លោក ស៊ុន ចាន់ថុល​៖ មន្ត្រី​គឺជា​អ្នកបម្រើ​របស់​ប្រជាពលរដ្ឋ ត្រូវតែ​រក​នីតិវិធី និង​ដោះស្រាយ​បញ្ហា​ប្រចាំថ្ងៃ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​

827
ចែករម្លែក

​ដោយ​: សុផល / ខេត្តកណ្តាល​: លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​គណៈអចិន្ត្រៃយ៍​គ​ណៈ​ពង្រឹង​ស្រុក​កោះធំ បាន​ដឹកនាំ​ក្រុមការងារ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ជួប​សំណេះសំណាល​ជាមួយ សមាជិក​សមាជិកា​គ្រួសារ​បក្ស នៅ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ដោយមាន​ការចូលរួម​ពី​សមាជិក​សមាជិកា​គ្រួសារ​បក្ស​ប្រមាណ​១០០០​នាក់​និង​ជិះ​កង់​ចុះ​ជួប​អ្នកផ្សារ តាម​ភូមិ វត្ត​អារាម​ក្នុង​ឃុំ​ផងដែរ​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​គណៈអចិន្ត្រៃយ៍​គ​ណៈ​ពង្រឹង​ស្រុក​កោះធំ បាន​ដឹកនាំ​ក្រុមការងារ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ជួប​សំណេះសំណាល​ជាមួយ សមាជិក​សមាជិកា​គ្រួសារ​បក្ស នៅ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល (​រូប​ថ​តៈ ក្រសួង​)

​ថ្លែង​ទៅកាន់​គ្រួសារ សមាជិក​សមាជិកា​បក្ស លោក​ប្រធាន​គណៈអចិន្ត្រៃយ៍​បាន​មានប្រសាសន៍ថា​៖ គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចក្ខុវិស័យ និង​គោលនយោបាយ​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ទឹក ភ្លើង និង​សេវា​សង្គម​នានា​ជាច្រើន​ដូចជា មូលនិធិ​ស្ត្រី​ឆ្លងទន្លេ ជាដើម​។

​លោក​ប្រធាន​គណៈអចិន្ត្រៃយ៍​បាន​បន្តថា​«​យោង​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មន្ត្រី​ទាំងអស់​គឺជា​អ្នកបម្រើ​របស់​ប្រជាពលរដ្ឋ ត្រូវតែ​រក​នីតិវិធី និង​ដោះស្រាយ​បញ្ហា​ប្រចាំថ្ងៃ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​»​។

​ជាមួយគ្នានេះ​ផងដែរ លោក​ប្រធាន​គណៈអចិន្ត្រៃយ៍​បាន​លើកឡើងថា​៖ ផ្លូវជាតិ​មួយចំនួន​ត្រូវបាន​ពង្រីក និង​លើ​កម្រិត​គុណភាព​នៅ​ទូទៅ​ទាំង​ប្រទេស ស្របតាម​អាទិភាព​នៃ​ផ្លូវ​នីមួយៗ​។ ដោយឡែក​នៅក្នុង​ស្រុក​កោះ​ធំ​នេះ ផ្លូវជាតិ​លេខ​២១​ត្រូវបាន​លើក​គុណភាព​ទៅជា​ផ្លូវ​ប្រភេទ បេតុង​កៅស៊ូ និង​ផ្លូវ​តាម​ភូមិ​គ្រប់​ច្រកល្ហក​ត្រូវបាន​កំពុង​បន្ត​សាងសង់​ដោយ​ចាក់​បេតុង​។

​បន្ទាប់ពី​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​គ្រួសារ​បក្ស​រួចមក លោក​ប្រធាន​គណៈអចិន្ត្រៃយ៍​គណៈ​ពង្រឹង​ស្រុក​កោះធំ បាន​ចុះ​ជួប​សួរ​សុខ​ទុក​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​កម្ម​ការ​នៅ​ផ្សារ​ព្រែក​គង ផ្សារ​កោះទៀវ និង​រោងចក្រ​អរិ​ង ព្រមទាំង​បានធ្វើ​ដំណើរ​ដោយ​ជិះ​កង់​ដើម្បី​ចុះសួរសុខទុក្ខ​ប្រជា​ពលរ​តាម​ផ្ទះ​នៅ​ឃុំ​សំពៅ​ពូន​ទាំងមូល​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី​ប្រធាន​គណៈអចិន្ត្រៃយ៍​បាន​ជម្រាបជូន​ប្រជាពលរដ្ឋ អាជីវករ កសិករ កម្មករ និង​មន្ត្រីរាជការ​ទាំង​អស់ពី​ផែនការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ទឹក អគ្គិសនី ជាដើម នៅ​ស្រុក​កោះធំ ជាពិសេស​នៅក្នុង​ឃុំ​សំ​ពូន​នេះ​តែម្ដង គឺ​ធ្វើយ៉ាងណា​ត្រូវតែមាន​ផ្លូវ​បេតុង​នៅ​គ្រប់​ភូមិ​។​

​លោក​បាន​សំណូមពរ​ឱ្យ​អ្នកស្រុក​កោះធំ​ផ្តល់ឱកាស​ឱ្យ​លោក​បាន​បំពេញភារកិច្ច​ជា​បម្រើ​ដើម្បី​អភិវឌ្ឍ​ស្រុក​កោះធំ​ឱ្យមាន​ផ្លូវ​ស្អាត ទឹកស្អាត ភ្លើងអគ្គិសនី​គ្រប់​ទីកន្លែង​និង​មានតម្លៃ​ថោក ប្ដូរ​ពី​ផ្លូវដី​ទៅជា​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង ទីផ្សារ​មាន​បរិស្ថាន​ស្អាត និង​សេវា​សង្គម​នានា​ជាច្រើន​ទៀន​និង​សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០ ដែលមាន​រូប​ទេវ​ត្តា​បាចផ្កា​ជា​សម្គាល់​ឱ្យបាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​កុំបី​ខាន​ឡើយ​៕ ល​