លោក សៅ សុខា អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព​និង​ត្រៀម​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់​នាំគ្នា​ទៅ​បោះឆ្នោត​ថ្ងៃ២៩កក្កដា

994
ចែករម្លែក

ដោយៈវ៉ៃកូ/ស្វាយរៀងៈ លោក សៅ សុខា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​រមាសហែក​ខេត្ត​ស្វាយ​នៅ​ថ្ងៃទី​១ខែកក្កដា​​ឆ្នាំ​២០១៨​នេះ បាន​​អំពាវនាវ​ឲ្យពលរដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ។​ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​និង​ត្រៀម​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាងមុខ​។​

លោក សៅ សុខា អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព​និង​ត្រៀម​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់​នាំគ្នា​ទៅ​បោះឆ្នោត​ថ្ងៃ២៩កក្កដា

​ការ​ថ្លែង​នេះ ក្នុងឱកាស​ដែល​លោក សៅ សុខា អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូ​វការទី​លាន​បាល់ទាត់​អនុវិទ្យាល័យ​ដូង ស្ថិតក្នុង​ឃុំ​ដូ​ូ​ង ស្រុក​រមាសហែក ដែល​ជាការ​កសាងឡើង​ដោយ លោក​ហុង វិ​ណុល​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដូង​និង​និង​សមាជិក​ក្រុមការងារ​ដោយ​ចំណាយ​ថវិកា ចំនួន ៥០.៨០០​ដុល្លារ​។​

​ក្នុងឱកាស​នោះ លោក សៅ សុខា បាន​ថ្លែងទៅប្រជាពលរដ្ឋ​ជិត​២០០០​នាក់ ដោយបាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​។​

លោកបាន ផ្តាំផ្ញើ ដល់​អាជ្ញាធរ​ដែនដី​កងកម្លាំង​ប្រដាប់ ត្រូវការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត ជាពិសេស​ត្រូវ​ផ្តល់​សេវាសាធារណៈ ឲ្យ​បាន​រហ័ស​នៅក្នុង​មូលដ្ឋាន​។ បន្ថែម​ជាង​នេះ ត្រូវ​រួមគ្នា​ថែរក្សា​សមិទ្ធផល ដែលមាន​ស្រាប់ និង​បន្ត​កសាង​ឲ្យ​បាន​ច្រើន​បន្ថែមទៀត ក្នុងការ​សម្រួលល​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​។​

​លោក សៅ សុខា បាន​បន្ថែមទៀតថា​ការងារ​ឥឡូវ​បានមក​ដល់​កៀក​នឹង​ផ្ទះសម្បែង​យើង​ហើយ​ដោយនៅ​ខេត្តស្វាយរៀង​នេះ រាជរដ្ឋាភិបាល​បាន​បង្កើតឲ្យមាន​រោងចក្រ​សហគ្រាស​ជាច្រើន កន្លែង​អាច​ស្រូបយក​កម្មករ​បាន​រាប់​ម៉ឺ​ន​នាក់​។ដូច្នេះ​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ នៅ​ថ្ងៃទី​២៩ ខែកក្កដាខាង​មុខនេះ ។សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី បន្តការងារ​អភិវឌ្ឍ ឲ្យ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​៕មន