លោក ហ៊ុន ម៉ា​នី ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​ចូលរួម​ដើរ​៤០​គីឡូម៉ែត្រ ទៅកាន់​ប្រវត្តិសាស្ត្រ​

1214
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​៤០០​នាក់ ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ដើរ​៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ នៅ​ទីស្នាក់ការ​កណ្តាល​កណ្តាល​សហព័ន្ធ​យុវជន​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍ ដើរ​៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​គ្រោង នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​បរិវេណ​ស្រុក​ស្នួល ខេត្តក្រចេះ ដោយមាន​ការចូលរួម​ពី​សំណាក់​យុវជន​ប្រមាណ​៥០០​នាក់ ដែល​មកពី​គ្រប់​មជ្ឈដ្ឋាន​។​

​ព្រឹត្តិការណ៍ “៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​” មាន​គោលបំណង​ដូចតទៅៈ អោយ​យុវជន​ចេះ​រួបរួមគ្នា​ក្នុង​គ្រា​លំបាក និង​គ្រា​សុខសាន្ត​។ អោយ​យុវជន​បាន​ស្វែងយល់​ពី​កម្រិត​សមត្ថភាព​របស់ខ្លួន កម្រិត​នៃ​ការតស៊ូ ភាព​អត់ធ្មត់ និង​កម្រិត​សមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​នានា​។ អោយ​យុវជន​បាន​ស្វែងយល់​ដោយ​ប្រយោល​ពី​ប្រវត្តិសាស្ត្រ​ទំនើបកម្ម​កម្ពុជា ដែលជា​កត្តា​សត្យានុម័ត​កំណត់​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា​ក្នុងពេល​បច្ចុប្បន្ន​។ អោយ​យុវជន​ចេះ​ស្វែងយល់​ពីគ្នា បង្កើត​សាមគ្គីភាព​និង​គ្នា​ក្នុង​សកម្មភាព​រួម​។​ល​។​

​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បញ្ជាក់ថា ព្រឹត្តិការណ៍ ដើរ​៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ មានកម្ម​វិធី​ខុសពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ពីមុន​បន្តិច ដោយហេតុថា ការរៀបចំ​លើក​នេះ ដើម្បី​ឲ្យ​យុវជន យុវនារី សាកល្បង​តេស្ត​ខ្លួនឯង តើ​អាច​ដើរ​រួច​ទេ ៤០​គីឡូម៉ែត្រ​? នៅក្នុង​ដំណាក់កាល​នេះ អាច​ចោទសួរ​បាន​ថា តើ​បេ​ក​កម្ម​នៃ​ការរំដោះ​ជាតិ របស់​យុវជន​ជំនាន់​មុន​វា​ស្រួល ឬក៏​លំបាក​របៀប​? ដើម្បី​រម្លឹក​ទៅលើ​អនុស្សាវរីយ៍ និង​ការតស៊ូ​របស់គាត់ ដើម្បី​យើង​សាកល្បង​ខ្លួន ចង់ដឹងថា ស្រួល​ឬ​មិន​ស្រួល​។ យើង​យកតែ​មួយ​ជ្រុង​ទេ នៃ​កត្តា​ប្រវត្តិសាស្ត្រ គឺ​ការតស៊ូ និង​ការធ្វើដំណើរ​ពី​ចំណុច​មួយ​ទៅដល់​ចំណុច​មួយទៀត ដែលមាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​។​

​លោក​សង្ឃឹមថា បេក្ខជន​ដែល​សាកល្បង​ដើរ​៤០​គីឡូម៉ែត្រ ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​រួចហើយ នឹង​អាច​ដឹងថា តើ​យុវជន​ជំនាន់​មុន បេសកកម្ម​របស់គាត់​ងាយស្រួល ឬក៏​លំបាក​យ៉ាងណា​?​។ ហើយ​យើង​មានការ​តស៊ូ​អត់ធ្មត់​បាន​ឬទេ ដើរ​៤០​គីឡូម៉ែត្រ​។ ហើយ​កម្មវិធី​ដើរ​ចម្ងាយ​៤០​គីឡូម៉ែត្រ គឺ​ជម្រុញ​ឲ្យ​ម្នាក់ៗ ទទួលខុសត្រូវ​ខ្លួនឯង​ទាំងអស់គ្នា និង​មាន​ភាព​ទទួលខុសត្រូវ​លើ​ខ្លួនឯង​។

​លោក​ហ៊ុន ម៉ា​នី បាន​លើកឡើងថា ស្មារតី ២​ធ្នូ ១៩៧៨ គឺ​ម្នាក់ៗ​បាន​លះបង់​អ្វី​ដែលជា​ខ្លួនឯង ចូលរួម​សាមគ្គី​គ្នា សហការគ្នា ដើម្បី​សម្រេច​អ្វីមួយ​ជូន​ជាតិ មាតុភូមិ​របស់​យើង បានន័យថា ដាក់​ផលប្រយោជន៍​សង្គមជាតិ ប្រទេសជាតិ លើ​អ្វីដែល​យើង​ខ្លួនឯង​។ ហើយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ពេល​កម្មវិធី​និ​មួយៗ ផ្តល់ឱកាស​ឲ្យ​យុវជន យុវនារី ដែលមាន​គំនិត​មានចិត្ត ចង់​លះបង់​ពេលវេលា ធនធាន​ខ្លួនឯង ចំណេះដឹង​ភាពជោគជ័យ មិន​ថា ការងារ​កីឡា ការងារ​អប់រំ សប្បុរសធម៌ ការផ្តល់​ឈាម​។ ហើយ​វា​ឆ្លុះបញ្ចាំង​ពី​ការលះបង់​របស់​យុវជន​ន​ម្នាក់ តាមរយៈ​នៃ​ការ​ស្ម័គ្រ​អត់​មាន​បង្ខិតបង្ខំ​ទេ អ្នក​ចង់​ចូលរួម​យើង​ស្វាគមន៍ អ្នកណា​មិន​ចង់​ចូលរួម​ក៏​មិន​អី​ដែរ ហើយ​តាមចិត្ត​របស់​បុគ្គល​ម្នាក់ៗ​ចង់​ឬ​មិន​ចង់​ទេ​។ ជាក់ស្តែង​ចំពោះ​លោក​សាមញ្ញ​ទេ ការងារ​ស្ម័គ្រចិត្ត គឺ​ត្រូវការ​តែមួយគត់​ធំជាងគេ គឺ​ចិត្ត​។ ទាំងអស់​នេះហើយ ដែល​យ​លង​បាន​និយាយថា យើង​បន្ត​នូវ​ស្មារតី ២​ធ្នូ គឺ​ការលះបង់​អ្វី​ដែលជា​យើង​ខ្លួនឯង មក​រួមគ្នា​ជាមួយ​យុវជន យុវនារី ដទៃ​ថែមទៀត ដែលមាន​ផ្នត់គំនិត​ដូចគ្នា គឺ​ចង់​លះបង់​ពេលវេលា​ទឹកចិត្ត​ក្តី​ស្រលាញ់ ភាពជោគជ័យ និង​ធនធាន​ជូន​ទៅដល់​សង្គមជាតិ ទៅតាម​វិស័យ​និ​មួយៗ​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “៤០​គីឡូ ម៉ែត្រ​ទៅកាន់​ប្រវត្តិ សាស្ត្រ​” ជា​ព្រឹត្តិការណ៍​ផ្តួចផ្តើមឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ផ្តល់​វេទិកា​ពិសេស ក៏ដូចជា​បទ ពិសោធន៍​ថ្មី និង​យុវជន​កម្ពុជា​តាមរយៈ​ការធ្វើដំណើរ​ថ្មើរ ជើង​រួមគ្នា​នៅលើ​គន្លង​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ​ប្រមាណ​៤០​គីឡូម៉ែត្រ​។ តាម​គំរោង​ និង​មានការ​ចូលរួម​ពី​សំណាក់​យុវជន​ប្រមាណ​៥០០​នាក់ ដែល​មកពី​គ្រប់​មជ្ឈដ្ឋាន​។​

​ដោយឡែក​សម្រាប់​យុវជន​នារី ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ដំណើរ​នៅលើ​ដងផ្លូវ ដែលមាន​រយៈ​ចម្ងាយ​២០​គីឡូម៉ែត្រ ឬ​៤០​គី​ឡួ​ម៉ែត្រ ទៅតាម​សមត្ថ​ភា​។ ការធ្វើដំណើរ​នេះ​អាច​នឹង​ចំណាយ​រយៈពេល ១​ថ្ងៃ​១​យប់​។​
​យុវជន​ដែល​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការ​ណ៏​៤០ គីឡូម៉ែត្រ​ឆ្ពោះទៅកាន់​ប្រវត្តិសាស្ត្រ​ទាំង អស់​នឹង​ត្រូវបាន​បែងចែក​ជា​ក្រុម​តូចៗ ដែល​ក្រុម​នីមួយៗ​មាន​ចំនួន​៣២​នាក់​ដឹកនាំ​ដោយ​ប្រធាន​ក្រុម​ម្នាក់​។ អ្នកចូលរួម​មាន​កាត​ព្វ​កិច្ច​យកទៅ​ជាប់​នឹង​ខ្លួន​នូវ​ស្បៀងអាហារ សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​។ ជាមួយគ្នា​នោះដែរ នឹងមាន​ការបោះ​ជំរុំ ដុត​ភ្លើង​គប់ ការនិទាន​រឿង ការប្រើប្រាស់​ទេពកោសល្យ ពិសេស​ការ​ច្រៀង និង​ការ​រាំ​កម្សាន្ត​។​ល​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​មាន​ក្រុមគ្រូពេទ្យ​តាម ដើម្បី​ជួយ​សម្រប សម្រួល នៅពេល​អ្នកដើរ​មាន​បញ្ហា​សុខ ភាព ឬ​ជួប​ឧបសគ្គ ដោយ​ប្រការ​ណាមួយ​តែ​អ្នកចូលរួម​ត្រូវមាន​វិន័យ និង​ក្រម​សីលធម៌ផងដែរ​៕ ល​