លោក ស សុខា ៖ កីឡាករ​ចាស់ៗ ត្រូវតែ​ផ្ដល់ឱកាស ឲ្យ​អ្នក​ស្រករ​ក្រោយ​

714
ចែករម្លែក
  • 6
    Shares

ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា កីឡាករ​ចាស់ៗ ត្រូវតែ​ផ្ដល់ឱកាស ដល់​អ្នក​ស្រករ​ក្រោយ​។ លោក​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់ ដល់​កីឡាករ​-​កីឡាការិនី ចំនួន ៥ ប្រភេទ​កីឡា ដែល​ដណ្ដើមបាន​មេដាយ ពី​ការប្រកួត​ជើងឯក​ទ្វីបអាស៊ី និង​ជើងឯក​តំបន់​អាស៊ាន ។​

ទិដ្ឋភាព​ប្រគល់​រង្វាន់​

​លោក​បាន​បន្តថា ជា​កីឡាករ​ជើងចាស់ ដែលមាន​បទពិសោធន៍​នោះ ត្រូវតែ​ផ្តល់នូវ​បទពិសោធន៍​ទាំងនោះ ដល់​អ្នក​ស្រករ​ក្រោយ នៅពេលដែល​ខ្លួន មាន​វ័យ​ច្រើន លេង​កីឡា មិនបាន​តទៅទៀត គឺ​មិនត្រូវ​យកចំណេះ​ដឹង​រប​ស់​ខ្លួន ទៅ​ទុកចោល ក្នុង​ថតតុ​នោះឡើយ​។ ចំពោះ​អ្នក​ដែល​ដណ្ដើមបាន មេដាយ​នោះ ត្រូវតែ​ខិតខំ​បន្ថែមទៀត ហើយ​ប្រាក់រង្វាន់​មេដាយ​នោះ ទោះបី​មានការ​យឺតយ៉ាវ​បន្តិច ក៏ពិតមែន តែ​លុយ​នោះ មិន​បាត់បង់​នោះឡើយ ។ លោក​ក៏បាន​សន្យា​ដែរ​ថា ក្នុងឋានៈ​ជា​អាណាព្យាបាល​លើ​កីឡា លោក​នឹង​ខិតខំ​ធ្វើយ៉ាងណា ឲ្យ​ប្រាក់រង្វាន់ ឆាប់​ទទួលបាន​លឿន ។​

ទិដ្ឋភាព​ប្រគល់​រង្វាន់​

​សូមបញ្ជាក់ថា កីឡា​ទាំង ៥ ប្រភេទ ដែល​បានទទួល​ប្រាក់រង្វាន់​នោះ មាន​ប៉េតង់ ដែល​ដណ្ដើមបាន​មេដាយមាស ៣​គ្រឿង និង សំរិទ្ធ​២​គ្រឿង ពី​ការប្រកួត​ជើងឯក​អាស៊ី ។ កីឡា​ប្រណាំង​ទោចក្រយាន ដណ្ដើមបាន​មេដាយមាស​មួយគ្រឿង ពី​ការប្រកួត​ជើងឯក​អាស៊ី ។​

​កា​រា​តេ​-​ដូ ដណ្ដើមបាន​មេដាយប្រាក់ ១​គ្រឿង សំរិទ្ធ​៤​គ្រឿង ពី​ការប្រកួត​ជើងឯក​អាស៊ាន ។ កីឡា​គុន​ដាវ បាន​មេដាយសំរិទ្ធ ២ គ្រឿង ពី​ការប្រកួត​កីឡា សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​១ ។ សូ​ហ្វ​តិ​ន្នី​ស ដណ្ដើមបាន​មេដាយមាស ២ គ្រឿង និង ប្រាក់ ១​គ្រឿង ពី​ការប្រកួត​ជើងឯក​អាស៊ាន នៅ​ហ្វីលីពីន ៕v

ទិដ្ឋភាព​ប្រគល់​រង្វាន់​
#