លោក ហ៊ុន ម៉ា​ណែ​ត ” គ្មាន​អ្នកណា​ជួយ​យើង ក្រៅពី​ខ្មែរ​យើង​ខ្លួនឯង​នោះទេ​”

858
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា “​គ្មាន​អ្នកណា​ជួយ​យើង ក្រៅពី​ខ្មែរ​យើង​ខ្លួនឯង​នោះ ខ្មែរ​ធ្វើ​ឲ្យ​ខ្មែរ​យើង​ខ្លាំង ហើយ​ខ្មែរ​ខ្លួនឯង​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​ខ្សោយ​ដែរ សូមកុំ​ពឹង​បរទេស បរទេស​គេ​ត្រូវ​គិតពី​ផលប្រយោជន៍​ប្រទេស​រប​ស់​គេ ហេតុនេះហើយ​ដែល​យើង​ខិតខំ​វិនិយោគ​វិស័យ​អប់រំ ដើម្បី​ជំរុញ​ធ្វើ​ឲ្យ​ប្រទេស​យើង​ខ្លាំង ហើយ​ខ្ញុំ​សង្ឃឹមថា សម្ភារៈ​មធ្យោបាយ​ផ្សេងៗ ត្រូវ​ម្ចាស់ការ​ធ្វើបាន​ដោយ​ខ្លួនឯង កំរិត​នៃ​ការ​រុញ​វត្តមាន​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​កាន់តែ​មាន​ច្រើន​តាម​គ្រប់​វិស័យនេះ​។ ចក្ខុវិស័យ​របស់​យើង ជា​អ្វីដែល​លោកគ្រូ​អ្នកគ្រូ​ត្រូវ​ចូលរួម​ដោយផ្ទាល់​ក្នុងការ​កសាង​នេះ​។ ការ​ថ្លែង​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សំណេះ សំ​ណា​ល ជាមួយ​លោកគ្រូ​អ្នកគ្រូ ក្នង​ខេត្តព្រៃវែង​ចំនួន​៨៦៧​នាក់​ក្នុង​ខេត្តព្រៃវែង នា​ថ្ងៃអាទិត្យ ទី​១៣ ឧសភា ២០១៨​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​នូវ​ការសួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ជូន​ដល់​លោកគ្រូ​អ្ន​គ្រូ​ទាំងអស់​នៅក្នុង​ខេត្តព្រៃវែង ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្រៀន​ដល់​សិស្សានុសិស្ស ដើម្បី​ជាការ​ចូលរួម​ក្នុងការ​កសាង​នូវ​អនាគត​របស់​យុវជន​របស់​យើង និង​ចូលរួម​ក្នុង​កសាង​ប្រទេសជាតិ​របស់​យើង​។

​លោក​បន្តថា មនុស្ស​ម្នាក់ៗ​មិនមាន​តែ​រូ​បរាង្គ​កាយសម្បទា តែមួយ​មុខ​នោះទេ មនុស្ស​ម្នាក់ៗ​ត្រូវមាន​ទាំង​កាយសម្បទា​និង​ទាំង​ចំណេះដឹង គុណធម៌ សីលធម៌​ដើម្បី​ធ្វើជា​ធនធាន​មួយ​ល្អ​ក្នុងសង្គម ហើយ​នេះ​គឺជា​ភារកិច្ច​របស់លោក​គ្រូ​អ្នកគ្រូ​ដែលមាន​ក្នុងការ​អប់រំ​និង​បាន​បណ្តុះបណ្តាល​ដល់​សិស្សានុសិស្ស​។ លោកគ្រូ​អ្នកគ្រូ​គឺជា​ឳ​ពុក​ម្តាយ​ទី​ពីរ ឳ​ពុក​ម្តាយ​បង្កើតបាន​បង្កើត​និង​បីបាច់​ថែរក្សា​អោយ​កូនចៅ​ធំធាត់​និង​បាន​ចូលរួម​អប់រំ​មួយចំនួន តែ​លោកគ្រូ​អ្នកគ្រូ បាន​ដើ​តួ​ធ្វើអោយ​មនុស្ស​ម្នាក់​ក្លាយទៅជា​មនុស្ស​ពេញលក្ខណៈ ក្លាយជា​ជា​ធនធាន​របស់​សង្គម​ដែល​ប្រកបដោយ​បញ្ញាញាណ ចំណេះដឹង សមត្ថភាព គុណធម៌ និង​សិ​ល​ធម៌ ហើយ​កត្តា​នេះហើយ​ដែល​សំខាន់​សម្រាប់​កសាង​សង្គមជាតិ​។

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ក្នុងសម័យ​ទំនើប សម័យ​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ផ្តល់ឱកាស​ជាច្រើន​ដល់​យុវជន ក្នុងការ​ស្រាវជ្រាវ​និង​ទទួលយក​ព័ត៌មាន​ផ្សេងៗ ក្នុងនោះ​រឿង​ល្អ រឿង​អាក្រក់​នៅ​ជាមួយគ្នា ដូចនេះ​ដើម្បី​ជៀសវាង​នូវ​រឿង​ទាំងនោះ គឺ​មានតែ​ការអប់រំ​នៅក្នុង​សាលា គឺ​ភារកិច្ច​របស់លោក​គ្រូ​អ្នកគ្រូ​នេះហើយ​ដែល​ធ្វើអោយ​គាត់​ដឹង​យល់ច្បាស់​ពី​គុណ​តម្លៃ សិ​ល​ធម៌ គុណធម៌ ។ មនុស្ស​ម្នាក់​មិនមាន​ឱកាស ទទួលបាន​ការអប់រំ​ក្នុង​សាលា​ជា​ធនធាន​មួយ​ដែលមាន​កំរិត ប៉ុន្តែ​បើ​មនុស្សម្នា​ក់មាន​សមត្ថភាព មានចំណេះដឹង​ខ្ពស់​មិន​ប្រកបដោយ​គន្លង​គុណធម៌ ក៏​អាច​ក្លាយទៅជា​បញ្ហា​មួយ​សម្រាប់​ប្រទេសជាតិ​វិញ​ដែរ ជា​ឧទាហរណ៍ អ្នកដឹកនាំ​ក្នុង​របប​ខ្មែរក្រហម គឺ​សុទ្ធតែ​បណ្ឌិត​មកពី​បរទេស ដោយសារតែ​គាត់ ទទួលយក​នូវ​នយោបាយ​មួយ​ដែល​មិន​ផ្អែកលើ​គុណបុណ្យ គុណធម៌ សីលធម៌ គាត់​ចង់​លាង​សង្គម​មួយ ដែល​គាត់​គត់​ថា​មិន​ស្អាតស្អំ អោយ​ក្លាយជា​សង្គម​មួយ​ស្អាតស្អំ ទីបំផុត​គឺ​ប្រជាជន​ស្លាប់​រាប់លាន​នាក់​។​

​លោក​បាន​បញ្ជាក់ថា “​ប្រទេស​យើង​ធ្លាប់មាន​ន​ស្លាកស្នាម​ដ៏​អាក្រក់​បំប​ផុត ដែល​យើង​មិនអាច​បំភ្លេច​បានទេ នៅពេលនោះ​បរទេស​មិនបាន​ស្គាល់​ថា​ខ្មែរ​នៅ​កន្លែង​ណា​នោះទេ​គឺ​គេ​ស្គាល់​តែ​ប៉ុលពត ឫ​Killing Field ដែល​កាប់សំលាប់​ខ្មែរ​យ៉ាង​សាហាវ​នៅពេលនោះ ជា​មូល​ហេតុនេះ​យើង​ត្រូវ​ចងចាំ ហើយ​កុំអោយ​ប្រវត្តិសាស្ត្រ​នោះ​កើតឡើង​ម្តងទៀត ហើយ​មូលហេតុ​នេះហើយ​ដែល​ធ្វើអោយ​យើង​ដើរ​យឺត​។​អ្វីដែល​យើង​ចង់បាន​គឺ​ចង់អោយ​ប្រទេស​យើង​ដើរ​ទៅមុខ ពីមុន​គេ​មិន​ស្គាល់​កម្ពុជា​ជា​អ្វី ប៉ុន្តែ​ពេលនេះ​គេ​បាន​ស្គាល់​កម្ពុជា​ថា​ជា​ទឹកដី​ដែលមាន​ប្រជាពលរដ្ឋ​ល្អ ហើយ​ស្មោះត្រង់​”​។ ដោយសារ​ការបណ្តុះបណ្តាល​ដែល​កើតចេញពី​សំណាក់​លោកគ្រូ​អ្នកគ្រូ ដែល​ខិតខំ​បង្រៀន និង​រៀន​ក្នុង​ប្រព័ន្ធ​អប់រំ​ស្រុក​ខ្មែរ​យើង ពេលនេះ​យើង​មាន​សមត្ថភាព សាង​សមិទ្ធផល​ផ្សេងៗ បាន​ដោយ​ខ្លួនឯង​លើ​គ្រប់​វិស័យ​។ យើង​មាន​សម្ថ​ភាព​កសាង​ផែនការ និង​ឯករាជ្យ​គ្រប់គ្រង​ប្រទេស​ដោយ​ខ្លួនឯង ហើយ​ពេលនេះ​មិនមាន​បរទេស​ណា​មក​ច​ង្អុ​ល​បង្ហាញ ឫ​ធ្វើអោយ​យើង​នោះទេ​។​ជាមួយនិង​ការយកចិត្តទុកដាក់​ផ្នែក​ប្រាក់បៀវត្សរ៍​របស់លោក​គ្រូ​អ្នកគ្រូ ការបង្កើន​គុណ​វុ​ឌ្ឍ៍ គុណភាព សមត្ថភាព លោកគ្រូ​អ្នកគ្រូ​ដែលជា​ប្រភព​នៃ​ការផ្តល់​ចំណេះដឹង​ដល់​សិស្ស​ក៏​ជា​កត្តា​សំខាន់​។ លោកគ្រូ​អ្នកគ្រូ​ត្រូវបាន​លើកទឹកចិត្ត និង​ផ្តល់ឱកាស​ក្នុងការ​សិក្សា និង​បណ្តុះបណ្តាល​ផ្សេងៗ​បន្ថែម​។ វិស័យ​អប់រំ គឺជា​ការវិនិយោគ​ធនធានមនុស្ស ហេតុនេះហើយ​ទើប​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ខ្លាំង​ជាង​វិស័យ​ផ្សេងៗ​ទៀត ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង​សាលា​ចាប់ពី​មតេយ្យ​រហូតដល់​វិទ្យាល័យ​ទៅដល់​មូលដ្ឋាន​ទូទាំងប្រទេស ដើម្បី​កូនចៅ​ប្រជាពលរដ្ឋ​មានឱកាស និង​លទ្ធភាព​បាន​ចូលរៀន​ទាំងអស់គ្នា​។ ជាមួយគ្នានេះ សាកលវិទ្យាល័យ​ជាច្រើន​ក៏ត្រូវ​បាន​បង្កើត ដែល​បានផ្តល់​ឱកាស​ដល់​យុវជន​យើង​បាន​បន្ត​ការសិក្សា ដែល​រហូត​ពេលនេះ យើង​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​គ្រប់​វិស័យ​និង​ប្រកបដោយ​ស​កត្តា​នុព​ល​ដែល​បាន​ចូលរួម​ជំរុញ​អោយ​ប្រទេស​របស់​យើង​កាន់តែ​ដើរ​លឿន​ទៅមុខ​បន្ថែមទៀត​៕