លោក ស សុខា បើក​យុទ្ធនា​ការហាត់​ហ្វឹកហ្វឺន​ក្រុម​ជម្រើសជាតិ​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​អាស៊ី​ហ្គេម ឆ្នាំ​២០២៣

873
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បើក​យុទ្ធនា​ការហាត់​ហ្វឹកហ្វឺន​ក្រុម​ជម្រើសជាតិ និង​ក្រុម​ថ្នាល ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ នេះ​។​

​ទាំង​ជម្រើសជាតិ និង​ថ្នាល មាន​កីឡាករ កីឡាការិនី មាន​ចំនួន​ជាង​១០០០​នាក់ និង​មាន ៣៥​ប្រភេទ​កីឡា យកមក​ហ្វឹកហាត់ ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែខ្លាំង ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​អាស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក ស សុខា ថ្លែង​ទៅកាន់​ក្រុម​កីឡាករ កីឡាការិនី​ថា សូមឱ្យ​គោរព​បញ្ជា​ផ្ទៃក្នុង និង​យល់​អធ្យាស្រ័យ​គ្នា​ក្នុង​រយៈកាល​រស់នៅ​ជាមួយគ្នា ព្រោះ​គ្នាច្រើន​តែង​ប៉ះទង្គិច​គ្នា​។ អ្វីដែល​លោក​សង្កត់ធ្ងន់​នោះ គឺ​ត្រូវមាន​ឆន្ទៈ​មុះ​មុត​ក្នុងការ​ហ្វឹកហាត់ ដើម្បី​ប្រកួត ដើម្បី​លើក​ទង់ជាតិ​កម្ពុជា​នៅ​បរទេស ចៀសវាង​ការប្រកួត​ដើម្បី​តែ​ប្រាក់រង្វាន់​៕