លោក សួង សុ​ភ័​ណ្ឌ ប្តឹង​លោក សួន សេរី​រដ្ឋា ទារ​សំណង ៥០០​លាន​រៀល​

580
ចែករម្លែក
  • 77
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា​នេះ លោក​សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានដាក់​ពាក្យ​ប្តឹង​លោក សួន សេរី​រដ្ឋា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​បង្កាច់​កេរ្តិ៍ និង​ទាមទារ​សំណង ៥០០​លាន​រៀល​។

លោក​សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ (រូប៖ មុនីរ័ត្ន)

​នៅក្នុង​ពាក្យបណ្តឹង​បាន​ឲ្យ​ដឹងថា លោក​សួន សេរី​រដ្ឋា បាន​លាលែង​ចេញពី​គណបក្ស​អំណាច​ខ្មែរ ជា​ផ្លូវ មួយវិញទៀត លោក សួន សេរី​រដ្ឋា ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលដីកា​សម្រេច​ជា​ទណ្ឌិត បើ​យោងតាម​ផ្លូវច្បាប់ សូម្បីតែ​សិទ្ធិ​ប្រជាពលរដ្ឋ​ក៏ត្រូវ​បាន​ច្បាប់​ដកហូត កុំថាឡើយ​តួនាទី​ផ្សេងៗ​។ បើ​និយាយ​ដល់​ច្បាប់ ស្តីពី​គណបក្សនយោបាយ និង​ច្បាប់​ស្តីពី​វិ​សោធ​កម្ម​គណបក្សនយោបាយ ក្នុងករណី​លោក​សួន សេរី​រដ្ឋា មិន​លាលែង​ដែល​ខ្លួន​ជា​ទណ្ឌិត គណបក្ស​នេះ​ដាច់ខាត​ត្រូវតែ​រលាយ​ចោល​បាត់ទៅហើយ​។​

​ចំណែក​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ឲ្យ​ដឹងថា លោក​ស្វាគមន៍​ចំពោះ​លោក សួង សុ​ភ័​ណ្ឌ ប្តឹង​រូបលោក​។ លោក​ក៏​នឹង​ប្តឹង​លោក សួង សុ​ភ័​ណ្ឌ វិញ​ដែរ ពាក់ព័ន្ធ​ក្លែង​ឯកសារ និង​ស្នាម​មេដៃ​លោក​៕ ល​

#