លោក ហ៊ុន ម៉ា​ណែ​ត ៖ កម្ពុជា​កំពុងផ្តល់​សក្តានុពល​ដ​ល់​វិនិយោគិន​លើ​គ្រប់​វិស័យ​

523

(​ភ្នំពេញ​) ៖ លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ចំនួន​អ្នកប្រើប្រាស់​Internet នៅ​កម្ពុជា​បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ប្រមាណ​ជាង ៣២​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១០ រហូត​ជាង ៦​លាន​នាក់​ក្នុង​ឆ្នាំ​២០១៥ ដែល​នេះ​ជា​សក្ដានុពល​យ៉ាងសំខាន់ ដល់​វិនិយោគិន​គ្រប់​វិស័យ​។​
​ ​
​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សាខា​ចែកចាយ​ផលិតផល សាំ​ស៊ុ​ង សាខា​មហាវិថី​ម៉ៅ​សេទុង ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ នេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ការប្រើប្រាស់​Internet ស្ថិតក្នុង​កម្រិត​២៥% បើទោះបី​នៅមានកម្រិត​ទាប​ធៀប​ទៅនឹង​អត្រា​៤២% នៃ​ការប្រើប្រាស់ ទូទាំង​ពិភពលោក​ក៏ដោយ ប៉ុន្តែ​តាមរយៈ​កំណើន​នេះ ពិតជា​បាន​បង្ហាញថា​កម្ពុជា​កំពុងផ្តល់​សក្តានុពល​ដ​ល់​វិនិយោគិន​ឯកជន​​ផងដែរ​លើ​វិស័យនេះ​។​
​ ​
​លោក ហ៊ុន ម៉ា​ណែ​ត បន្តថា ទោះបីជា​វិស័យ​វិទ្យាសាស្ត្រ​របស់​កម្ពុជា មិនអាច​ប្រៀប​នឹង​វិទ្យាសាស្ត្រ​នឹង​បច្ចេកវិទ្យា​នៃ​បណ្តា​ប្រទេស​​អភិវឌ្ឍន៍​ដទៃទៀត​យ៉ាងណាក្តី ក៏​រាជរដ្ឋាភិបាល​បាន​នឹង​កុំ​ពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​និង​ថែមទាំង​បានដាក់​ចេញ​នូវ​ឯកសារ​​ផែនការ​សំខាន់ៗ ស្តីពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ទាំង​កម្រិត​ជាតិ និង​សហគមន៍​ជាក់ស្តែង សម្តេច​តេ​ជោ ហ៊ុន សែន​ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី លោក​ក៏​តែងតែ​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​និង​ជំរុញ​ឱ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ប្រើប្រាស់​សម្រាប់​ជា​ជំនួយ​ក្នុង​ការដោះស្រាយ​បញ្ហា​ជាតិ និង​បញ្ហា​ប្រជាជន​យើង​ផងដែរ​៕​ដោយ​៖​វិបុល​/sn