លោក ស៊ី ជីន​ភីង អ្នកដឹកនាំ​ធ្វើកំណែទម្រង់​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី ​

1440
ចែករម្លែក
  • 83
    Shares

ភ្នំពេញៈ លោក Wang jun ប្រធាន​បណ្ឌិត្យសភា​សង្គម​វិទ្យាសាស្ត្រ​ខេត្ត​ក្វាង​តុង គឺជា​និពន្ធ​នាយករង​និង​ជា​អ្នក​ចងក្រង​រៀបរៀង​អត្ថបទ​នៃ​សៀវភៅ​ដ៏​សំខាន់​ដែលមាន​ចំណង ជើង​ថា “​ការស្រាវជ្រាវ​ពី​គតិ​ល្អៗ​ស្តីពី​កំណែទម្រង់​និង​បើកទូលាយ​របស់លោក ស៊ី ជីន​ភីង​”​។ នៅពេលដែល​អ្នកសារព័ត៌មាន​បានធ្វើ​បទសម្ភាសន៍​ជាមួយ​លោក លោក បានបង្ហាញ​នូវ​ឯកសារ​ជាច្រើន ដែល​ក្រុម​ស្រាវជ្រាវ​បាន​ប្រមូល​ដើម្បី​សរសេរ​រៀប រៀង​សៀវភៅ​នេះ ។​

លោក​បាន​ថ្លែងថា​“​លោក ស៊ី ជីន​ភីង ជា​អ្នក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើកំណែទម្រង់​និង​បើកទូលាយ ។​”

កាលពី​ថ្ងៃទី​១៧ ខែ​វិ​ចិ្ឆ​កា លោក ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​សន្និសីទ​កំពូល​ថ្នាក់ដឹកនាំ​ផ្នែក​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បើក​ធ្វើ​នៅ​កំពង់ផែ ​Moresby ប្រទេស​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ ហើយ​ថ្លែង​សុន្ទរកថា​សំខាន់​ក្រោម​ចំណងជើង​ថា 《​ខិតខំ​ប្រឹងប្រែង​និង​ពុះពារ​រាល់​ឧបសគ្គ​ជាមួយគ្នា​ដើម្បី​បង្កើត​អនាគត​ដ៏​ល្អ​បវរ​》​។ នេះ​គឺ​រូបលោក ស៊ី ជីន​ភីង ដើរចូល​ក្នុង​សាលប្រជុំ ។​
​ថត​ដោយ​លោក​៖ Huang Jingwen អ្នកសារព័ត៌មាន​ទីភ្នាក់ងា​រ​ព័ត៌មាន​ស៊ីន​ហ្វា​

​ទី​មូ​យ​៖ លោក ស៊ី ជីន​ភីង កើត​ក្នុង​គ្រួសារ​បដិវត្ត ដែល​បាន​ប្តេជ្ញាចិត្ត​ធ្វើកំណែទម្រង់​ដោយ​មិន​ងាករេ​។​

កំណែទម្រង់​និង​បើកទូលាយ​របស់​ប្រទេស​ចិន ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​១៩៧៨​។ កាលនោះ​លោក ស៊ី ជីន​ភីង បាន​សិក្សា​ក្នុង​ផ្នែក​ឧស្សាហកម្ម​គីមី​នៃ​សាកលវិទ្យាល័យ Tsinghua​។ លោក ស៊ី ចុង​ស៊ុន ជា​ឳ​ពុក​របស់លោក ស៊ី ជីន​ភីង​បាន​កាន់​មុខតំណែង​ជា​លេខាធិការ​ទីមួយ​នៃ​ខេត្ត​ក្វាង​តុង ។​

លោក ស៊ី ចុង​ស៊ុន មានបំណង​ប្រាថ្នា​យ៉ាងខ្លាំង​ចំពោះ​កំណែទម្រង់ ដូច្នេះ​លោក​បាន​ស្នើសុំ​គោលការណ៍​ស្តីពី​ការអនុវត្ត​កំណែទម្រង់​មុនគេ​ពី​លោក តឹង ស៊ា​វ​ភីង ដែលជា​អតីត​ថ្នាក់ដឹកនាំ​ចិន ។ លោក​បានស្នើ​សុំឱ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បី​ខំព្យាយាម​តស៊ូ​សម្រាប់​ការអនុវត្ត​ធ្វើកំណែទម្រង់ ។​

ភាពក្លាហាន​និង​ការទទួលខុសត្រូវ​រប​ស់​លោកឳពុក បាន​ជះឥទ្ធិពល​ទៅលើ​លោក ស៊ី ជីន​ភីង យ៉ាងខ្លាំង​នាពេលនោះ ។​

នេះ​គឺ​រូបលោក ស៊ី ជីន​ភីង ដែល​កំពុង​បំពេញការងារ​ក្នុង​ការិយាល័យ​នៅ​ក្រុង Zhengding ខេត្ត Hebei នៅ​ឆ្នាំ​១៩៨៣ ។ ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហ្វា​

នៅ​ដើម​ទស្សវត្សរ៍​ទី​៨០​នៃ​សតវត្សរ៍​ទី​២០ លោក ស៊ី ចុង​ស៊ុន បាន​វិល​ត្រឡប់មក​ក្រុង​ប៉េកាំង​វិញ​ដើម្បី​បំពេញការងារ​តទៅទៀត ហើយ​លោក ស៊ី ជីន​ភីង ដែល​ធ្វើការ​នៅ​ក្រុង Zhengding ខេត្ត Hebei ក៏បាន​ចាប់ផ្តើម​ធ្វើការ​សាកល្បង​ផ្នែក​កំណែទម្រង់​ផងដែរ​។ លោក​បាន​សំឡឹង​ឃើញ​តំបន់​មួយចំនួន​នៃ​តំបន់​ភាគខាងត្បូង ប្រទេស​ចិន​ដែល​កំពុង​ជំរុញ​ការ​ម៉ៅការ​ដោយ​ទ្រង់ទ្រាយ​ធំ ដូច្នេះ​ក៏បាន​ធ្វើការ​ពិសោធន៍​នៅ​ក្រុង Zhengding ដែលជា​ការចាប់ផ្តើម​នៅ​ខេត្ត Hebei ។​

នៅពេលដែល​លោក ស៊ី ជីន​ភីង កាន់តំណែង​នៅ​ខេត្ត​ផ្សេងទៀត លោក​ក៏​នៅតែមាន​រូបភាព​ជា​អ្នកអនុវត្ត​កំណែទម្រង់​ដដែល​។ លោក​បាន​ផ្តើមគំនិត​ស្តីអំពី “​សត្វ​ស្លាប​ខ្សោយ​ដំបូង​ហើរ​” នៅ​ក្រុង Ningde និង​អនុវត្ត​“​ការដាក់​ទឹក​ចិញ្ចឹម​ត្រី​”​នៅ​ក្រុង Xiamen ហើយ​លោក​ផ្តើមគំនិត​ស្តីអំពី​“​ការបំពេញ​ការងារ​ភ្លាម​”​នៅ​ក្រុង Fuzhou និង​លើកឡើង​នូវ​“​យុទ្ធសាស្ត្រ​៨​និង​៨ គឺ​បង្ហាញ​ចេញ​នូវ​ការ​មានប្រៀប​ក្នុង​វិស័យ​ចំនួន​៨ និង​ចាត់វិធានការ​ក្នុង​វិស័យ​ចំនួន​៨”​នៅ​ខេត្ត Zhejiang ព្រមទាំង​ជំរុញ​ឱ្យ មាន “​សមាហរណកម្ម​នៅ​តំបន់ត្រីកោណ​តាម​ទន្លេ​យ៉ាង​សេ​” ដោយ​ពេញទំហឹង​នៅក្នុង​ក្រុង Shanghai ។​

លោក Kuhn ដែលជា​បញ្ញវន្ត​សហរដ្ឋអាមេរិក​ម្នាក់​បាន​ថ្លែង​នៅពេល​ទទួល​បទសម្ភាសន៍​ពី​អ្នកសារព័ត៌មាន​ទីភ្នាក់ងា​រ​ព័ត៌មាន​ស៊ីន​ហ្វា​ថា លោក ស៊ី ជីន​ភីង មានកំណើត​មកពី​គ្រួសារ​ដែលមាន​អ្នក​កំណែទម្រង់ ហើយ​អ្វីដែល​កាន់តែ​សំខាន់​នោះ​គឺ​ខ្លួន​លោក​គឺជា​អ្នកអនុវត្ត​កំណែទម្រង់​ដ៏​ម៉ឺងម៉ាត់​ម្នាក់​។ មូលហេតុ​ដែល​ខ្ញុំ​ដឹង​ពី​រឿងនេះ គឺ​ដោយសារ​មកពី​ខ្ញុំ​ធ្លាប់​ជួប​លោក ស៊ី ជីន​ភីង នៅ​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០០៦​នៅក្នុង​ក្រុង Hangzhou ហើយ​ពេលនោះ​លោក​ក៏បាន​និយាយ​ដល់​ចំណុច​សារៈសំខាន់​នៃ​ការអនុវត្ត​កំណែទម្រង់​គ្រប់​ជ្រុងជ្រោយ​។​

លោក Shi Zhihong អតីត​អនុប្រធាន​ការិយាល័យ​ស្រាវជ្រាវ​គោលនយោបាយ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​ចិន​បាន​ថ្លែងថា កំណែទម្រង់​របស់លោក ស៊ី ជីន​ភីង គឺ​បានមកពី​បទពិសោធន៍​របស់លោក និង​បានមកពី​ការអនុវត្ត​នយោបាយរ​ប​ស់លោក​។ លោក ស៊ី ជីន​ភីង ធា្ល​ប់​ឆ្លងកាត់​រយៈពេល​នៃ​ការធ្វើ​“​បដិវត្ត​វប្បធម៌​” ហើយ​បន្ទាប់ពី​ធ្វើការ​ប្រៀបធៀប​លើ​វិស័យ​វិជ្ជមាន​និង​វិស័យ​អវិជ្ជមាន​រួចមក លោក​ក៏​ដឹងថា មិនអាច​ដើរ​តាមផ្លូវ​ចាស់ៗ​នោះទេ​។ ការគិត​ពិចារណា​រប​ស់លោក គឺ​ដូចគ្នា​នឹង​ការគិត​របស់លោក តឹង ស៊ា​វ​ភីង ផងដែរ ។​

ទី​ពីរ​៖ គម្រោង​“​ទំនើបភាវូបនីយកម្ម​ទី​៥”​បាន​លើក​ទង់​កំណែទម្រង់​ឱ្យ​កាន់តែ​ខ្ពស់​។​

កាលពី​ថ្ងៃទី​១៥ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១២ លោក ស៊ី ជីន​ភីង ដែល​ទើប​ត្រូវបាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​ចិន បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ចិន​និង​អន្តរជាតិ​ថា លោក​នឹង​ប្រកាន់ខ្ជាប់​នូវ​កំណែទម្រង់ និង​បើកទូលាយ រំដោះ​និង​អភិវឌ្ឍន៍​ផលិតភាព​សង្គម​ឥតឈប់ឈរ ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ការលំបាក​ខាង​ផលិតកម្ម​និង​ការរស់នៅ​របស់​ប្រជាជន ព្រមទាំង​ដើរ​តាមផ្លូវ​ដែលមាន​ភាព​ចម្រុងចម្រើន​ឡើង​ជាមួយគ្នា​ដោយ​មិន​ងាករេ ។​

កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ លោក ស៊ី ជីន​ភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និស្ត​ចិន បានធ្វើ​របាយការណ៍​ក្នុង​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី​១៩​។​
​ថត​ដោយ​លោក​៖ Ju Peng អ្នកសារព័ត៌មាន​ទីភ្នាក់ងា​រ​ព័ត៌មាន​ស៊ីន​ហ្វា​

ការពិនិត្យ​អង្កេត​ទៅលើ​ខេត្ត​ផ្សេងៗ​ជា​លើកដំបូង​របស់លោក ស៊ី ជីន​ភីង បន្ទាប់ពី​លោក​បាន​ឡើងកាន់​មុខតំណែង គឺ​លោក​បានជ្រើសរើស​យក​ខេត្ត​ក្វាង​តុង ជា​ខេត្ត​ដែល​លោក តឹង ស៊ា​វ​ភីង ធ្លាប់បាន​ពិនិត្យ​អង្កេត​កាលពី​ឆ្នាំ​១៩៩២​។ នៅក្នុង​សុន្ទរកថា​ដែល​បាន​ថ្លែង​ឡើង​នៅ​តំបន់​ភាគខាងត្បូង​ដ៏​ល្បីឈ្មោះ​នោះ គឺ​លោក​តឹង ស៊ា​វ​ភីង ធ្លាប់បាន​ជំរុញឱ្យមាន​កំណែទម្រង់​និង​បើកទូលាយ​សម្រេចការ​លោត​ផ្លោះ​ថ្មី​។​

នៅក្នុង​ក្រុង Shenzhen លោក ស៊ី ជីន​ភីង បាន​ទៅ​ទស្សនា​រូបចម្លាក់​សំរិទ្ធ​របស់លោក តឹង ស៊ា​វ​ភីង ហើយ​ពេលនោះ​លោក​ក៏បាន​ថ្លែង​ផងដែរ​ថា “​កំណែទម្រង់​និង​បើកទូលាយ ជា​មធ្យោបាយ​គន្លឹះ​មួយ​សម្រាប់​សម្រេច​វាសនា​ប្រទេស​ចិន​នាពេល​បច្ចុប្បន្ន “​ការផ្អាក​និង​ថយក្រោយ​គឺ​គ្មាន​ច្រកចេញ​នោះទេ​”​។​

លោក ស៊ី ជីន​ភីង យល់ឃើញថា កំណែទម្រង់ គឺជា​កំណែទម្រង់​ដែល​វិវឌ្ឍន៍​ទៅមុខ​ឥតឈប់ឈរ​នៅលើ​ផ្លូវ​សង្គមនិយម​ដ៏​មាន​លក្ខណៈពិសេស​របស់​ចិន គឺ​មិន​ដើរ​តាមផ្លូវ​ចាស់​ដែល​បិទបាំង​និង​ទាល់ច្រក​នោះទេ ហើយក៏​មិន​ដើរ​តាមផ្លូវ​អាក្រក់​ដែល​ផ្លាស់​ទង់​នោះដែរ ។​

កាលពី​ថ្ងៃទី​២៥ ខែកញ្ញា លោក ស៊ី ជីន​ភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​ចិន បាន​សន្ទនា​គ្នា​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​ដីស្រែ វ៉ាន់​មូ​តា​ទី​ហោ នៃ​កសិដ្ឋាន Qixing នៃ​នាយកដ្ឋាន​គ្រប់គ្រង Jiansanjiang នៅ​ខេត្ត Heilongjiang ។​
​ថត​ដោយ​លោក​៖ Xie Huanchi អ្នកសារព័ត៌មាន​ទីភ្នាក់ងា​រ​ព័ត៌មាន​ស៊ីន​ហ្វា​

ដើម្បី​ធ្វើឱ្យ​កំណែទម្រង់​ត្រូវបាន​អនុវត្ត​យ៉ាង​រលូន​នោះ លោក ស៊ី ជីន​ភីង បាន​លើកឡើងថា “​មតិ​ស្បែកជើង​” មានន័យថា តើ​ស្បែកជើង​សម​នឹង​ជើង​ឬ​អត់ គឺ​មានតែ​អ្នក​ពាក់​ស្បែកជើង​នោះទេ​ទើប​ដឹង​ច្បាស់​។ អ្វីដែល​ត្រូវ​កែទម្រង់ គឺ​ចាំបាច់​ត្រូវតែ​កែទម្រង់ ហើយ​អ្វីដែល​កែទម្រង់​មិនបាន​ក៏​មិនចាំបាច់​កែទម្រង់​ដែរ​។ កំណែទម្រង់​វគ្គ​ថ្មី​មួយ គឺ​មិនចាំបាច់​ស្វែងរក​នូវ​ស្នូរ​ទះដៃ​ដ៏​គ្មាន​តម្លៃ​នោះដែរ​។​

លោក ស៊ី ជីន​ភីង បានចាត់ទុក “​ការបំពេញ​និង​អភិវឌ្ឍន៍​របប​សង្គម​និយម​ដ៏​មាន​លក្ខណៈពិសេស​របស់​ចិន គឺ​បាន​ជំរុញ​ទំនើបភាវូបនីយកម្ម​ខាង​ប្រព័ន្ធគ្រប់គ្រង​និង​សមត្ថភាព​គ្រប់គ្រង​ជាតិ​” ជា​គោលដៅ​សរុប​នៃ​ការធ្វើឱ្យ​កំណែទម្រង់​មាន​ភាព​ស៊ីជម្រៅ​ដោយ​គ្រប់​ជ្រុងជ្រោយ ហើយ​ចំណុច​ទាំងនេះ​ត្រូវបាន​គេ​ហៅថា “​ទំនើប ភាវូបនីយកម្ម​ទី​៥”​។​

លោក Zheng Yongnian សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី​បាន​ថ្លែងថា លោក ស៊ី ជីន​ភីង បាន​ឆ្លើយ​ឡើង​អំពី​ការដែល​ធ្វើកំណែទម្រង់​វគ្គ​ថ្មី​មួយ​ថា អ្នកណា​ជា​អ្នក​កែទម្រង់ និង​កែទម្រង់​អ្វី ហើយ​កែទម្រង់​យ៉ាងដូចម្តេច​? ហើយ​បន្ទាប់ពី អនុវត្ត​កំណែទម្រង់​និង​បើកទូលាយ​រយៈពេល​៤០​ឆ្នាំ​រួចមក លោក ស៊ី ជីន​ភីង ក៏បាន​ជំរុញ​បេសកកម្ម​សម្រេច​ការកសាង​របប​ដឹកនាំ​ថែម​មួយកម្រិត​ទៀត ។

ទី​បី​៖ ធ្វើជា​អ្នកបញ្ជា​ការដែល​ជំរុញ​កំណែទម្រង់​គ្រប់​ជ្រុងជ្រោយ​ដោយ​ស្មារតី​បំពេញការងារ​ជាក់ស្តែង​។​

បន្ទាប់​ពីស​និ្ន​សីទ​ពេញអង្គ​លើក​ទី​៣​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត ចិន​អាណ​តិ្ត​ទី​១៨ លោក ស៊ី ជីន​ភីង បាន​កាន់តំណែង​ជា​ប្រធាន​នៃ​ក្រុម​ដឹកនាំ កំណែទម្រង់​ស៊ីជម្រៅ​ដោយ​គ្រប់​ជ្រុងជ្រោយ​នៃ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ។ ក្រោយមក​បន្ទាប់ពី​បាន​បង្កើត​គណៈកម្មាធិកា​រ​កំណែទម្រង់​ស៊ីជម្រៅ​ដោយ​គ្រប់​ជ្រុងជ្រោយ​នៃ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន លោក ស៊ី ជីន​ភីង នៅតែ​ជា​ប្រធាន​ដដែល ។​

បើតាម​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​ម្នាក់​បាន​ទម្លាយ​ឱ្យដឹងថា លោក​អគ្គលេខាធិការ ស៊ី ជីន​ភីង បាន​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​នូវ​ឯកសារ​នីមួយៗ​នៃ​គម្រោង​ស្តីអំពី​កំណែទម្រង់​ដ៏​ធំ​សំខាន់ៗ ហើយ​ធ្វើការ​កែសម្រួល​តាម​អក្សរ​និង​ប្រយោគ​នីមួយៗ​ដោយ ខ្លួនឯង​ផ្ទាល់​។​

បញ្ញវន្ត​មួយរូប ដែល​ធ្លាប់​ចូលរួម​ក្នុងការ​រៀបចំ​គម្រោង​ឯកសារ​នៃ​ស​និ្ន​សីទ​ពេញអង្គ​លើក​ទី​៣​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​ចិន​អាណ​តិ្ត​ទី​១៨ បាន​រម្លឹក​ឡើងវិញ​ថា “​បើសិនជា​លោក ស៊ី ជីន​ភីង មិនមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​នោះទេ នោះ​កំណែទម្រង់​ដ៏​មាន​សារៈសំខាន់​ជាច្រើន​គឺ​ពិបាក​អនុវត្ត​ណាស់ ។​”

ពីមុន​អត្តសញ្ញាណ​របស់​ជនជាតិ​ចិន​ចំនួន ១​ពាន់​៣​រយ​លាន​នាក់ បាន​ត្រូវដាក់ គម្លាត​ពីគ្នា​ដោយឡែក​រវាង​ទីក្រុង​និង​ជនបទ​ជា​យូរ​មកហើយ​។ លោក ស៊ី ជីន​ភីង​បាន​ដឹកនាំ​ការកែទម្រង់​នៃ​ការចុះបញ្ជី​គ្រួសារ​ដែល​មិន​ធា្ល​ប់​មាននៅ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​បង្រួបបង្រួម​របប​ចុះបញ្ជី​គ្រួសារ​ទីក្រុង​និង​ជនបទ និង​លុបចោល​នូវ​ការបែងចែក​លក្ខណៈ​គ្រួសារ​កសិកម្ម​និង​គ្រួសារ​មិនមែន​កសិកម្ម ដើម្បី​បើកទ្វារ​ចំហ​ចំពោះ​សមាហរណកម្ម​ទីក្រុង​និង​ជនបទ ។​

ឈរ​នៅលើ​មូលដ្ឋាន​នៃ​ការអនុវត្ត​គោលនយោបាយ​ផែនការ​គ្រួសារ​ជាច្រើន​ឆ្នាំ លោក ស៊ី ជីន​ភីង បាន​ក្តាប់ជាប់​នូវ​ឱកាស​ដ៏​ធំ​សំខាន់ៗ​យ៉ាង​ឆាប់រហ័ស ជំរុញ​បញ្ចេញ​នូវ​គោលនយោបាយ​សម្រាប់​គ្រួសារ​នីមួយៗ​ដែល​អាច​សម្រាលកូន​បាន​ពីរ​នាក់​ដោយ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជួយ​កែសម្រួល​ដល់​រចនាសម្ព័ន្ធ​ប្រជាជន​ចិន​ក្នុង កាលៈទេសៈ​ដ៏​សំខាន់ ដោយ​ទទួលបាន​នូវ​ការកោតសរសើរ​ជាទូទៅ​ពី​សង្គម​ទាំង មូល​។​

គុណវិបត្តិ​ដែល​ប្រើប្រាស់​​លុយ​​រដ្ឋ ទៅ​ទទួលទាន​អាហារ​និង​ខ្ជះខ្ជាយ គឺ​ត្រូវបាន​មនុស្ស​ជាច្រើន​សម្គាល់ថា ជា​បញ្ហា​ពិបាក​មួយ​ដែល​មិនអាច​ដោះស្រាយបាន​នោះទេ ប៉ុន្តែ​លោក ស៊ី ជីន​ភីង បាន​ផ្តើមគំនិត​អំពី​ការកសាង​របប​និង​កំណែទម្រង់​យន្តការ​នេះ ដោយបាន​ទប់ស្កាត់​បរិយាកាស​អាក្រក់​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី ។​

កាលពី​ថ្ងៃទី​២៤ ខែតុលា លោក ស៊ី ជីន​ភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​ចិន បាន​អញ្ជើញ​ទៅ​ទស្សនា​ពិព័រណ៍​ដែលមាន​ឈ្មោះថា “​រលក​ជំនោរ​ពី​ទន្លេ ជូ​ជាំ​ង​-​ពិព័រណ៍​រម្លឹក​ខួប​ទី​៤០​នៃ​កំណែទម្រង់​និង​បើកទូលាយ​នៃ​ខេត្ត​ក្វាង​តុង​” នៅ​សាល​ពិព័រណ៍​ស្តីពី​កំណែទម្រង់​និង​បើកទូលាយ​នៃ​ក្រុង​សឹ​ន​ចឹ​ន ។​
​ថត​ដោយ​លោក​៖ Xie Huanchi អ្នកសារព័ត៌មាន​ទីភ្នាក់ងា​រ​ព័ត៌មាន​ស៊ីន​ហ្វា​

ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លងទៅនេះ កំណែទម្រង់​បាន​ត្រូវ​ជំរុញ​លើ​គ្រប់​វិស័យ និង​វាយ​ទម្លុះ​ឥតឈប់ឈរ​៖

—​ឈរលើ​ការវិនិច្ឆ័យ​អំពី​ស្ថានភាព​ធម្មតា​ថ្មី​ខាង​សេដ្ឋកិច្ច ធ្វើឱ្យ​កំណែទម្រង់​រចនាសម្ព័ន្ធ​ផ្គត់ផ្គង់​មាន​ភាព​កាន់តែ​ស៊ីជម្រៅ ជំរុញ​សេដ្ឋកិច្ច​ប្រទេស​ចិន​រីកចម្រើន​ដោយមាន​គុណភាព​កាន់តែ​ខ្ពស់ ។​

—​បង្កើន​កម្លាំង​នៃ​កំណែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច គូស​ព្រំដែន​រវាង​រដ្ឋាភិបាល​និង​ទីផ្សារ​ថែម​មួយកម្រិត​ទៀត​ដោយ​ធានា​សម្រេចការ​ប្រែប្រួល​ជា​មូលដ្ឋាន​នៃ​វិធីសាស្ត្រ អភិវឌ្ឍន៍​សេដ្ឋកិច្ច ។​

—​កំណត់​ការច្នៃប្រឌិត​ថ្មី ជំរុញ​ការអភិវឌ្ឍ​ជា​យុទ្ធសាស្ត្រ​សំខាន់​នៃ​កំណែទម្រង់​ក្នុង​យុគសម័យ​ថ្មី និង​អនុវត្ត​ដោយ​ពេញទំហឹង​។ ប្រទេស​ចិន​បង្កើនល្បឿន​បោះជំហាន​ដើម្បី​ក្លាយទៅជា​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​សំខាន់​លើ​ពិភពលោក និង​ឈរ​នៅលើ​ទី​ខ្ពស់​ខាង​ការច្នៃប្រឌិត​ថ្មី ។​

—​បំផុស​“​ព្យុះ​ប្រឆាំង​អំពើពុករលួយ​”​ដោយ​ទ្រង់ទ្រាយ​ធំ ចាប់តាំងពី​សភាពការណ៍​គាំងដំណើរ​រហូត​ដល់ក​កើត​ទៅជា​សភាពការណ៍​បង្ក្រាប​។ នេះ​មិនមែន​គ្រាន់តែ​ជា​ចំណែក​មួយ​នៃ​កំណែទម្រង់​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បង្កើត​នូវ​លក្ខខណ្ឌ​សម្រាប់​កំណែទម្រង់​ថែម​មួយកម្រិត​ទៀតផង​ដែរ ។​

—​ជំរុញ​ភាព​ស៊ីជម្រៅ​នៃ​កំណែទម្រង់​ស្ថាប័ន​បក្សកុម្មុយនិស្ត​ចិន និង​ជាតិចិន​ដែលជា​វិធានការ​កំណែទម្រង់​ដ៏​មាន​សារៈសំខាន់​ដែល “​នឹង​ជះឥទ្ធិពល​ទៅលើ​ស្ថានភាព​ទាំងមូល​” ។​

—​បង្កើត​គណៈកម្មាធិការ​ត្រួតពិនិត្យ​ជាតិចិន ដែល​នេះ​ជា​សមិទ្ធផល​នៃ​និមិត្តសញ្ញា​មួយ​ក្នុងការ​ធ្វើកំណែទម្រង់​ប្រព័ន្ធ​នយោបាយ ។​

—​បង្កើត​គណៈកម្មាធិការ​មជ្ឈិម​សម្រាប់​គ្រប់គ្រង​ប្រទេស​តាមច្បាប់​ដោយ​គ្រប់​ជ្រុងជ្រោយ ជំរុញ​ការអនុវត្ត​ជាក់ស្តែង​នូវ​គោល​លំនាំ​និង​យុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង​ប្រទេស​តាមច្បាប់​ដោយ​គ្រប់​ជ្រុងជ្រោយ ។​

—​បំពេញ​ប្រព័ន្ធ​របប​គ្រប់គ្រង​ដែល​ចាត់ទុក​ប្រជាជន​ជា​ម្ចាស់ ជំរុញ​ការអភិវឌ្ឍ​នៃ​ការ​ពិគ្រោះគ្នា​ជា​លក្ខណៈ​ប្រជាធិបតេយ្យ​ដោយ​ទូលំទូលាយ មាន​ស្រទាប់​ថ្នាក់​ជាច្រើន និង​មាន​របប​ភាវូបនីយកម្ម ។​

—​កែប្រែ​សភាពការណ៍​ដែល​ការគ្រប់គ្រង​មនោគមវិជ្ជា​មិនសូវ​ខ្លាំង បង្កើន​កម្លាំង​ដឹកនាំ​ដោយ​គ្រប់​ជ្រុងជ្រោយ​របស់​បក្សកុម្មុយនិស្ត​ចិន​ចំពោះ​កំណែទម្រង់ ។​

—​ផ្សព្វផ្សាយ​ទស្សនៈ​តម្លៃ​ជា​ស្នូល​នៃ​សង្គមនិយម កំណត់​ទំនុកចិត្ត​ខាង​វប្បធម៌​ឱ្យ​កាន់តែ​ជា​ទំនុកចិត្ត​មូលដ្ឋាន កាន់តែ​ទូលំទូលាយ​និង​កាត់​តែ​ជ្រាលជ្រៅ ។​

—​ជំរុញឱ្យមានរ​ង្វិ​ល​ជុំ​ដ៏​ល្អប្រសើរ​រវាង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​កែលម្អ​ជីវភាព​ប្រជាជន និង​ធ្វើឱ្យ​ប្រជាជន​ទទួលបាន​លំនឹង​នៅក្នុង​អារម្មណ៍​។​

—​បង្កើត​ស្ថានភាព​គ្រប់គ្រង​សង្គម​ដែល​កសាង​ជាមួយគ្នា គ្រប់គ្រង​ជាមួយគ្នា​និង​ចែករំលែក​ជាមួយគ្នា ប្រកាន់យក​កំណែទម្រង់​ទៅ​ជំរុញ​យុត្តិធម៌ ។​

—​កសាង​ប្រទេស​ចិន​ដ៏​ស្រស់ប្រិមប្រិយ ជំ​រុញឱ្យ​កំណែទម្រង់​ខាង​ប្រព័ន្ធ​អេកូ​-​អរិយធម៌​សម្រេចការ​វាយ​ទម្លុះ​ដ៏​លោត​ផ្លោះ ។​

—​ដឹកនាំ​កំណែទម្រង់​នូវ​ការ​ការពារជាតិ និង​កងទ័ព​ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ សម្រេច​ការកសាង​ជាថ្មី​ឡើងវិញ​នូវ​កងទ័ព​ប្រទេស​ចិន​។

ក្នុង​រយៈពេល​៥​ឆ្នាំ បន្ទាប់ពី​បើក​ធ្វើ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី​១៨​រួចមក ប្រទេស​ចិន​បានចេញ​វិធានការ​កំណែទម្រង់​ជាង​១៥០០​។ របាយការណ៍​នៃ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី​១៩ បានលើកឡើង​នូវ​វិធានការ​កំណែទម្រង់​ចំនួន​១៥៨​ថែម​មួយកម្រិត​ទៀត ។​

ទី​បួន​៖ ត​ភ្ជាប់​ការអភិវឌ្ឍ​អន្តរជាតិ បង្កើត​សហគមន៍​រួម​វាសនា​មនុស្សជាតិ​។​

កំណែទម្រង់​របស់​ប្រទេស​ចិន​បាន​នាំឱ្យ​ពិភពលោក​ដូចជា “​ជិះ​រថយន្ត​ដោយ​ឥតគិតថ្លៃ​”​។ តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ស្ថិតិ​ជាតិចិន​បានឱ្យដឹងថា ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​កន្លងទៅនេះ អត្រា​ផ្តល់​វិភាគទាន​ប្រចាំឆ្នាំ​របស់​ប្រទេស​ចិន​ចំពោះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​គឺ ១៨.៤​ភាគរយ ដែល​អត្រា​នេះ​ទើបតែ​ទទួលបាន​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក ដោយ​ឈរ​កាន់​លំដាប់ថ្នាក់​ទី​ពីរ​នៅលើ​ពិភពលោក ហើយ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅទៀត​នេះ និង​បាន​ឡើងឈរ​កាន់​លំដាប់ថ្នាក់​ទីមួយ​ហើយ​។​

នៅ​ឆ្នាំ​២០១៧ អត្រា​ផ្តល់​វិភាគទាន​ប្រចាំឆ្នាំ​របស់​ប្រទេស​ចិន​ចំពោះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​គឺ ២៧.៨​ភាគរយ ដែល​លើសពី​ចំនួន​សរុប​របស់​អត្រា​ផ្តល់​វិភាគទាន​របស់​សហរដ្ឋ​អាមេរិក​និង​ជប៉ុន ដោយបាន​ជំរុញ​កំណើនសេដ្ឋកិច្ច​ពិភពលោក​កើនឡើង​ដល់ ០.៨​ភាគរយ ដែល​អាច​ចាត់ទុកជា​ម៉ាស៊ីន​ចលករ​ទីមួយ​នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក ។​

បច្ចុប្បន្ននេះ ពិភពលោក​បាន​ដើរ​មកដល់​ផ្លូវ​ឆ្លងកាត់​ម្តងទៀត គឺ​ធ្វើ​សង្គ្រាមត្រជាក់​ថ្មី​ឬក៏​ធ្វើ​កិច្ចសហប្រតិបត្តិការ​ថ្មី​? គឺជា​ការផ្អាក​ថ្មី​ឬក៏​ការអភិវឌ្ឍ​ថ្មី​? ប្រឈមមុខ​នឹង​បញ្ហា​ទាំងនេះ លោក ស៊ី ជីន​ភីង បាន​លើកឡើងថា បង្កើត​ទំនាក់ទំនង​អន្តរជាតិ​ថ្មី​ដែល​ចាត់ទុក​កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ​-​ឈ្នះ​ជា​ទស្សនៈ​ស្នូល ហើយ ផ្តើមគំនិត​នូវ​ទស្សនៈ​គ្រប់គ្រង​ទូទាំង​ពិភពលោក​ថ្មី ដោយ​ពិគ្រោះ​ជាមួយគ្នា កសាង​ជាមួយគ្នា និង​ចែករំលែក​ជាមួយគ្នា ។​

លោក Shi Zhihong បាន​កត់សម្គាល់ថា លក្ខណៈពិសេស​ដ៏​សំខាន់​មួយ​នៃ​ការធ្វើឱ្យ​កំណែទម្រង់​មាន​ភាព​កាន់តែ​ស៊ីជម្រៅ​ដោយ​គ្រប់​ជ្រុងជ្រោយ​ក្នុង​យុគសម័យ​ថ្មី​របស់លោក ស៊ី ជីន​ភីង គឺ ការតភ្ជាប់​ការជំរុញ​កំណែទម្រង់​ឱ្យមាន​ភាព​កាន់តែ​ស៊ីជម្រៅ​ដោយ​គ្រប់​ជ្រុងជ្រោយ​ក្នុងប្រទេស​ចិន និង​ការចូលរួម​យ៉ាងសកម្ម​នូវ​កំណែទម្រង់​និង​ការកសាង​ប្រព័ន្ធគ្រប់គ្រង​ទូទាំង​ពិភពលោក​ជាមួយគ្នា ដើម្បី​កកើត​ទៅជា​ទំនាក់ទំនង​ចិន​និង​អន្តរជាតិ ។​

លោក​បាន​ថ្លែង​ទៀតថា លោក ស៊ី ជីន​ភីង លើកឡើង​នូវ​គម្រោង​ផែនការ​ប្រទេស​ចិន​ស្តីពី​ការជំរុញ​បង្កើត​សហគមន៍​រួម​វាសនា​មនុស្សជាតិ ដោយបាន​បង្ហាញ​ពី​ការស្វែងរក​តម្លៃ​រួម​ក្នុងសង្គម​មនុស្សជាតិ​នាពេល​បច្ចុប្បន្ននេះ ។​

វិបត្តិ​ប្រឈម​នៃ​ប្រព័ន្ធ​បរិស្ថាន​ផែនដី បានក្លាយ​ទៅជា​បញ្ហា​ប្រឈម​ធំ​បំផុត​មួយ​របស់​មនុស្សជាតិ​។ កាលពី​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៥ លោក ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​ក្នុង​មហាសន្និបាត​ធាតុអាកាស​ក្រុងប៉ារីស ហើយ​ប៉ុន្មាន​ខែក្រោយ​មក តំណាង​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​មុនគេ​។ នៅពេលនោះ លោក​ស៊ី ជីន​ភីង បានប្រគល់​លិខិតអនុញ្ញាត​របស់​ប្រទេស​ចិន​ទៅឱ្យ​លោក បាន​គី​មូ​ន ដែលជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

លោក ស៊ី ជីន​ភីង បាន​ជំរុញ​ការបើក​ទូលាយ​ចំពោះ​អន្តរជាតិ​របស់​ប្រទេស​ចិន​ចូលក្នុង​សភាពការណ៍​ថ្មី​។ លោក ស៊ី ជីន​ភីង បាន​ចាត់តាំង​បង្កើត​គម្រោង​និង​ជំរុញ​ពិព័រណ៍​ថ្នាក់ជាតិ​ទីមួយ​លើ​ពិភពលោក​ដែល​យក​ការ​នាំចូល​ជា​ប្រធានបទ​សំខាន់​។ ក្នុង​ពិព័រណ៍​នោះដែរ លោក​បាន​បញ្ចេញ​ដំណឹង​អំពី​ការប្រឆាំង​ចំពោះ​ការការពារ​និយម​ខាង​ពាណិជ្ជកម្ម ការកសាង​និង​គាំពារ​សេដ្ឋកិច្ចពិភពលោក​ដែល​បើកទូលាយ​ម្តងទៀត​។​

លោក ស៊ី ជីន​ភីង បាន​ថ្លែងថា “​ការបើក​ទូលាយ​នាំមក​នូវ​ការរីកចម្រើន ការបិទបាំង​ប្រាកដជា​អន់ថយ​មិន​ខាន ” ដែល​បានប្រកាស​ទស្សនៈ​កំណែទម្រង់​ដ៏​មាន សារៈសំខាន់​ស្តីពី​ការប្រកាន់យក​ការបើក​ទូលាយ​ដើម្បី​ជំរុញ​កំណែទម្រង់​។​

ទី​ប្រាំ​៖ កំណែទម្រង់​បាន​ត្រូវអនុវត្ត​ជាប់​រហូតមក គឺមាន​បញ្ហា​ប្រឈម​ផង​និង​មាន​ក្តីសង្ឃឹម​ផង​។​

កាសែត Financial Review របស់​អូស្ត្រាលី​បាន​ថ្លែងថា លោក ស៊ី ជីន​ភីង បាន​កែប្រែ​ប្រទេស​ចិន​ដោយ​ល្បឿន​លឿន​គួរឱ្យភ្ញាក់ផ្អើល ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម​របស់​ជនជាតិ​ចិន​បាន​លើសពី​៨០០០​ដុល្លារ​អាមេរិក ដែល​បាន​កើនឡើង​ជិត​៤០​ភាគរយ​ក្នុងអំឡុង​ពេលដែល​លោក ស៊ី ជីន​ភីង ឡើងកាន់​អំណាច​។ របៀបរៀបរយ​ថ្មី​នៅ​ទ្វីបអាស៊ី​មិនមែន​កំពុងតែ​លេចចេញ​នោះទេ តែ​គឺ​បាន​មកដល់​រួចស្រេច​ទៅហើយ ។​

កំណែទម្រង់​របស់លោក ស៊ី ជីន​ភីង បាន​តាំង​មូលដ្ឋាន​យ៉ាងរឹងមាំ​សម្រាប់​ប្រទេស​ដោយ​ដើរទៅ​កាន់​ចំណុច​ស្តារឡើងវិញ ដែល​នឹង​បង្កើត​នូវ​ភាព​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​ជា​លើកទីមួយ ដែល​ប្រជាជន​លើសពី​១០០០​លាន​នាក់​បោះជំហាន​ចូលក្នុង​ទំនើបភាវូបនីយកម្ម​ជាមួយគ្នា ចេញ​ផុតពី​ភាពក្រីក្រ​និង​មាន​ភាព​ចម្រុងចម្រើន​កើន​ទ្រព្យសម្បត្តិ​ឡើង​ជាមួយគ្នា ។​

កំណែទម្រង់​របស់​ប្រទេស​ចិន ក៏បានផ្តល់​នូវ​ការ​បំផុសគំនិត​ចំពោះ​ពិភពលោក​ផងដែរ ព្រោះថា​ប្រទេស​កំពុងអភិវឌ្ឍន៍​អាច​ដើរ​ផ្លូវ​ថ្មី​នៃ​ទំនើបភាវូបនីយកម្ម​ដែល​ខុសគ្នា​នឹង​ប៉ែក​ខាងលិច​។ ទាំងនេះ​មានន័យថា​បាន​បំបែក​មតិ​បញ្ចប់​ប្រវត្តិសាស្ត្រ​និង​មតិ​មជ្ឈមណ្ឌល​ប៉ែក​ខាងលិច ។​ កំណែទម្រង់​នៅតែ​ដំណើរការ​ដដែល ។​

បញ្ហា​ប្រឈម​របស់លោក ស៊ី ជីន​ភីង គឺ​នៅមាន​ច្រើនណាស់ ហើយ​លោក​គួរតែ​ប្រើ​ភាពក្លាហាន​ដែល​ប្លែក​ពី​ធម្មតា​ដើម្បី​ដឹកនាំ​បក្សកុម្មុយនិស្ត​ចិន និង​ប្រទេស​ចិន​អនុវត្ត​កំណែទម្រង់​បន្តទៅទៀត​។ លោក​មាន​ជំនឿ​ទុកចិត្ត​អំពី​ការ​នេះ​។​

លោក​បាន​ថ្លែងថា កំណែទម្រង់​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ បានទទួល​សមិទ្ធផល​ជាច្រើន​រួចមកហើយ ហើយ​កំណែទម្រង់​នៅតែ​អាច​ទទួល​សមិទ្ធផល​កាន់តែច្រើន​ទៀត​ក្នុង​ដំណើរ​ថ្មី !៕P