លោក ស សុខា ប្រគល់​រង្វាន់​ម៉ូតូ​ដល់​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្តបាត់ដំបង​

1090
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ង​ទី​២៣ ខែកញ្ញា នេះ បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​ម៉ូតូ​ដល់​សិស្ស​និទ្ទេស A ចំនួន​២៣​នាក់ ក្នុង​ខេត្តបាត់ដំបង ព្រមទាំង​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​សមាជិក សស​យក ផងដែរ​។

​លោក ស សុខា បាន​មានប្រសាសន៍ថា សិស្សានុសិស្ស​ថ្នាក់​ទី​១១ ដែ​ត្រូវ​ឡើង​ថ្នាក់​ទី​១២ នៅ​ឆ្នាំក្រោយ គៃ​ត្រូវ​ចាប់ផ្តើម​ប្រឹងប្រែង​រៀនសូត្រ​តាំងពី​ដើមទី​ទៅ​ឲ្យ​ហើយ កុំ​ជិត​ដល់ពេល​ប្រឡង​ទើប​ចាប់ផ្តើម​។ ត្រូវ​បង្កើតជា​ក្រុម​សិក្សា​ស្រាវជ្រាវ​ឯកសារ មើល​មេរៀន អនុវត្ត​លំ​ហាត់​ឲ្យ​អស់ពី​លទ្ធភាព ដោយ​យក​គំ​រូពី​ជ័យលាភី​និទ្ទេស​A ជាដើម​។​

​ជាមួយគ្នានេះ លោក ស សុខា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិ​តំ​ប្រឹងប្រែង​បង្រៀន​សិស្សានុសិស្ស​មុន​ប្រ​ឡ​លង​បាក់​ឌុប ឲ្យ​ទទួលបាន​លទ្ធផល​ជាប់​បាក់​ឌុប ទទួលបាន​និទ្ទេស​A​។ លោក​ក៏បាន​សំណូមពរ​អោយ​លោកគ្រូ អ្នកគ្រូ តាមដាន​វត្តមាន​សិស្សានុសិស្ស​ឲ្យ​បាន​គ្រប់​ម៉ោង​គ្រប់​ថ្ងៃ ក្នុងករណី​ដែល​ល​អវត្តមាន​គ្មាន​ច្បាប់ទម្លាប់ និង​ធ្វើ​គ្រប់​មធ្យោបាយ​ទំនាក់ទំនង​ជាមួយ​អាណាព្យាបាល​សិស្ស​ជាដើម​៕ ល​