លោក ស សុខា ប្រគល់​ម៉ូតូ​ជូន​សិស្ស​និទ្ទេស A ២៧​នាក់ និង​លោកគ្រូ អ្នកគ្រូ ២៦​នាក់ ក្នុង​ខេត្តព្រៃវែង​

308
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ និង​លោក ជា សុ​មេធី អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង កាលពី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ បាន​សំណេះសំណាល​ថ្លែងអំណរគុណ​លោកគ្រូ អ្នកគ្រូ​ស្ម័គ្រចិត្ត​បង្រៀន​បំប៉ន​សិស្ស​ថ្នាក់​ទី​១២ និង​ប្រគល់​ម៉ូតូ​ជូន​សិស្ស​ជ័យលាភី​និទ្ទេស A ទូទាំង​ខេត្តព្រៃវែង​។​

​សូមជម្រាបថា សម្រាប់​ខេត្តព្រៃវែង សិស្ស​ជាប់​និទ្ទេស A ចំនួន ២៧​នាក់ និង​លោកគ្រូ អ្នកគ្រូ ចំនួន ២៦​នាក់ បានទទួល​ម៉ូតូ ១​គ្រឿង ក្នុង ១​នាក់ ដែលជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ហើយ​ក្នុងនោះដែរ ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​លោកគ្រូ អ្នកគ្រូ​ស្ម័គ្រចិត្ត​បង្រៀន​បំប៉ន​សិស្ស​ថ្នាក់​ទី​១២ ទូទាំង​ខេត្តព្រៃវែង​ផងដែរ​៕ ល​