លោក ស្តើង សុខុម និងលោកឧកញ៉ា ហេង ឡុង ដង្ហែបញ្ច័យអង្គកឋិនទានរបស់សម្តេចក្រឡាហោម ស ខេង ទៅកាន់វត្តចំនួន២ក្នុងស្រុកកំចាយមារ

1653
ចែករម្លែក
  • 749
    Shares

ព្រៃវែង​៖​លោក ស្តើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ជា​ប្រធាន​ក្រុមការងារ ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំ​ចាយ​មារនិងលោក​ឧកញ៉ា ហេង ឡុង ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្មោង​ត្បូងស្រុក​កំ​ជាយ​មារបាន ​អញ្ជើញ​ដង្ហែ​ប​ញ្ច័​យ​អង្គ​កឋិនទាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិង លោ កជំទាវ​ទៅប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ ក្នុង​វត្ត​ចំនួន ២ ក្នុង​ឃុំ​ស្មោង​ត្បូង​ដែលមាន​វត្ត​ឧ​ត្ត​មព្រៃធំ និង វត្ត​ស្មោងនា​ព្រឹក​ថ្ងៃទី ២៧ ខែតុលា​នេះ ។

​ពិធីបុណ្យ​បាន​ប្រព្រឹត្ត​ទៅតាម​គន្លង​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា​ដោយបាន​ប្រារព្ធ​ពិធី​ដង្ហែ​អង្គ​ព្រះ​កឋិ នទាន​៣​ជុំ​ព្រះវិហារ​រួចមកលោក ស្តើង សុខុម និង លោកជំទាវ រួមជាមួយ​លោក​ឧកញ៉ា ហេង ឡុង បាន​អញ្ជើញ​យក​ត្រៃចីវរ​អង្គ​កឋិនទាន និង គ្រឿង​បរិក្ខារ​ប្រគេន​ចំពោះ​ព្រះសង្ឃ​ដែល​គង់​ព្រះវស្សា​អស់​ត្រី មាស​នៅក្នុង​ទី​អា​រ៉ា​ម​នោះ ។ បន្ទាប់មក​ព្រះសង្ឃ​បានធ្វើ​ពិធី​ស្វាធ្យាយ​ចម្រើន​ព្រះ​បរិត្ត និង ជយ​ន្តោ​ព្រះពុទ្ធ​ពរជ័យ​មង្គល​ជូន​ដល់​សម្តេច​ក្រឡាហោម ស ខេង និង លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំ​ជាយ​មារ សូម​បាន​ប្រកប​តែ​នឹង​សេចក្តីសុខ សិរី​សួស្តី​ជ័យ​មង្គល និង ពុទ្ធពរ​គ្រប់ ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​សូម​កុសល​ដែល​កើតឡើង​អំពី​អង្គ​កឋិនទាន​របស់​សម្តេច​នៅថ្ងៃនេះ​សូម​សម្តេច​មាន​ជន្មាយុ​យឺនយូរ កាយពល​មាំមួន បញ្ញា​ញាណ​ភ្លឺ​ថ្លា និង សេចក្តីសុខ​ចំរើន ។​

​អង្គ​ព្រះ​កឋិនទាន​ប្រមូលបាន​បច្ច័យ​ផ្តល់ជូន​វត្ត​ចំនួន​២​គឺ​វត្ត​ព្រៃធំ​ទទួលបាន​ប​ញ្ជ័​យ ៥៥.០២៩.០០០​រៀល​និង​វត្ត​ស្មោង​ទទួលបាន​ប​ញ្ច័​យ​ចំនួន​៥០​លាន​រៀល​។​​ប​ញ្ច័​យ​ដែល​ប្រមូលបាន​នេះ​និង​ត្រូវ​យកទៅ​កសាង​សមិទ្ធិផល​បន្ថែម ទៀត​នៅក្នុង​ទី​អា​រ៉ា​ម​ទាំងពីរ ។

​នៅក្នុង​ពិធី​អង្គ​កឋិនទាន​នោះ​លោក ស្តើង សុខុម ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំ ចាយមារ​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ក្រឡា​ហោម ស ខេង និង ក្រុមគ្រួសារ​ដែលមាន​ទឹក​ចិត្ត​ជ្រះថ្លា​ខាង​ព្រះពុទ្ធសាសនា ដោយបាន​ផ្តួចផ្តើម​រៀបចំ​អង្គ​កឋិនទាន​ដង្ហែ​មក​ប្រគេន​ព្រះសង្ឃ​នៅក្នុង​ឃុំ ស្មោង​ត្បូង ដើម្បី​បន្ត​កសាង​នូវ​សមិទ្ធផល​ខាង​វិស័យ​ពុទ្ធចក្រ​ឲ្យ​មាន​លក្ខណៈ​សមរម្យសម្រាប់​ពុទ្ធសាសនិក​គោរព​ប្រតិបត្តិ​ទៅតាម​ព្រះពុទ្ធសាសនា ។​

​មាន​មិ​ត​សំណេះសំណាល​ទៅកាន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ឳ​កាស​នោះ​លោក ស្តើង សុខុម បាន​ថ្លែង​ការរីករាយ​ដោយសារតែ​ឃើញ​វឌ្ឍនភាព​នៃ​ការរីកចម្រើនរបស់​វិស័យ​សាសនា​ដែល​បាន​រីក​រាលដាល​យ៉ាងខ្លាំង​នៅក្នុង​ឃុំ ស្រុក ទូទាំងប្រទេស  ។ លោក​បាន​លើកឡើងថា​៖​អាណាចក្រ​និង​ពុទ្ធចក្រ​គឺមាន​ប្រតិសកម្ម​ជាមួយ​គ្នា​ដែល​មិនអាច​ខ្វះ​មួយណា​បានទេ ។ប៉ុន្តែ​គន្លឹះ​សំខាន់​គឺ​ស្ថិតនៅត្រង់​ថាបើ​អាណាចក្រ​មានការ​ដឹកនាំ​ត្រឹមត្រូវ​នោះវា​ក៏​នាំមក​នូវ​ភាពសុខសាន្ត​សម្រាប់​ពុទ្ធ ចក្រ​ផងដែរ បើ​អាណាចក្រ​រីកលូតលាស់​នោះ ពុទ្ធចក្រ​ក៏​រីកចំរើនបងប្អូន​អាច​វាស់​បាន​រយៈ​នេះ ។ ចំណុច​នេះ​បងប្អូន​ធ្លាប់​បានឃើញ​រួចមកហើយ​នៅក្នុង​អតីត កាល​ពេលដែល​ប្រទេសជាតិ​កើតសង្គ្រាមនៅ ពេលនោះ​សាសនា​ក៏​ត្រូវបាន​បំផ្លាញ​ទៅ​ជាមួយគ្នា​តាមរយៈ​ការទម្លាក់​គ្រាប់បែក​គ្រាប់​ប្លោង ​។ នៅក្នុង​របប ប៉ុល ពត សាសនា​ទាំងអស់​ត្រូវបាន​បំផ្លាញ វត្ត​អារាម​ត្រូវបាន​គេ​យក​ធ្វើជា​គុកឬកន្លែង​សម្លាប់​មនុស្ស  ។ ដូច្នេះ​ការរីក ចំរើន​នៃ​វិស័យ​ពុទ្ធចក្រ​វា​ទាក់ទង​ជាមួយនឹង​តួនាទី​នៃ ការដឹកនាំ​រដ្ឋ អំពី​ការកំណត់​គោលនយោបាយទាក់ទង​ជា មួយនឹង​វិស័យ​សាសនា​ផងដែរ ។គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ១៩៧៩ រហូតមកដល់​ពេល នេះ​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើ​កិច្ចការ​ដ៏​ល្អ​ដែល​ផ្តល់នូវ​ការរួមចំណែក​យ៉ាង​ធំធេង​នៃ​ការរីកលូតលាស់​នៅក្នុង​វិស័យ​សាសនា​និយាយជារួមនិងនិយាយ​ដោយឡែក​វិស័យ​ព្រះពុទ្ធសាសនា​នេះ​តែម្តង ។ លោក​បន្តថាប្រសិនបើ​ គណបក្ស​ប្រជាជន​មិនបាន​យកចិត្តទុកដាក់​ថែទាំនិងលើកស្ទួយវិស័យ​ព្រះពុទ្ធសាសនា​នេះ​ទេសួរថា​តើ​ព្រះពុទ្ធសា សនា​របស់​យើង​អាច​រីកចម្រើន​រហូត​ទៅ​ដល់​កម្រិត​នេះ​ទេ ? ។​ក្របខណ្ឌ​ទំនាក់ទំនង​រវាង​ពុទ្ធចក្រ​និង​អាណាចក្រ​អាច​និយាយបានថា​ខាង​វិស័យ​ពុទ្ធចក្រ​គឺ​ការគ្រប់គ្រង​រដ្ឋ​ក៏បាន​ទទួល​មកវិញ​នូវ​ផ្លែផ្កា​អំពី​បញ្ហា​ការចូលរួមចំណែក​រប​ស់​ព្រះពុទ្ធសាសនាដែល​បាន​ចូលរួមចំណែក​ដើម្បី​គ្រប់គ្រង​ទៅដល់​សង្គម ។ តាម​ការ​ប្រៀនប្រដៅ​ធ្វើអោយ​មនុ ស្ស​ប្រព្រឹត្ត​អំពើ​ល្អជា​ដើម ។

​លោក ស្តើង សុខុម បាន​បន្តទៀតថា​នៅ​ព្រះពុទ្ធសាសនា​បាន​ទូន្មាន​ឲ្យ​យើងទាំងអស់គ្នា​ត្រូវធ្វើ​អំពើ​ល្អ ការ​ស្គាល់​បុណ្យ ស្គា​ល់បាប ចេះ​គោរព​ដឹងគុណ​អ្នក​ដែ ល​មានគុណ​មកលើ​យើង អ្នក​ដែល​ផ្តល់​សេចក្តីសុខ​ដល់​យើង ។ ដូច​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​ថា ” ផឹកទឹក​ឲ្យ​នឹក ដល់​ប្រភព “បានសេចក្តីថា​យើង​មាន​ទី​អា រាម​សម្រាប់ធ្វើ​បុណ្យទាន​ទៅតាម​ព្រះពុទ្ធសាសនា​ដ៏​សមរម្យ​មួយ យើង​ក៏ត្រូវ​នឹក​ទៅដល់​អ្នក​ដែល​កសាង​ទី​អារាម​នេះ​ឡើង ។ យើង​មាន​សុខសន្តិភាព​និង​ឳ​កាស​ប្រកប​របរ​រក​ទទួលទាន​ដោយ​សុខសាន្ត​នៅថ្ងៃនេះ​យើង​ក៏ត្រូវ​នឹកគិត​ទៅដល់​អ្នក​ដែល​បាន​តស៊ូ​ស្វែងរក​សន្តិភាព​និង​ការអភិវឌ្ឍ​ជាតិ​មក​ជូន​យើង​គ្រប់គ្នា​ផងដែរ ។ លោក ស្តើង សុខុម បាន​បន្តថា​សុខសន្តិ ភាពនិងការអភិវឌ្ឍ​ដែល​យើង​មា​នស​ព្ធ​ថ្ងៃនេះ​វា​មិនមែន​បានមក​ដោយ​ឯងៗ​នៅទេគឺ​សម្តេច​តេ​ជោហ៊ុនសែន ប្រ ធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យកសាច់​ស្រស់ ឈាម​ស្រស់ ទៅ​ប្តូរ​យកមក ។ ហេតុ​ដូចនេះហើយ​បានជា​មានការ​តបស្នង​ពី​ប្រជាជន​កម្ពុជា​មកលើ​គណ​បក្ស​ប្រជាជន​កម្ពុជា​តាម រយៈ​ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​ជា​បន្តបន្ទាប់​រហូតមកជាពិសេស​ការបោះឆ្នោត​និតិ​កាល​ទី ៦ នេះ​បានធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ភ្លូកទឹកភ្លូកដី ។

​ជាមួយ​ជ័យ​ជំ​នៈ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិនបាន​ព្រងើយ​ក​ន្លើ​យ​នោះដែរ​ជាក់ស្តែង​រាជរដ្ឋាភិបាល​នីតិកាល​ទី ៦ បានដាក់​ចេញ​នូវ​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​ឆ្លើយតប​ទៅនឹង​អ្វី​ដែលជា​ផលប្រយោជន៍​របស់​ប្រជាជន ។ ជាក់ស្តែង​ជាងនេះទៀត​ដើម្បី​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​ពលីកម្ម​យ៉ាងធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប្រមាណ ១ ខែ​នេះ​ដោយបាន​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស ​ក្នុង​គោលដៅ​ពង្រីក​កិត្យានុភាព​របស់​កម្ពុជា​ទៅលើ​ឆាក​អន្តរជាតិពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​នៅលើ​ពិភពលោក​ពិសេ ស​នៅ​តំបន់​អឺរ៉ុបហើយ​បេសកកម្ម​នេះ​ក៏មាន​គោលបំណង​ទាក់ទាញ​ការ​វិ​និយោគ​ពី​បរទេស​មក​កម្ពុជា​ដើម្បី​បង្កើត​ការងារ និង បង្កើន​ប្រាក់ចំណូល​សម្រាប់​ប្រជាពលរដ្ឋ ។ ចំណែក​ថ្នាក់ដឹកនាំ​នៅក្នុង​ប្រទេស​ដែលមាន​សម្តេច​ក្រឡា ហោម ស ខេង ក៏បាន​ប្រឹងប្រែង​ដឹកនាំ​ធ្វើការ​ងារ​កំណែ​ទ​ង្រ​ង់​រដ្ឋបាល​សាធារណៈ​ក្នុង​គោលដៅ​ជំរុញ​សេ​វ៉ា​ទៅ​កៀក​នឹង​ប្រជាជន​និង​ការទម្លាក់​ថវិកា​ទៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលបំណង​អភិវឌ្ឍន៍​មូលដ្ឋាន​ផងដែរ ។​

​លោក ស្តើង សុខុម បានលើកឡើង​បន្តថា​ដោយសារតែ​សុខសន្តិភាព​នេះហើយទើប​យើង​មាន​ឳ​កាស​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង មាន​ឳ​កាស​ធ្វើបុណ្យ​ធ្វើ ទាន​ទៅតាម​ព្រះពុទ្ធសាសនា ។លោក​បន្តថា​ជាការ​ពិតណាស់​មានការ​លើកឡើងថា មិនមែន​ដោយសារតែ​សុខសន្តិភាព​ទើប​គេ​មានបាន​នោះទេ គឺ​គេ​មានបាន ដោយសារតែ​ការខិតខំ​របស់​ពួកគេ​ទើប​គេ​មាន​ជីវភាព​ធូ​ធារ ។ លោក​បាន​លើកឡើងថា​ចុះបើ​មិនមាន​សន្តិភាព​ទេ​សួរថា​អ្នកឯង​មាន​ឳ​កាស​ទៅរក​ស៊ី​ធ្វើ​មានបាន ដេក​លើកជើង​បានទេ​?​គឺ​គ្មានទេ​សូម្បីតែ​ជីវិត​អ្នកឯង​ក៏​មិនអាច​ការពារ​បាន​ផង​កុំ​និយាយ​ទៅដល់​ថា​មាន​ពេល​រកស៊ី​នោះ​។​ដូចនេះ​បើ​គ្មាន​សន្តិភាព​ហើយ​កុំ​បាច់​និយាយ​ពីអ្វី​ជ្សេ​ង​នោះ ។ ដូចនេះ​ត្រូវ​ចាំ​ហើយ​ត្រូវ​នាំគ្នា​ថែរក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព​នេះ ហើយ​ត្រូ​ច​ចាំ​ជា​រៀងរហូត​ថា​មាន សន្តិភាពទើប​មានការ​អភិវឌ្ឍ ។​

​លោក ស្តើង សុខុម និង លោក​ឧកញ៉ា ហេង ឡុង បាន​ប្តេជ្ញា​ថា​នឹង​បន្ត​ការខិតខំ​ជួយ​អភិវឌ្ឍ​ឃុំ​ស្មោង​ត្បូង​បន្តទៀត​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ ដើម្បី​ជា ការ​តបស្នង​ចំពោះ​ប្រជាជន​ដែល​បានផ្តល់​ការទុកចិត្ត​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​និង​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នាពេល​កន្លងមក​។​ការ ផ្តល់​ការគាំទ្រ​នេះ​បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ទឹកចិត្ត​ជួយ​ដល់​បងប្អូន​បន្តទៀត ។

​នៅក្នុង​ពិធី​នោះ​លោក ស្តើង សុខុម និង លោក​ឧកញ៉ា ហេង ឡុង ក៏បាន​ចែកជូន​នូវ​អំណោយ និង ថវិកា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ជូន​ដល់​លោកតា លោកយាយ និង គ្រួសារ​ទីទាល់ក្រ​មួយចំនួន​នៅក្នុង​ឃុំ​ស្មោង​ត្បូង​ផង ដែរ ។

​គួរ​បញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង លោកជំទាវ ញ៉ែម សា​ខន បាន​ប្រារព្ធ​ពិធីសូត្រមន្ត​បុណ្យកឋិន​ទាន​ដង្ហែ​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​វត្ត​ចំនួន ៧ ក្នុងស្រុក​កំចាយមារ ដែលជា​ស្រុក កំ ណើ​តរបស់​សម្តេច ។ វត្ត​ចំនួន ៧ ក្នុងស្រុក​កំ​ចាយ​មារ ខេត្តព្រៃវែង​ដែល​រួមមាន សន្តិ​សុខា​រាម (​ហៅ​វត្ត​ក្របៅ​ថ្មី​) ,​វត្ត​ក្របៅ​លិច​, វត្ត​សុវណ្ណ​គង្គារ​( ហៅ​វត្ត​បឹង កេ​ត​) វត្ត​ស្មោង​, វត្ត​ឧ​ត្ត​ម​ព្រៃធំ​, វត្ត​ទួល​រវៀង និង វត្ត​ពាម​មង្គល ៕