លោក សៅ សុខា នាំយក​អំណោយ​កាកបាតក្រហម ចែកជូន​ជនរងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៥៣​គ្រួសារ នៅ​ស្រុក​រមាសហែក​

550
ចែករម្លែក

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេ បញ្ជា​ការរង​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​រមាសហែក​នា​រសៀល​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៩​នេះ​បាន​ដឹកនាំ​ក្រុមការងារ​សាខា​កាកបាតក្រហមកម្ពុជា​ខេត្តស្វាយរៀង​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ របើក​ដំបូល​កាលពី​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០១៩​កន្លងទៅ​ចំនួន​៥៣​គ្រួសារ​នៅ​ភូមិ​ត្រពាំង​ស្មាច់​ឃុំ​ជ្រៃ​ធំ​ស្រុក​រមាសហែក​។​

​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ទាំង​៥៣​គ្រួសារ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា ទីណា​មានទុក្ខ​លំបាក​ទីនោះ ពិតជា​មាន​វត្ត​មានកា​ក​បាត​ក្រហម​កម្ពុជា​ចុះជួយ​ជានិច្ច​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ប្រើប្រាស់​ទឹក​ដោយ​ចេះ​សន្សំ សំចៃ​និង មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​គ្រោះធម្មជាតិ​ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុ ហើយខ​ណះ​ដែលមាន​ភ្លៀង ខ្យល់​កន្ត្រាក់​ត្រូវ​រក​កន្លែង​ដែលមាន​សុ​ត្ថិ​ភាព ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ដូចជា ផ្ទះសម្បែង​ជាដើម​។​

​មួយវិញទៀត​រដូវវស្សា​និង​ជិត​មកដល់​នាពេលខាងមុខ​សូម​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម​ឧបករណ៍​សម្រាប់ធ្វើ​ស្រែចម្កា​អោយបាន​គ្រប់គ្រាន់​ដើម្បី​លើកស្ទួយ​ជីវភាព​បាន​មួយកម្រិត​ជាពិសេស​ត្រូវ​ដាំ​បន្លែ​រួមផ្សំ​បន្ថែមទៀត​ផងដែរ​។​

​លោកនាយ​ឧ​ត្ត​ម សៅ សុខា បាន​ជម្រុញ​ដល់​កងកម្លាំង​ទាំងអស់​នៅ​ស្រុក​រមាសហែក​ត្រូវខិតខំ​ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​អោយបាន​ល្អប្រសើរ​បន្ថែម​ទៀត និង​អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច អោយ​ទទួលបាន​ជោគជ័យ​និង​ធានាបាន​គ្មាន​អំពើ​លួច ឆក់​ប្លន់ ជួញដូរ​មនុស្ស​ខុសច្បាប់ គ្រឿងញៀន​នៅ​មូលដ្ឋាន​ជាដាច់ខាត​។​នៅក្នុង​ឱកាស​នោះ​ក្រៅពី​អំណោយ​របស់​សាខា​កាកបាតក្រហម​ខេត្តស្វាយរៀង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះ​បន្ថែម​ក្នុង​មួយ​គ្រួសារ​២០​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ថវិការ​មួយចំនួន​ដល់​កងកម្លាំង​ទាំងបី​ប្រភេទ រួមជាមួយ​ប្រជា​ការពារ​ភូមិ​ដែល​បាន​ជួយ​ជុស​ជុល​ផ្ទះ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ផងដែរ​៕ ល​