លោក សុវណ្ណ​រិទ្ធី ចាងហ្វាង​ផ្សាយ TVFB ត្រូវ​នគរបាល​ចាប់ខ្លួន​

2570
ចែករម្លែក

ដោយ​: មុនី​រ័ត្ន /​ភ្នំពេញ​: ប៉ូលិស​បាន​ចាប់ខ្លួន​លោក សុវណ្ណ​រិទ្ធី ចាងហ្វាង​ផ្សាយ​របស់ TVFB ដែល​កំពុង​ល្បី​ក្នុងប្រទេស​កម្ពុជា កាលពី​យប់​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០ នៅក្នុង​បុរី​ពិភពថ្មី ខណ្ឌ​សែន​សុខ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នង​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​មុននេះ​បន្តិច​ថា “​ពិតជា​មានការ​ចាប់ខ្លួន​លោក សុវណ្ណ​រិទ្ធី ពិតប្រាកដ​មែន​។ ការចាប់ខ្លួន​នេះ ពាក់ព័ន្ធ​នឹង​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រ ៤៩៥”​។ លោក​បន្តថា មកដល់ពេលនេះ លោក សុវណ្ណ​រិទ្ធី កំពុង​ឋិត​ក្នុងការ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ​៕ ល​/Ha