លោក ហ៊ុន ម៉ា​នី​: ខ្មែរ​ប្រឹង​ដើម្បី​ប្រកួត​ជាមួយ​ប្រទេស​ដទៃ មិនមែន​ជាមួយ​ខ្មែរ​គ្នាឯង​នោះទេ​

515
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហៅ​កាត់​ថា ស​.​ស​.​យ​.​ក លោក ហ៊ុន ម៉ា​នី បាន​បញ្ចេញ​សារ​ដ៏​មាន​ខ្លឹមសារ​មួយ​ថា “​ខ្មែរ​ប្រឹង ដើម្បី​ប្រកួត​ជាមួយ​ប្រទេស​ដទៃ មិនមែន​ជាមួយ​ខ្មែរ​គ្នាឯង​នោះទេ​”​។

​លោក ហ៊ុន ម៉ា​នី សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៥ ខែមិថុនា​នេះ​ថា “​ខ្មែរ​មិនមែន​ប្រឹងប្រែង ដើម្បី​ប្រកួតប្រជែង​ជាមួយ​ខ្មែរ​គ្នាឯង​នោះទេ យើង​ត្រូវដាក់​គោលដៅ​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​”​។

​នេះ​ជាការ​ពិត ប្រទេសមួយ​រីកចម្រើន​ទៅបាន​ទាល់តែ​ខិតខំ​ប្រឹងប្រែង ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្លួនឯង មានការ​រីកចម្រើន ហើយនឹង​ត្រូវធ្វើ​ការប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ផងដែរ​៕ ល​