លោក ហែម ដា​រិ​ទ្ធ នាំយក​អំណោយ​កាកបាទក្រហម ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា​ទីទាល់ក្រ​៣០​គ្រួសារ នៅ​សង្កាត់​សំរោងក្រោម​

727
ចែករម្លែក

​ដោយៈ ចាន់តូ /​ភ្នំពេញៈ នា​រសៀល​ថ្ងៃទី​៣០​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣០​គ្រួសារ ក្នុងនោះ​អ្នកមាន​ជម្ងឺ​៤​គ្រួសារ រស់នៅ​សង្កាត់​សំរោងក្រោម បានទទួល​អំណោយ​ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រោម​ធិបតី លោក ហែម ដា​រិ​ទ្ធ និង​ភរិយា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ជា​ប្រធានកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោកស្រី អ៊ឹម ថា​វី អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ស្ថានភាព​ជាក់ស្តែង នៃ​អំណោយ​ដែល​ត្រូវបាន​យកមក​ចែកជូន​ប្រជាជន​ចាស់ជរា ពលរដ្ឋ​ក្រីក្រ​ទាំង​៣០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាល អង្ករ​៣០​គីឡូ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។​

​ថ្លែង​នា​ឪ​កាស​នោះ លោក ហែម ដា​រិ​ទ្ធ បាន​មានប្រសាសន៍ សំណេះសំណាល និង​សួរនាំ​ពី​សុខទុក្ខ​លំបាក​ដល់​ប្រជាជន ប្រកបដោយ​ភាពទន់ភ្លន់​រួសរាយ​រាក់ទាក់ ដែលនាំអោយ​ប្រជាជនមាន​ការគោរព ស្រលាញ់​និង​ប​ង្កេ​ី​ន​នូវ​ភាពជឿជាក់​កក់ក្តៅ​បន្ថែមទៀត​មក​លើ​រូបលោក​ជា​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ពួកគាត់​ដែល​កំពុង​ជួប​ការលំបាក​នៅក្នុង​គ្រាអាសន្ន​បែបនេះ​។​

​ឆ្លើយតប​ទៅនឹង​វត្ត​មាននៃ​ការនាំយក​អំណោយ​មក​ចែកជូន​បងប្អូន​ប្រជាជន​ដែល​កំពុង​ជួប​ទុក្ខ​កំបាក​នេះ លោក​អភិបាលខណ្ឌ​បាន​ពន្យល់​ប្រាប់​ជូន​ពួកគេ​ថា ទាំងនេះ​គឺជា​ឆន្ទៈ​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុន រ៉ានី​-​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​ណែនាំ​ឲ្យ​លោក​យកចិត្ត​ទុក្ខ​ដាក់​ដល់​ប្រជាជន​នៅក្នុង​មូលដ្ឋាន ជាពិសេស​ជនរងគ្រោះ​និង​ជន​ចាស់ជរា ទីទ័លក្រ តែងតែបាន​ទទួល​នូវ​ការឧបត្ថម្ភ នូវ​ថវិការ​និង​គ្រឿងឧបភោគ​បរិភោគ ផ្សេងៗ​មួយចំនួន ពីស​ម្តេច​តាមរយៈ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕ ល​