លោក ហែម ដា​រិ​ទ្ធ នាំយក​អំណោយ​កាកបាតក្រហម ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា ទីទាល់ក្រ​៣០​គ្រួសារ នៅ​សង្កាត់​ត្រពាំង​ក្រសាំង​

1240
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣០​គ្រួសារ រស់នៅ​សង្កាត់​ត្រពាំង​ក្រសាំង បានទទួល​អំណោយ​ពី​អនុសាខា​កាកបាតក្រហមកម្ពុជា ក្រោម​ធិបតី លោក ហែម ដា​រិ​ទ្ធ និង​ភរិយា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​ប្រធានកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោកស្រី អ៊ឹម ថា​វី អនុប្រធាន​សាខា​កាកបាតក្រហមកម្ពុជា ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត់​ត្រា កន្លងមក​លោក​ឧកញ៉ា​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដល់​កាកបាទក្រហមកម្ពុជា នូវ​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ​ផងដែរ​។ កាលពី​ព្រឹក​ថ្ងៃទី​០១​ខែមិថុនា​ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​ពូជសាសន៍​ឡើយ​។​

​ស្ថានភាព​ជាក់ស្តែង នៃ​អំណោយ​ដែល​ត្រូវបាន​យកមក​ចែកជូន​ប្រជាជន​ចាស់ជរា ពលរដ្ឋ​ក្រីក្រ​ទាំង​៣០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាល អង្ករ​៣០​គីឡូ មី​១​កេស និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។​

​នៅក្នុង​ឪ​កាស​នោះ លោក ហែម ដា​រិ​ទ្ធ បាន​មានប្រសាសន៍ សំណេះសំណាល និង​សួរនាំ​ពី​សុខទុក្ខ​លំបាក​ដល់​ប្រជាជន ប្រកបដោយ​ភាពទន់ភ្លន់​រួសរាយ​រាក់ទាក់ ដែលនាំអោយ​ប្រជាជនមាន​ការគោរព ស្រលាញ់ និង​បង្កើន​នូវ​ភាពជឿជាក់​កក់ក្តៅ​បន្ថែមទៀត​មកលើ​រូបលោក​ជា​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់ ចំពោះ​ពួកគាត់​ដែល​កំពុង​ជួប​ការលំបាក​នៅក្នុង​គ្រាអាសន្ន​បែបនេះ​។​

​ឆ្លើយតប​ទៅនឹង​វត្ត​មាននៃ​ការនាំយក​អំណោយ​មក​ចែកជូន​បងប្អូន​ប្រជាជន​ដែល​កំពុង​ជួប​ទុក្ខ​កំបាក​នេះ លោក​អភិបាលខណ្ឌ​បាន​ពន្យល់​ប្រាប់​ជូន​ពួកគេ​ថា ទាំងនេះ​គឺជា​ឆន្ទៈ​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុន រ៉ានី​-​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​ណែនាំ​ឲ្យ​លោក​យកចិត្ត​ទុក្ខ​ដាក់​ដល់​ប្រជាជន​នៅក្នុង​មូលដ្ឋាន ជាពិសេស​ជនរងគ្រោះ​និង​ជន​ចាស់ជរា ទីទ័លក្រ តែងតែបាន​ទទួល​នូវ​ការឧបត្ថម្ភ នូវ​ថវិការ​និង គ្រឿងឧបភោគ​បរិភោគ ផ្សេងៗ​មួយចំនួន​ពីស​ម្តេច​តាមរយៈ អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​លោក ហែម ដា​រិ​ទ្ធិ​បាន​បន្ថែមថា អាជ្ញាធរ​និង​មាន​វិធាន​ការស្តារ​ប្រឡាយ​រំដោះ​ទឹក​ចាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោមចៅ សង្កា​ត​កន្ទោក បង្ហូរ​ចូល​បឹង​ក្នុង​សង្កាត់​បឹង​ធំ និង​ស្តារ​តាម​បណ្តោយ​ផ្លូវ​ទំ​កប់​ស្រូវ​រហូតដល់​បឹង​តា​មោគ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ និង​ស្តារ​ចាប់ពី​សង្កាត់​ចោមចៅ​១ ចោមចៅ​២ ចោមចៅ​៣ ទៅដល់​បឹងទំពន់ ក្នុង​ខណ្ឌមានជ័យ​។​

​ជា​ចុង​ក្រោយនេះ លោក ហែម ដា​រិ​ទ្ធិ បានស្នើ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​បោះឆ្នោត​នៅ ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕ ល​

#