឹសដៃ ផ្ទៃ​ឆ្អែត តែ​បច្ចុប្បន្ននេះ រពឹសដៃ​នាំទុក្ខ​ដល់​ខ្លូន​”​។
​ ​
​ក្នុងន័យនេះ លោក​បាន​រំលឹក​ដល់​លោក សម រង្ស៊ី ដែលមាន​ទម្លាប់​និយាយ​វាយប្រហារ​គេឯង​ទីបំផុត​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​​ជាប់គុក និង​បង់ប្រាក់​ពិន័យ ចំណែកឯ​លោក ហុង សុខ​ហូរ និង​អ៊ុំ សំអាន មិនមែនរ​ពឹង​ដៃ​ទេ តែ​រពឹសមាត់​ដូច​លោក សម រង្ស៊ី ត្រូវ​ជាប់ទោស​។
​ ​
​លោក​សុខ ឥសាន ក៏​លើកឡើង​ពី អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​រពឹសដៃ​ទៅ​គម្រាម​សម្លាប់​សម្តេច​តេ​ជោ ហ៊ុន សែន​ហើយ​អ្នកវិភាគ​​នយោបាយ​ខ្លះ​អផ្សុក​ពេក​ទៅ​ចោទ សម្តេច​តេ​ជោ ថា​ជា​ឃាតករ​សម្លាប់​លោក កែម ឡី ជាដើម​សុទ្ធតែ​រង​ទុក្ខទោស​ពី​ការ​រពឹសមាត់ និង​ដៃ​នេះឯង​។ ថ្មីៗ​នេះ​ផងដែរ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​អផ្សុក​ពេក ទៅ​បង្ហោះ​រូបយន្ត​ហោះ​ធ្លា​ក់នៅ​សៀមរាប «​ធ្វើ​ឲ្យ​ចលាចល​សង្គម ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​យល​ទៅ​អប់រំ​»​។​

​លោក​បាន​បន្តថា​ដូច​ស្ត្រី​ម្នាក់ទៀត​នៅមុន​សុខ​ទៅ​ចាប់​ក្មេងស្រី​ម្នាក់​ជំរិត​ទារប្រាក់​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​។​
​ ​
​លោក សុខ ឥ​សាន្ត​បញ្ជាក់ “​ទាំងអស់​ខាងលើ ជា​បាតុភាព​អសកម្ម​ដែល​តែង​កើត​នៅក្នុង​សង្គម ប្រព្រឹត្ត​ដោយ​ជន​អផ្សុក​និយម មិនមែន​រពឹសដៃផ្ទៃឆ្អែត​ទេ តែ​ជាក់ស្តែង​បច្ចុប្បន្ន​រពឹសដៃ និង​មាត់​ជាប់​ខ្នោះ​”៕ដោយ៖វិបុល

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន្ត